fbpx
ពត៌មានដោះដូរកីឡាករ

Neymar ហាក់អស់ចិត្តជាមួយ Barca ខណ:គេត្រៀមយល់ព្រមលើកុងត្រាធំ ជាមួយក្លឹបកំពូលនៅ PL នេះវិញ

យោងតាមរបាយការណ៍មួយបានឲ្យដឹងថាតារាឆ្នើមរបស់ក្លឹប Paris Saint Germain កីឡាករ Neymar លែងចាប់អារម្មណ៍ជាមួយនឹងការផ្លាស់ទៅលេងនៅក្រុម Barcelona ទៀតហើយ ខណៈដែលរូបគេត្រៀមយល់ព្រមលើលក្ខខណ្ឌ ក្នុងការផ្ទេរទឹកប្រាក់ចំនួន ២៣០ លានផោន ទៅកាន់ក្លឹប Manchester United ។

យ៉ាងណាមិញនេះបើយោងតាមរបាយការណ៍ពី Don Balon ដែលបានរាយការណ៍ថាកីឡាករប្រេស៊ីលរូបនេះ បានខកចិត្តចំពោះការខ្វះចំណាប់អារម្មណ៍ពីសំណាក់ក្លឹប Barca ខណ:ដែលរូបគេមានទស្សនៈថាក្រុមយក្សនៅតំបន់កាតាឡាន់មួយនេះ មិនបានព្យាយាមចុះហត្ថលេខាឱ្យរូបគេគ្រប់គ្រាន់ទេ នៅរដូវក្តៅនេះ ។

 

មិនតែប៉ុណ្ណោះរបាយការណ៍របស់អេស្ប៉ាញមួយនេះក៏បានអះអាងផងដែរថាក្រុមបិសាចក្រហម Manchester United មិនត្រឹមតែព្រមបង់ថ្លៃផ្ទេរកំណត់ត្រាសម្រាប់ Neymar ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ប្រាក់ខែដល់ខ្សែប្រយុទ្ធរូបនេះក្នុងមួយឆ្នាំជិត ៥០ លានផោនទៀតផង ។

លើសពីនេះដោយសារតែការរងរបួស និងបញ្ហាវិន័យដែលកើតឡើងដដែលៗបានធ្វើឱ្យស្ថានការណ៍របស់ Neymar នៅក្រុម PSG កាន់តែធ្ងន់ធ្ងរទៅៗ ហើយជាលទ្ធផលរូបគេថែមទាំងបានអង្វរប្រធានក្លឹបលោក Nasser Al Khelaifi អនុញ្ញាតឱ្យគេផ្លាស់ប្តូរចេញផងដែរ ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់ ៖ Herrera បង្ហើបប្រាប់ពីកីឡាកររូបណា ដែលគេចង់ឲ្យឈ្នះពានរង្វាន់ Ballon d’Or រដូវកាលនេះ

 

កីឡាករ Ander Herrera បានគាំទ្រ Neymar ដើម្បីឈ្នះពានរង្វាន់ Ballon d’Or ក្នុងរយៈពេលពីរឆ្នាំខាងមុខ ក្រោយពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរកគ្រាប់បាល់ជ័យជម្នះនៅក្នុងនាទី ៨៧ លើក្រុម Lyon ។

ជាក់ស្តែងអនាគតរបស់ Neymar មានភាពកើនឡើងខ្លាំងនៅក្នុងរដូវដោះដូរកីឡាករនារដូវក្តៅនេះ ដោយទាំង Barcelona និង Real Madrid ដេញតាមហត្ថលេខាចុះហត្ថលេខារូបគេ ។

តែទោះជាយ៉ាងណាអតីតតារាឆ្នើមរបស់ក្រុម Barca រូបនេះមិនអាចបញ្ចប់ការវិលត្រឡប់ទៅកាន់អេស្ប៉ាញវិញបានទេ ខណ:ដែលគេកំពុងធ្វើឲ្យ Herrera មានការភ្ញាក់ផ្អើលចំពោះទម្រង់លេងរបស់គេជាខ្លាំង នៅក្នុងការប្រកួតចុងក្រោយ ជាមួយក្លឹប PSG ។

មិនតែប៉ុណ្ណោះកីឡាករ Herrera និយាយទៅកាន់ L’Equipe បន្ទាប់ពីជ័យជម្នះ ១-០ របស់ក្រុម PSG ថា ៖ “ ខ្ញុំពិតជារីករាយណាស់ ដែលបានលេងជាមួយ Neymar ។ ខ្ញុំនឹងមិននិយាយអំពីការផ្លាស់ប្តូររបស់គាត់ទេ ” ។

គេបន្តទៀតថា ៖ ” ឥឡូវ Neymar នៅជាមួយយើង ។ គាត់គឺជាកីឡាករឆ្នើមម្នាក់ ដែលអាចក្លាយជាអ្នកឈ្នះពាន Ballon d’Or  រដូវកាលនេះ ឬនៅក្នុងរយៈពេលមួយឆ្នាំ ពីរឆ្នាំខាងមុខ ។ យើងរីករាយណាស់ ។ ខ្ញុំសង្ឃឹមថាគាត់អាចលេងបានគ្រប់រដូវកាលទាំងអស់ ” ៕

ប្រភព: Daily Mail 

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker