fbpx
អង់គ្លេស

Mourinho ថាកីឡាករ Man United មួយរូប មិនសមទទួលបានកុងត្រាថ្មីជាមួយក្លឹបឡើយ

David de Gea មិនសក្ដិសមទទួលបានកុងត្រាថ្មី រយៈពេល៤ឆ្នាំជាមួយនឹងក្លឹប Manchester United នោះទេ នេះបើតាមការយល់ឃើញរបស់អតីតគ្រូបង្វឹ Jose Mourinho។

អ្នកចាំទីសញ្ជាតិអេស្ប៉ាញ កុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម ដែលមានន័យថា រូបគេនឹងបន្ដរួមរស់នៅទឹកដី Old Trafford រហូតដល់ឆ្នាំ ២០២៣ ហើយបានបញ្ចប់ចចាមអារ៉ាមពាក់ព័ន្ធនឹងការចាកចេញពីក្លឹបដោយគ្មានតំលៃខ្លួន នៅចុងរដូវកាលនេះ។

ទោះយ៉ាងណាក្ដី De Gea បានរងការរិះគន់ខ្លាំងពីទម្រង់លេងរបស់ខ្លួន ក្រោយបង្កកំហុសដែលធ្វើឱ្យរបូតគ្រាប់បាល់ ជាច្រើនលើក។

លោក Mourinho បានចោទជាសំណួរ ពាក់ព័ន្ធនឹងកុងត្រាថ្មីរបស់ De Gea ជាមួយនឹង Man United នៅក្នុងកម្មវិធី Sky Sports Super Sunday។ បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយថា៖ “ពេលដែលរូបគេបន្ដកុងត្រាថ្មីច្រើនឆ្នាំ ជាពេលដែលខ្ញុំគិតថា Man United មិនគួរចំណាយលុយច្រើន ដើម្បីរក្សារូបគេទុកនោះទេ។ កាលពី១ឆ្នាំ ទៅ ២ឆ្នាំមុន ពិភពលោកកំពុងតាមដានរូបគេ។ ប៉ុន្ដែនៅពេលនេះ ខ្ញុំគិតថា មធ្យោបាយនៃការចូលរួមសំរាប់ក្លឹបធំៗដូចជា Real Madrid, Barcelona និង PSG ត្រូវបានបិទទ្វារ។

“ខ្ញុំមើលមិនឃើញថា United នឹងជួបបញ្ហាធ្ងន់ធ្ងរនៅពេលដែលបាត់បង់ De Gea នោះទេ។ គេទទួលបានកុងត្រាដ៏ពិសេសមួយ នៅពេលនេះគេពិតជាសំណាងណាស់ដែលបានវា។”

អត្ថបទដែលជាប់ទាក់ទង៖

[វីដេអូ] West Ham រំកិលមក លេខ5​ក្នុងតារាង Premier League ក្រោយលត់ បិសាចក្រហមពីរគ្រាប់

ចាញ់ការប្រកួតមធ្យមទេ ប៉ុន្ដែ Man United ត្រូវបាត់បង់កីឡាករឆ្នើមមួយរូបថែមទៀត

ប្រភព៖ Squwka

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker