fbpx
បារាំងបាល់ទាត់អឺរ៉ុប

Navas សរសើរមិត្តរួមក្រុម PSG របស់ខ្លួន រូបនេះពេញៗមាត់ ថាជាមនុសគិតគូពីក្រុម ជាងខ្លួនឯង

កីឡាករ Keylor Navas បានបង្ហើបឱ្យដឹងថា Neymar បានប្តេជ្ញាចិត្ត ដើម្បីផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ក្រុម Paris Saint-Germain ក្រោយពីលុបចោលពិធីជប់លៀងខួបកំណើតរបស់គេ ដើម្បីចៀសវាងការរំខានដល់ការប្រកួតរបស់ក្រុម ។

Neymar 

គួររំលឹកផងដែរថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ក្រុម Barcelona វិញ ក្រោយពីរយ:ពេល ២ ឆ្នាំ បន្ទាប់ពីបានចាកចេញ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២ លានផោន ។

Neymar

ប៉ុន្តែទោះជាយ៉ាងណាកីឡាករវ័យ ២៧ ឆ្នាំរូបនេះអាចរកបាន ៦៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ៧៤ ប្រកួតអោយ PSG ហើយរដូវកាលនេះបានបង្កើតខ្លួន ជាផ្នែកដ៏សំខាន់រួមជាមួយកីឡាករ Kylian Mbappe, Mauro Icardi និង Angel Di Maria ។

ហើយយ៉ាងណាមិញយោងតាមការលើកឡើងរបស់ Navas បានឲ្យដឹងថា Neymar បានលុបចោលពិធីជប់លៀងមួយ សម្រាប់ថ្ងៃខួបកំណើតរបស់គេ ដើម្បីផ្តោតតែលើការប្រកួតរបស់ក្រុម PSG ។

Neymar

មិនតែប៉ុណ្ណោះ Navas បានប្រាប់ Telefoot ថា ៖ “ ទាំងនេះគឺជាកីឡាករដែលមានកម្រិតមិនគួរឱ្យជឿ ហើយសម្រាប់ខ្ញុំវារឿងអស្ចារ្យមួយ ដែលអាចបានលេងជាមួយពួកគេបាន ។ ហើយសម្រាប់ Neymar រូបគេគឺជាកីឡាករម្នាក់ដែលមានកម្រិតខុសគ្នាទាំងស្រុងពីគេ ពោលគឺជាកីឡាករមកពីពិភពលោកមួយផ្សេងទៀត “៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ Arsenal និង Everton សុទ្ធសឹងបង្ហាញគោលដៅ ចង់ចុះហត្ថលេខាលើតារាឆ្នើម R.Madrid រូបនេះ ដូចគ្នា

យោងតាមរបាយការណ៍មួយនៅក្នុងប្រទេសអេស្ប៉ាញបានអោយដឹងថាក្រុមកាំភ្លើងធំ Arsenal នឹងធ្វើការប្រកួតប្រជែងជាមួយនឹងក្រុម Everton ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ James Rodriguez របស់ក្លឹប Real Madrid នៅខែមករានេះ ។

James Rodriguez  

ជាក់ស្តែងកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ មានតម្លៃប្រហែលជា ៣៤ លានផោន ប៉ុន្តែក្រុម Arsenal ហាក់កំពុងស្នើសុំលក្ខខណ្ឌខ្ចីជើងនៅក្នុងខែនេះ ដោយពួកគេចាត់ទុកថាកីឡាកររូបនេះ ជាជម្រើសដែលអាចជឿទុកចិត្តបានគេ ។

James Rodriguez

ហើយយ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់កាសែតអេស៉្បាញ AS បានឲ្យដឹងថាគ្រូបង្វឹកថ្មីរបស់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta មានចំណាប់អារម្មណ៍ចង់ពង្រឹងគុណភាពទៅក្នុងក្រុមរបស់គាត់ ជាមួយកីឡាករ Rodriguez ។

Mikel Arteta

តែទោះយ៉ាងណាលោក Arteta នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់ក្រុម Everton ខណ:ដែលមានគ្រូបង្វឹកលោក Carlo Ancelotti ធ្លាប់បានធ្វើការជាមួយកីឡាករវ័យ ២៨ ឆ្នាំរូបនេះ អំឡុងពេលប្រកបអាជីពនៅ Real Madrid និង Bayern Munich ។

James Rodriguez

បញ្ជាក់ផងដែរថាចាប់តាំងពីវិលត្រឡប់ពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga វិញ  Rodriguez បានព្យាយាមបង្កើតខ្លួនជាកីឡាករលេងជាអចិន្រ្តៃយ៍មួយ នៅក្នុងក្រុមរបស់លោក Zinedine Zidane ប៉ុន្តែហាក់មិនបានសម្រេចឡើយ ៕​

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker