fbpx
ពត៌មានដោះដូរកីឡាករ

Mourinho ចង់បានកីឡាករព័រទុយហ្គាល់ម្នាក់ ជាការចុះហត្ថលេខាលើកដំបូង បើ R.Madrid តែងតាំងលោកជាគ្រូបង្វឹក

Real Madrid មិនទទួលបានការចាប់ផ្តើមល្អនោះទេនៅរដូវកាលនេះ ហើយបើទោះបីជាទទួលបានជ័យជម្នះនាពេលថ្មីៗនេះក៏ដោយអនាគតរបស់លោក Zinedine Zidane នៅតែស្ថិតក្នុងភាពសង្ស័យ ខណ:ដែលលោក Jose Mourinho ត្រូវបានគេចាត់ទុកថាជាគោលដៅដ៏សំខាន់មួយ ដែលត្រូវមកជំនួសតំណែងនេះ ។

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី ​​Don Balon បានអោយដឹងថាលោក Jose Mourinho មានទំនុកចិត្តខ្ពស់ក្នុងធានាដល់ការងាររបស់គាត់ឲ្យមានភាពប្រសើឡើង ដូច្នេះគាត់ក៏បានកំណត់គោលដៅលើការចុះហត្ថលេខាជាលើកដំបូងរបស់គាត់សម្រាប់ក្លឹប Madrid គឺកីឡាករ Goncalo Guedes របស់ក្រុម Valencia ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានផ្សារភ្ចាប់ជាមួយនឹងក្លឹបជាច្រើន ក្រោយពីមានរដូវកាលដ៏ល្អមួយ ជាមួយក្រុម Valencia ខណ:ដែលរូបគេក៏ធ្លាប់ត្រូវបានគេប្រៀបធៀបទៅនឹងមិត្តរួមជាតិ Cristiano Ronaldo ផងដែរ ។

តែទោះជាយ៉ាងណា Guedes បានចុះហត្ថលេខាជាអចិន្ត្រៃយ៍មួយជាមួយក្រុម Valencia ក្រោយពីចំណាយពេលជាមួយរដូវកាលខ្ចីជើងពីក្លឹប PSG តែទោះយ៉ាងណាការផ្ទេរទៅកាន់ក្រុម Real Madrid របស់កីឡាកររូបនេះ នៅតែអាចកើតមានឡើង ប្រសិនបើលោក Jose Mourinho ត្រូវបានគេតែងតាំង ៕

ប្រភព: FoxsportsAsia

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker