បាល់ទាត់អឺរ៉ុប ពត៌មានដោះដូរកីឡាករ អង់គ្លេស

Pep បង្ហើប​ចំៗ​ឈ្មោះ​ខ្សែ​ការពារ​ខ្លួន​ម្នាក់ ដែល​គិត​ចង់​ចាកចេញ​ពី​ក្លឹប​ហើយ

Pep Guardiola បាន​ទទួល​ដំណឹង​ផ្លូវការ​ពី​កីឡាករ Eric Garcia ជុំវិញ​ការ​ចង់​ចាកចេញ​ពី​ក្លឹប Manchester City ហើយ។

Eric Garcia

យុវជន​វ័យ ១៩ ឆ្នាំ ​មិន​ផ្តល់​ចម្លើយ​វិជ្ជមាន​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ទាល់​តែ​សោះ ហើយ​តាម​ដំណឹង​ល្ហៀងៗ​គេ​អាច​នឹង​ផ្ទេរ​ទៅ​ចូលរួម​នៅ Barcelona ខណៈ​ដែល City កំណត់​តម្លៃ​ខ្លួន​គេ​ប្រមាណ ៣០ លាន​ផោន។

Pep/Garcia

ប្រាប់​មុន​ឈាន​ដល់​ការ​ប្រកួត​ទល់ Real Madrid អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​និយាយ៖ “គេ [Garcia] បាន​ប្រកាស​ប្រាប់​យើង​ហើយ អំពី​ការ​ដែល​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ Man City ដោយ​គេ​សល់​កុងត្រា ១ ឆ្នាំ​ទៀត តាម​ពិត​ទៅ​យើង​ចង់​បាន​គេ តែ​គេ​មិន​ចង់​បន្ត​ជាមួយ​យើង​នោះ​ទេ”៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ ល្ហៀងៗ​ថា​ប្រធាន​ក្លឹប​ហង្ស ប្រាប់​ឲ្យ Klopp ជ្រេ​លក់​ម្នាក់​នេះ​ចេញ​សិន មុន​យក Thiago ចូល

សារព័ត៌មាន Kicker បាន​ចុះ​ផ្សាយ​ថា ប្រធាន​ក្លឹប​ Liverpool បាន​តម្រូវ​ចង់​ឲ្យ​លោក Jurgen Klopp លៃលក​ក្នុង​ការ​លក់​ចេញ​ខ្សែ​បម្រើ Naby Keita មួយ​រូប​ជា​មុន​សិន មុន​គិត​ចង់​ចរចា​យក Thiago Alcantara របស់​ក្លឹប Bayern Munich។

Thiago Alcantara
Naby Keita

បញ្ជាក់​ថា Keita ត្រូវ​បាន​ហង្ស​យក​ចេញ​ពី RB Leipzig និង​ជានិច្ចកាល​ក៏​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​សម នៅ​ពេល​ដែល​មាន​វត្តមាន​របស់​គេ តែ​រដូវ​កាល ២០១៩/២០ Klopp ហាក់​មិន​សូវ​មើល​ឃើញ Keita ទាល់​តែ​សោះ ដោយ​ទើប​បង្ហាញ​ខ្លួន​លើ​ទីលាន ៨១៤ នាទី​ប៉ុណ្ណោះ។

Thiago/Klopp

ស្រប​ពេល​ដែល​ហាងឆេង​ថ្លៃ​ខ្លួន​របស់ Keita គឺ​មាន​តម្លៃ ៤០ លាន​អឺរ៉ូ ណា​មួយ​ Thiago ក៏​លេង​ជាន់ Role នៅ​តំបន់​បម្រើ​ដូច​គ្នា បែប​នេះ​ជៀសវាង​គរ​ជើង​និង​បន្ថែម​ការ​ចំណាយ​ដ៏​ធំ​របស់​ក្លឹប ចាំបាច់​គឺ​ហង្ស​ត្រូវ​លក់​ចេញ​កីឡាករ​រូប​នេះ​សិន៕

ប្រភព៖ Sportskeeda

You may also like