ពត៌មានដោះដូរកីឡាករ អ៊ីតាលី

Pirlo សំលឹងឃើញអតីតតារាឆ្នើមក្រុម R.Madrid ម្នាក់ ជាជម្រើសទី ២ ប្រសិនបើបរាជ័យនាំយក Suarez ពីក្រុម Barca

គ្រូបង្វឹកថ្មីរបស់ក្រុមសេះបង្កង់ Juventus លោក Andrea Pirlo ត្រូវគេរាយការណ៍ថាកំពុងមានចំណាប់អារម្មណ៍ ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Alvaro Morata មកកាន់ក្លឹបវិញ នៅរដូវក្តៅនេះ ។

Luis Suarez 

ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ហាក់បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធថ្មីៗចូលក្រុមបន្ថែមទៀត នៅអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ខណ:គាត់ក៏កំំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយតារាឆ្នើមរបស់ក្រុម Barcelona កីឡាករ Luis Suarez ផងដែរ ។

Luis Suarez

មិនតែប៉ុណ្ណោះបើយោងតាមរបាយការណន៍ពី Mundo Deportivo បានរាយការណ៍ថាប្រសិនបើក្រុម Juventus ខកខានក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ នោះពួកគេនឹងបង្វែការចាប់អារម្មណ៍ទៅលើកីឡាករ Morata របស់ក្រុម Atletico Madrid ជំនួសវិញ។

Alvaro Morata

រំលឹកថា Morata ធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល ២ ឆ្នាំនៅឯទឹកដី Serie A បន្ទាប់ពីចាកចេញពីក្រុម Real Madrid ក្នុងតម្លៃខ្លួនប្រមាណ ១៥,៨ លានផោន ក្នុងឆ្នាំ ២០១៤ ខណ:កីឡាករវ័យ ២៧ ឆ្នាំរូបនេះក៏មានអនុស្សាវរីយ៍ល្អ ៗ ជាច្រើនផងដែរ ដោយរកបាន ២៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៩៣ ដង ។

Alvaro Morata

តែទោះជាយ៉ាងណាកិច្ចសន្យារបស់ Morata នៅឯក្រុម Atletico Madrid នឹងដំណើរការរហូតដល់ឆ្នាំ ២០២៣ ដូច្នេះការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធអេស្ប៉ាញ ហាក់មិនមែនមានលក្ខណៈសាមញ្ញ ឬតម្លៃថោកនោះទេ បើប្រៀបធៀបទៅនឹង Suarez ៕

ប្រភព: DailyMail 

អានអត្ថបទបន្ទាប់៖ Leverkusen ចង់ប្រើលុយដែលបានពីការលក់ Havertz មកចុះហត្ថលេខាលើតារាឆ្នើមនៅ PL រូបនេះចូលក្រុមវិញ

យោងតាមរបាយការណ៍ចុងក្រោយមួយបានឱ្យដឹងថាក្រុម Bayer Leverkusen បានបង្ហាញចំណាប់អារម្មណ៍គួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងការចុះហត្ថលេខាជាមួយខ្សែការពាររបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Hector Bellerin ។

Hector Bellerin 

ជាក់ស្តែងកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ក៏បានក្លាយគោលដៅដ៏សំខាន់មួយ ដែលត្រូវបានផ្តល់ជូនសំណើជាទឹកប្រាក់ប្រមាណ ៣០ លានផោនពីសំណាក់ក្រុម Paris Saint-Germain ខណ:ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេយល់ថាពួកគេនឹងធ្វើការពិចារណាឡើងវិញ ចំំពោះលទ្ធភាពក្នុងការអនុញ្ញាតឲ្យ Bellerin ចាកចេញ ។

Hector Bellerin

ហើយយ៉ាងមិញ Leverkusen ថ្មីៗនេះត្រូវគេរាយការណ៍កំពុងលូកដៃចូលទៅក្នុងទីផ្សារដោះដូរកីឡាកររបស់អឺរ៉ុប ដើម្បីអាចធ្វើការពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌ Bundesliga រដូវកាលក្រោយ ខណ:របាយការណ៍ពី The Telegraph បានឲ្យដឹងថា Bellerin អាចនឹងជាកីឡាករដ៏សំខាន់មួយ ដែលអាចជួយបង្កើនឱកាសរបស់ពួកគេបន្ថែមទៀត ។

Hector Bellerin

តែទោះជាយ៉ាងណា Bellerin កំពុងជាប់កុងត្រាជាមួយ Arsenal រហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែមុននេះគេហទំព័រ Sportsmail បានរាយការណ៍ថាខ្សែការពារអេស្ប៉ាញ កំពុងបើកទ្វារទទួលយកឱកាស ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។ ខណ:ក្រុម Leverkusen ជឿជាក់ថាប្រាក់ដែលពួកគេបានពីការលក់ Kai Havertz ទៅឲ្យ Chelsea អាចនឹងជួយពួកគេទទួលបានឱកាសចុះហត្ថលេខាជាមួយ Bellerin រួមជាមួយកីឡាករ Serge Aurier របស់ក្រុម Tottenham ផងដែរ ៕

Hector Bellerin

ប្រភព: DailyMail 

 

You may also like