fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

Messi សារភាពចង់ឃើញ Barca ចុះហត្ថលេខាលើតារាឆ្នើមរូបនេះ មកកាន់ក្លឹប នៅរដូវក្តៅខាងមុខ

កីឡាករ Lionel Messi បានធ្វើការកោតសរសើរចំពោះគោលដៅកំពូលរបស់ក្លឹប Barcelona កីឡាករ Lautaro Martinez ខណ:ប្រធានក្លឹបយក្ស La Liga មួយនេះ បានដាក់ឈ្មោះឲ្យ  Martinez ថាជាកីឡាករដ៏អស្ចារ្យម្នាក់ ។

Lionel Messi

គួរបញ្ជាក់ថាក្រុម Barca ទើបតែបានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Martin Braithwaite ក្នុងតម្លៃខ្លួន ១៥ លានផោនកាលពីថ្ងៃព្រហស្បតិ៍ ពីក្លឹប Leganes បន្ទាប់ទទួលបានការអនុញ្ញាតពិសេសពីសហព័ន្ធ La Liga ក្រោយក្លឹបជួបវិបតិ្តខ្សែប្រយុទ្ធ​ ខណ:កីឡាករ Ousmane Dembele កំពុងទទួលរងរបួសមួយផ្សេងទៀត ។

Martin Braithwaite

តែទោះជាយ៉ាងណាការចុះហត្ថលេខាលើ Braithwaite ត្រូវបានគេយល់ថា នៅតែមិនអាចបំពេញចន្លោះប្រហោងរបស់ក្លឹបបាននោះទេ ខណ Suarez កំពុងតែឈានឆ្ពោះទៅរករយ:ពេល ១២ ខែចុងក្រោយនៃកិច្ចសន្យារបស់គេ ។

Lautaro Martinez

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធរបស់ក្រុម Inter Milan កីឡាករ Martinez ត្រូវបានគេយល់ថាកំពុងស្ថិតនៅលើគេ ក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវទិញចូល ខណ: Messi ហាក់បង្ហាញការពេញចិត្តខ្លាំង ចំពោះខ្សែប្រយុទ្ធរូបនេះ ។

Lautaro Martinez

ហើយយ៉ាងណាមិញ Messi ដែលបានដឹងច្រើនពីទេពកោសល្យរបស់ Martinez នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដោយនិយាយទៅកាន់ Mundo Deportivo ថា ៖ ” គាត់ពិតជាអស្ចារ្យណាស់ ។ គាត់ត្រូវបានគេមើលឃើញថាជាកីឡាករឆ្នើមម្នាក់ ឥឡូវនេះគាត់កំពុងបង្ហាញវា ។ គាត់ល្អខ្លាំងណាស់ ។ Lautaro មានគុណភាពជាច្រើន ។ គាត់អាចបញ្ចប់ទីបានយ៉ាងល្អ ។ Lautaro មានលក្ខណៈស្រដៀងគ្នាច្រើនជាមួយ Luis ណាស់ ” ៕

Lautaro Martinez

ប្រភព: Mirror

អានអត្ថបទបន្ទាប់៖ ជើងចាស់ Rivaldo ច្រឡោតខឹងក្លឹប Barca ខ្លាំង ក្រោយសម្រេចចិត្តទិញកីឡាកររូបនេះ ចូលក្រុម

វីរបុរសរបស់ក្លឹប Barcelona លោក Rivaldo បានធ្វើការរិះគន់អតីតក្លឹបរបស់លោក បន្ទាប់ពីពួកគេបានបញ្ចប់ការចុះហត្ថលេខា ក្នុងតម្លៃខ្លួន ១៥ លានផោន លើខ្សែប្រយុទ្ធ Martin Braithwaite ពីក្រុម Leganes ។

Martin Braithwaite 

គួរបញ្ជាក់ថាក្លឹបយក្សនៅក្របខណ្ឌ La Liga មួយនេះ ត្រូវបានផ្តល់ការអនុញ្ញាតពិសេសដោយសហព័ន្ធ ដើម្បីធ្វើការចុះហត្ថលេខានៅក្រៅទីផ្សារដោះដូរកីឡាករ បន្ទាប់ពីមានបញ្ហារបួសធ្ងន់ធ្ងរ ដែលបានកើតឡើងលើកីឡាករ Ousmane Dembele ជាមួយនឹងការអវត្តមានពីទីលាន នៅរដូវកាលដែលសេសសល់ ។

Martin Braithwaite

ហើយយ៉ាងណាមិញទាំងក្លឹប Leganes និងក្រុមក្នុងក្របខណ្ឌ La Liga ដទៃទៀត បានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងរបស់ពួកគេ ដែលក្លឹប Barcelona ត្រូវបានផ្តល់សិទ្ធិឱ្យចុះកិច្ចសន្យានេះ ខណ:អតីតជើងចាស់លោក Rivaldo ក៏បានបង្ហាញពីការមិនពេញចិត្តរបស់គាត់ផងដែរ ។

Martin Braithwaite

មិនតែប៉ុណ្ណោះវីរបុរសប្រេស៊ីលរូបនេះបាននិយាយថា ៖  ” និយាយដោយស្មោះត្រង់ទៅ ខ្ញុំមិនយល់ស្របនឹងវាទេ ហើយខ្ញុំមិនយល់ពីការចុះហត្ថលេខានេះទេ ។ ខ្ញុំមិនចូលចិត្តវា ដោយសារមានហេតុផលមួយចំនួន ។ ទីមួយពួកគេបានចុះហត្ថលេខាជាមួយ Braithwaite នៅក្រៅទីផ្សារដោះដូរកីឡាករ ខណ: Barca គួរតែជ្រើសរើសយកយកកីឡាករម្នាក់ មកពីឈុតយុវជន La Masia ល្អជាង ” ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker