fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Mourinho អាច​នឹង​ត្រលប់​ទៅ​ដឹកនាំ​ក្លឹប​ធ្លាក់​ទម្រង់​លេង​មួយ​នៅ Premier League

អតីត​អ្នកចាត់ការ​នៅ​បិសាច​ក្រហម​លោក Jose Mourinho ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​សម្លឹង​ពី​តំណែង​អ្នកចាត់ការ​នៅ​ក្លឹប Tottenham Hotspur ​ដែល​រំពឹង​នឹង​ជំនួស​លោក Mauricio Pochettino។

Mauricio Pochettino

សារព័ត៌មាន DailyMail ​បាន​ជឿជាក់​ថា​បុរស​មាន​រហ័ស​នាម ‘Special One’ បច្ចុប្បន្ន​កំពុង​ឈរ​លើ​ភាគរយ​អាច​មក​ដឹកនាំ​ក្លឹប​នៅ​អង់គ្លេស ហើយ​ទ្រនំ​ Spurs ជា​គោលដៅ​ចម្បង​របស់​លោក ស្រប​ពេល​ដែល​ Pochettino ​ដឹកនាំ​ការ​ប្រកួត​មិន​បាន​ល្អ​ទាល់​តែ​សោះ​នៅ​មួយ​រយៈ​ចុង​ក្រោយ។

Jose Mourinho
Tottenham Hotspur

អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ទំនេរ​ជើង​អស់​រយៈ​ពេល ១០ ខែ​រួច​មក​ហើយ ដោយ​កន្លង​មក​លោក​បាន​បោះបង់​សំណើ​ពីរ ១)ការ​ចាប់​អារម្មណ៍​ពី​ក្លឹប Benfica ២)ការ​ផ្តល់​ជូន​ប្រាក់​ពលកម្ម​ខ្ពស់​ពី​សំណាក់​ក្លឹប​នៅ​ប្រទេស​ចិន៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ អតីតកីឡាករ Bayern និង Man Utd ម្នាក់ ប្រកាសដើរចេញពីបាល់ទាត់ ក្រោយចាយពេលអស់ ១៧ ឆ្នាំ

អតីតតារាឆ្នើមក្រុម Bayern Munich កីឡាករ Bastian Schweinsteiger បានប្រកាសជាផ្លូវការ ចំពោះការចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន ។

កីឡាករ Bastian Schweinsteiger

គួរបញ្ជាក់ផងដែរថាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ ដែលធ្លាប់បានលេងឲ្យក្រុម Manchester United និងក្រុម Chicago Fire នៅក្របខណ្ឌ MLS បានធ្វើការប្រកាសព័ត៌មានអំពីការចូលនិវត្តរបស់ខ្លួន នៅលើបណ្តាញសង្គមកាលពីរសៀលថ្ងៃអង្គារ៍កន្លងទៅ ។

កីឡាករ Bastian Schweinsteiger

ជាក់ស្តែងការសម្រេចចិត្តរបស់ Schweinsteer មួយនេះ បានធ្វើឲ្យភាពជោគជ័យរបស់រូបគេ នៅក្នុងរយ:ពេល ១៧ ឆ្នាំជាមួយបាលទាត់ត្រូវឈានដល់ទីបញ្ចប់ ខណ:ដែលគេបានឈ្នះពានរង្វាន់ Bundesliga ចំនួន ៨ ដង និងពាន FA Cup ពេលលេងនៅក្រុម United និងពានរង្វាន់ World Cup ក្នុងឆ្នាំ ២០១៤ ក្នុងនាមជាប្រធានក្រុមរបស់ជម្រើសជាតិអាឡឺម៉ង់ផងដែរ ។

កីឡាករ Bastian Schweinsteiger

លើសពីនេះ Schweinsteer បានសរសេរមួយនៅលើបណ្តាញសង្គម Instagram ថា ៖ ” អ្នកគាំទ្រជាទីស្រឡាញ់ ពេលវេលាបានមកដល់ហើយ ហើយខ្ញុំនឹងបញ្ចប់អាជីពដ៏សកម្មរបស់ខ្ញុំនៅចុងបញ្ចប់នៃរដូវកាលនេះ ។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា និងក្រុមរបស់ខ្ញុំ ដែលមានដូចជា @fcbayern, @manchesterunited, @chicagofire និង @dfb_team ” ៕

ប្រភព:Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker