fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអេស្ប៉ាញ

Pep ចង់ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Barca ម្នាក់ មកប្រជែងតំណែងជាមួយ Walker នៅរដូវកាលក្រោយ

គ្រូបង្វឹកលោក Pep Guardiola ត្រូវបានគេរាយការណ៍ថាចង់បានកីឡាករ Nelson Semedo មកប្រជែងតំណែងជាមួយខ្សែការពារ Kyle Walker នៅឯក្រុមមេឃខៀវ Manchester City នៅរដូវកាលក្រោយនេះ ។

Kyle Walker 

គួរបញ្ជាក់ផងដែរថាក្រុម City ត្រូវបានគេយល់ថា កំពុងត្រៀមខ្លួន ដើម្បីធ្វើការការដោះដូរមួយ សម្រាប់កីឡាករ Semedo ជាមួយខ្សែការពារព័រទុយហ្គាល់ កីឡាករ  Joao Cancelo ដែលបានទិញមកពីក្រុម Juventus កាលពីរដូវកាលមុន នៅក្នុងតម្លៃខ្លួន ៦០ លានផោន ។

Nelson Semedo

ប៉ុន្តែទោះជាយ៉ាងណា Cancelo ហាក់មិនទទួលបានភាពលេចធ្លោនៅក្នុងទឹកដី Etihad នោះទេ ដោយអាចចាប់ផ្តើមចូលលេងបានត្រឹម ៨ ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ហើយគ្រូបង្វឹកលោក  Guardiola ជឿជាក់ថា Walker មានភាពសក្តិសមសម្រាប់តំណែងមួយនេះជាង ។

ហើយយ៉ាងណាមិញវាត្រូវបានគេយល់ថាកិច្ចព្រមព្រៀងដោះដូរមួយ ត្រូវនឹងត្រូវឃើញកីឡាករ Cancelo  អាចស្ថិតនៅជាផ្នែកមួយ សម្រាប់កិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Semedo វិញ នៅពេលដែលទីផ្សារដោះដូរកីឡាករ បើកឡើងសារជាថ្មី ខណៈក្រុម Barca កំពុងចង់ទទួលបានការចុះហត្ថលេខាបន្ថែមទៀត សម្រាប់ក្រុមរបស់ពួកគេនៅរដូវកាលក្រោយនេះ ៕

Nelson Semedo

ប្រភព: Daily  Mail 

អានអត្ថបទបន្ទាប់៖ PSG ដាច់​ចិត្ត​ចរចា​យក Icardi ហើយ ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ចំណេញ ១ ទ្វេ​ជា ៤ ដល់ Inter Milan

ក្លឹប​បារាំង Paris Saint-Germain ដែល​បាន​ខ្ចី​ជើង Mauro Icardi ចេញ​ពី Inter Milan ទី​បំផុត​សម្រេច​ចិត្ត​លើ​ការ​ចរចា​ទិញ​ផ្តាច់​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ហើយ។ នេះ​បើ​តាម​របាយការណ៍​ពី Sky Sports បាន​ចុះ​ផ្សាយ។

ប្រធានក្លឹប PSG
Mauro Icardi

ប្រភព​បាន​ឲ្យ​ដឹង​ថា​ក្លឹប​សេដ្ឋី​បារាំង ព្រម​ដាក់​សំណើ​តម្លៃ ៥០ លាន​អឺរ៉ូ បូក​នឹង ១០ លាន​អឺរ៉ូ​ផ្សេង​ទៀត​លើ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​សម្រាប់​ការ​នាំ​យក Icardi មក​កាន់​ទីក្រុង​ប៉ារីស​ជា​កីឡាករ​ពេញ​ជើង។

ទំហំ​នេះ​គឺ​មើល​ឃើញ​ថា​ចំណេញ​ ១ ទ្វេ​ជា ៤ សម្រាប់ Inter ដែល​កាល​ទិញ Icardi ពី Sampdoria នៅ​ឆ្នាំ ២០១៣ គឺ​ចាយ​អស់​តែ​ជាង ១០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

Mauro Icardi

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ Icardi ​រក​បាន ២០ គ្រាប់​នៅ ២៨ ប្រកួត​សរុប​ឲ្យ​ក្លឹប​ PSG ក្រោយ​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លឹប​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ។ នៅ​លក្ខខណ្ឌ​ដំបូង​គឺ Inter ទារ ៧០ លាន​អឺរ៉ូ​សម្រាប់​តម្លៃ​ទិញ​ផ្តាច់ តែ​មក​ទល់​ពេល​ចុង​ក្រោយ​នេះ​គឺ​ត​ថ្លៃ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​បន្តិច៕

ប្រភព៖ Goal

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker