fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Paul Ince ថា Solskjaer ប្រហែលកំពុងស្តាយក្រោយខ្លាំង ដែលលក់កីឡាកររូបនេះចេញ

យោងតាមអតីតជើងចាស់លោក Paul Ince បានលើកឡើងថាគ្រូបង្វឹកលោក Ole Gunnar Solskjaer អាចនឹងមានការស្តាយក្រោយខ្លាំង ដែលបានលក់ចេញកីឡាករ Romelu Lukaku កាលពីរដូវក្តៅមុន ចំពេលដែលខ្សែប្រយុទ្ធ Marcus Rashford កំពុងរងរបួស ។

Romelu Lukaku

គួរបញ្ជាក់ថាជម្រើសខ្សែប្រយុទ្ធរបស់ក្រុម United កំពុងជួបប្រទះការខ្វះខាតយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ខណ:កីឡាករដែលអាចរកគ្រាប់បាល់បានរហូតដល់ទៅ ១៩ គ្រាប់ កីឡាករ Rashford ត្រូវបញ្ឈប់ពីទីលាន រយៈពេល ៣ ខែដោយសាររបួសខ្នង ។

Marcus Rashford

ជាក់ស្តែងបញ្ហានេះបានកើតឡើត ក្រោយពីក្រុមនៅទឹកដី Old Trafford មួយនេះ បានលក់ចេញ Lukaku ទៅឱ្យ Inter Milan ហើយក៏អនុញ្ញាតឱ្យ Alexis Sanchez ចាកចេញជាមួយលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹបនៅអុីតាលីមួយនេះផងដែរ ។

ហើយយ៉ាងណាមិញអតីតខ្សែបម្រើក្រុមបិសាចក្រហមលោក Ince បានប្រាប់ Paddy Power ថា ៖ “ ប្រសិនបើ Ole មិនមានការសោកស្តាយ ដែលអនុញ្ញាតឱ្យ Romelu Lukaku ចាកចេញទៅទេ នោះគាត់នឹងក្លាយជាមនុស្សមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ ក្នុងពេលឥឡូវនេះ” ។

Romelu Lukaku

លោកបន្តទៀតថា ៖ ” ក្រុម United បានអនុញ្ញាតឱ្យគាត់ទៅ ដោយមិនបានរកអ្នកមកជំនួសគាត់ ហើយឥឡូវនេះពួកគេកំពុងរាប់រងចំពោះបញ្ហាទាំងនេះ ។ ការពិតទៅ Ole មិនគួរអនុញ្ញាតឱ្យគាត់ទៅទេ ” ៕

ប្រភព: Dail Mail 

អានអត្ថបទបន្ទាប់៖ គ្រាប់ចប់ការប្រកួតភ្លាម កីឡាករ Man Utd ម្នាក់ ប្រញាប់ទៅឈររង់ចាំ Alisson ដើម្បីសុំដូរអាវ

ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Fred បានរង់ចាំវត្តមានរបស់អ្នកចាំទី Alisson របស់ក្រុម Liverpool នៅច្រកផ្លូវចូលទៅក្នុងកីឡដ្ឋាន បន្ទាប់ពីការប៉ះទង្គិចគ្នានៅទឹកដី Anfield នាពេលកន្លងទៅ ។

Fred 

គួរបញ្ជាក់ថាក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុមភ្ញៀវបិសាចក្រហម ដោយលទ្ធផល ២-០ ជាមួយនឹងគ្រាប់បាល់របស់កីឡាករ Virgil van Dijk និងកីឡាករ Mohamed Salah ។

ទន្ទឹមនឹងនេះដែរក្រោយចប់ការប្រកួតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ម្នាក់ បានចំណាយពេលឈររង់ចាំ ដើម្បីស្វាគមន៍អ្នកចាំទី Alisson របស់ Liverpool ដែលត្រូវដើរចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ។

យ៉ាងណាមិញកាម៉េរ៉ានៅទីនោះបានចាប់យករូបភាពរបស់ Fred ជាមួយនឹង Alisson កំពុងធ្វើការសន្ទនាគ្នាយ៉ាងខ្លីមួយ ខណ:វាបានបង្ហាញទៀតថាខ្សែបម្រើរបស់ក្រុមបិសាចក្រហមរូបនេះ បានរង់ចាំដើម្បីសុំដោះដូរអាវជាមួយអ្នកចាំទីរបស់ក្រុម Liverpool រូបនេះ៕

Alisson

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker