fbpx
បារាំង

Neymar ដាក់ប៉ុន្មានម៉ាត់ ល្មមអ្នកគាំទ្រ PSG ទន់ចិត្តឈប់ខឹង ឈប់ដេញដោលរឿងចាស់

តារាឆ្នើម Neymar បានបង្ហាញជំនឿចិត្តថា រូបគេអាចជួសជុលបញ្ហាប្រេះស្រាំនៅក្នុងចិត្តរបស់អ្នកគាំទ្រក្រុម Paris Saint-Germain ឲ្យល្អដូចដើមឡើងវិញ សំរាប់រដូវកាលនេះ។

Neymar

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមយក្សបារាំង មានការខកចិត្ដក្រោយពីរូបគេ បានបង្ហាញពីបំណងចង់ចាកចេញពីទឹកដី Parc des Princes ទៅចូលរួមជាមួយនឹងអតីតក្លឹប Barcelona កាលពីរដូវក្ដៅកន្លងទៅ។

Neymar អបអរគ្រាប់បាល់ជាមួយ Mbappe

ចំពោះទំនាក់ទំនងជាមួយនឹង អ្នកគាំទ្រ PSG កីឡាករវ័យ២៧ឆ្នាំរូបនេះ បាននិយាយថា៖ “ខ្ញុំគិតថាវាមានភាពប្រសើរឡើង។ វាដូចទៅនឹងទំនាក់ទំនងជាមួយមិត្តស្រីដូច្នេះដែរ។ នៅពេលដែលមានបញ្ហាកើតឡើង ម្នាក់ៗគិតតែរកត្រូវរៀងខ្លួន។

Neymar អបអរគ្រាប់បាល់

“ប៉ុន្ដែជាមួយនឹងការស្រលាញ់ គ្រប់យ៉ាងនឹងវិលទៅរកភាពធម្មតាវិញ។ ខ្ញុំនៅទីនេះដើម្បីជួយ PSG ដើម្បីបំពេញតំណែង ជាកីឡាករសម្រាប់ក្លឹប ហើយខ្ញុំនឹងផ្ដល់ជីវិតរបស់ខ្ញុំទៅលើទីលានប្រកួត ដើម្បីឲ្យ PSG ទទួលបានភាពជោគជ័យ ហើយដែលជួយយើងឈ្នះគ្រប់យ៉ាងទាំងអស់គ្នា។”

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ គ្រូបង្វឹកក្រុម Lokomotiv សរសើរកីឡាករព័រទុយហ្គាល់មួយរូប ថាអាចឈានដល់កំរិតខ្ពស់ជាង CR7

គ្រូបង្វឹក Yuri Semin របស់ក្រុម Lokomotiv បានសរសើរ ខ្សែប្រយុទ្ធវ័យក្មេង Joao Felix ថាមានសក្ដានុពលដែលធ្វើឲ្យរូបគេ ក្លាយជាកីឡាករដែលល្អជាង Cristiano Ronaldo។

Joao Felix

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ទទួលបានការសរសើរជានិច្ចកាល បន្ទាប់ពីរូបគេបានផ្ទេរមកកាន់ Atletico Madrid ក្នុងតំលៃខ្លួន ១២៦លានអឺរ៉ូ ហើយក្នុងនោះក៏មានគ្រូបង្វឹកក្រុម Lokomotiv មុនការប្រកួតរវាងក្រុមទាំងពីរនៅ Champions League ឈានចូលមកដល់។

Yuri Semin

លោកបាននិយាយថា៖ “គេនឹងក្លាយជាតារាបាល់ទាត់មួយរូប នាពេលអនាគតដូច Cristiano Ronaldo ឬ កាន់តែល្អជាង ព្រោះគេមានសមត្ថភាព ដើម្បីរីកចំរើនបន្ថែមទៀត។

“យើងនឹងបានឃើញនៅថ្ងៃអង្គារថាតើយើងអាចបញ្ឈប់គេបានឬយ៉ាងណា។ ជាការពិត យើងត្រូវតែផ្តល់តំលៃសម្រាប់ភាពរឹងមាំនៃគូប្រកួតរបស់យើង ប៉ុន្ដែខ្ញុំមិនអាចនិយាយអ្វីបាននៅឡើយទេ សម្រាប់អ្វីដែលយើងត្រូវធ្វើ។”

គួររំឮកថា វាមិនខុសកាលពីប្រកួតវគ្គ១៦ក្រុមចុងក្រោយ រដូវកាលមុននោះទេ សំរាប់ការប្រឈមមមុខដាក់គ្នារវាង ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ជាមួយនឹងក្រុមដែលដឹកនាំដោយគ្រូបង្វឹក Diego Simeone។

បើទោះបីជា កីឡាករសញ្ជាតិព័រទុយហ្គាល់ មិនបានរកគ្រាប់បាល់បញ្ចូលទីក្ដី ប៉ុន្ដែរូបគេបានបង្ហាញកាយវិការមួយ ដែលធ្វើឱ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ មានការឆោឡោសារជាថ្មី។

កាលពីប្រកួតវគ្គ១៦ក្រុមចុងក្រោយ រដូវកាលមុន Roanldo និង គ្រូបង្វឹក Simeone ត្រូវបានរងការរិះគន់ចំពោះការអបអរ បែបអាសអាភាស ( ហើយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ប៊ិះនឹងអបអរបែបនេះម្ដងទៀត នៅពេលដែល Hector Herrera រកគ្រាប់បាល់តាមស្មើនៅចុងតង់)។

ប៉ុន្ដែ CR7 បានប្រើកាយវិការមួយបែបផ្សេងទៀតដាក់អ្នកគាំទ្រ ក្លឹបជើងខ្លាំងអេស្ប៉ាញ។ នៅពេលដែល Ronaldo អូសបាល់កាត់ខ្សែការពាររបស់ Atletico ជាបន្ដបន្ទាប់ ហើយសំរេចចិត្តស៊ុតបាល់កោង ផុតរបារទី ដែលធ្វើឱ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះមានការធូរចិត្ដ និង អបអរបែបចំអកមកលើរូបគេ។

ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ ធ្វើមុខស្ងួត និងប្រើកាយវិការបិទបើកដៃរបស់ខ្លួន តបតទៅនឹងអ្នកគាំទ្រទាំងនោះ។

បន្ទាប់ពីចប់ការប្រកួត Ronaldo បានពន្យល់អត្ថន័យនៃកាយវិការនេះ ហើយរូបគេបាននិយាយថា៖ “រៀន, អ្នកត្រូវតែរៀនសូត្រ។”

ប្រភព៖ Be Soccer

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker