fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Pep ប្រាប់ប្រធានក្លឹប Man City ថាលោកអាចលាឈប់ពីការងារ បើសិនរឿងមួយនេះកើតមានឡើង

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានប្រាប់ប្រធានក្លឹបលោក Khaldoon Al Mubarak ថារូបលោកនឹងលាឈប់ ប្រសិនបើការដឹកនាំរបស់លោកនៅទឹកដី Etihad ប្រព្រឹត្តិទៅមិនតាមការរំពឹងទុក ។

គួរបញ្ជាក់ថាក្រុម Man City មាន ៨ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League Liverpool ក្នុងរដូវកាលនេះ បន្ទាប់ពីចាញ់ក្រុម Wolves កាលពីថ្ងៃអាទិត្យកន្លងទៅ ។

ហើយយ៉ាងណាមិញលោក Guardiola បាននិយាយថាគាត់នឹងមិនបន្តធ្វើការងាររបស់លោកទៀតទេ ប្រសិនបើម្ចាស់ក្លឹប City មិនពេញចិត្ត ចំពោះការងាររបស់លោក​ ដែលកំពុងធ្វើនៅក្នុងពេលបច្ចុប្បន្ននេះ ។

មិនតែប៉ុណ្ណោះយោងតាម The Sun បានឲ្យដឹងថា លោក Pep ធ្វើការបញ្ជាក់ថា ៖ “ គាត់ដឹងថាខ្ញុំនឹងដើរចេញ ប្រសិនបើអ្វីៗមិនដើរតាមគម្រោង ។ ខ្ញុំនឹងផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីចៀសវាងបញ្ហានោះ ហើយខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅមុខ។ គ្មានការផ្សះផ្សារអ្វីឡើយ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker