fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Mustafi ត្រូវបានគេបោះឆ្នោត ជាខ្សែការពារលេងអន់បំផុត​ទីពីរលើលោក ខណ:លេខ ១ បានលើកីឡាករក្រុម Man Utd

កីឡាករ Shkodran Mustafi របស់ក្រុម Arsenal បានទទូចថាគេមិនបានយកចិត្តទុកដាក់ចំពោះការស្ទាបស្ទង់មតិមួយ ដែលធ្វើឡើងដោយកាសែតអេស្ប៉ាញ Marca ដែលបានដាក់ឈ្មោះរូបគេថាជាខ្សែការពារលេងអន់បំផុតទី ២ នៅលើភពផែនដី។

គួរបញ្ជាក់ថាការលើកឡើងនេះ បន្ទាប់ពីមានសម្លេងឆ្នោតជាង ១៥០,០០០ ត្រូវបានគេបោះឆ្នោត ដោយកីឡាករ Phil Jones ដែលជាខ្សែការពារកណ្តាលរបស់ក្រុម Manchester United  ទទួលបាន (៤៧%)  ខណ:ឈរលើកីឡាករ Shkodran Mustafi ដែលមាន (៣៥%) ចំពោះតំណែងដែលពួកគេមិនចង់បាននេះ ។

រំលឹកថាគ្រូបង្វឹកលោក Unai Emery បានសារភាពនៅរដូវក្តៅនេះថា Mustafi មានសេរីភាពក្នុងការចាកចេញ ប្រសិនបើ Arsenal ទទួលបានការផ្តល់ជូនសមរម្យមួយ ហើយក្លឹបយក្ស Juventus និង Roma ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍នឹងកីឡាករវ័យ ២៧ ឆ្នាំរូបនេះផងដែរ ។

តែទោះជាយ៉ងណាមិនមានការផ្លាស់ប្តូរណាមួយសម្រាប់ Mustafi ទេ ខណ:ដែលគេក៏មិនទាន់បានបង្ហាញខ្លួនឲ្យក្រុម Arsenal នៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ហើយក៏ត្រូវបានគេបោះឆ្នោតជាខ្សែការពារលេងអន់បំផុត លំដាប់ទី ២ ផងដែរ ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker