fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Neville ទម្លាយថាបើពេលនោះ Man Utd ឲ្យចាកចេញ ម្លេះលោកដើរចូលក្លឹបគូប្រជែងនៅ PL មួយនេះបាត់ហើយ

ជើងចាស់លោក Gary Neville បានបង្ហើបថាគាត់នឹងចូលលេងឲ្យក្រុម Arsenal ប្រសិនបើក្លឹប Manchester United សម្រេចចិត្តលក់រូបគាត់់ចេញពីក្រុម អំឡុងពេលប្រកបអាជីពជាកីឡាករ ។

Gary Neville

គួរបញ្ជាក់ថាក្រុម Man United បានផ្តល់ឲ្យលោក Neville នូវពេលវេលាស្ទើតែពេញមួយអាជីព ក្នុងទឹកដី Old Trafford ខណ:ដែលលោកបានប្រែក្លាយឈ្មោះទៅជាវីរបុរសម្នាក់ សម្រាប់ក្លឹបកំពូលនៅអង់គ្លេសមួយនេះ ។

ជាក់ស្តែងលោក Neville និងក្រុម United ធ្លាប់មានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយក្លឹប Arsenal នៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែទោះជាយ៉ាងណាអតីតខ្សែការពាររូបនេះ បានបង្ហើបថាក្រុមកាំភ្លើងធំអាចជាជំរើសលេខ ១ របស់គាត់ ប្រសិនបើចាកចេញពីទឹកដី Old Trafford ។

Gary Neville

មិនតែប៉ុណ្ណោះលោក Neville បានប្រាប់ទូរទស្សន៍ Sky Sports ថា ៖ ”  ខ្ញុំពិតជាមានសំណាងណាស់ ពីព្រោះខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយ:ពេល ៥  ឬ ៦ ឆ្នាំបន្ថែមទៀត នៅពេលដែលខ្ញុំមានអាយុ ២៩ ឆ្នាំទៅហើយនោះ ។ ហើយវាត្រូវបានបញ្ចប់នៅពេលដែលខ្ញុំមានអាយុ  ៣៤ ឆ្នាំ ដែលជាហេតុធ្វើឲ្យខ្ញុំមិនចង់គិតរឿងផ្លាស់ទៅលេងនៅក្លឹបផ្សេងទៀតនោះទេ ” ។

Gary Neville

លោកបន្តទៀតថា ៖ ” ប្រសិនបើពេលនោះកុងត្រាខ្ញុំត្រូវបញ្ចប់ នៅពេលខ្ញុំមាននអាយុ ២៨ ឬ ២៩ ឆ្នាំនោះ ខ្ញុំនឹងប្រាប់លោក Sir Alex ថាខ្ញុំចង់ទៅ Arsenal, Aston Villa ឬ Newcastle, ពួកគេគឺជាក្លឹបទាំង ៣ ដែលខ្ញុំនឹងមើលឃើញរួចស្រេចហើយ ” ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ ក្លឹបកំពូលៗនៅអឺរ៉ុបទាំង ៣ នេះ កំពុងបង្ហាញចិត្តចង់បាន Hakimi ខ្លាំង នៅរដូវក្តៅខាងមុខនេះ

ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានចូលរួមក្នុងការប្រណាំងប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្រុម Real Madrid កីឡាករ Achraf Hakimi នៅរដូវក្តៅខាងមុខនេះ ។

Achraf Hakimi

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិម៉ារ៉ុករូបនេះ នឹងត្រូវវិលត្រលប់មកទឹកដី Bernabeu វិញ នៅពេលដែលលក្ខខណ្ឌខ្ចីជើងរយ:ពេល ២ ឆ្នាំរបស់គេនៅឯក្រុម Borussia Dortmund បញ្ចប់ រដូវកាលក្រោយ ។

Achraf Hakimi

ហើយយ៉ាងណាមិញក្រុម Bundesliga មួយនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរជាអចិន្រ្តៃយ៍មួយសម្រាប់កីឡាករវ័យ ២១ ឆ្នាំនេះ ខណ:ក្រុម Chelsea និង Juventus ក៏មានទំនាក់ទំនងខ្លាំង ក្នុងការចុះហត្ថលេខាលើ Hakimi នៅរដូវក្តៅខាងមុខនេះផងដែរ ។

Achraf Hakimi

មិនតែប៉ុណ្ណោះយោងតាមរបាយការណ៍ចុងក្រោយមួយរបស់ Diario AS បានឲ្យដឹងថាឥឡូវនេះក្រុមយក្សនៅក្របខ័ណ្ឌ Ligue 1 , PSG ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើខ្សែការពារវ័យក្មេងរូបនេះផងដែរ ខណ:កិច្ចសន្យារបស់គេជាមួយក្រុម Madrid និងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ៕

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker