បាល់ទាត់អឺរ៉ុប អ៊ីតាលី

Pjanic ថា​ក្រៅ​ពី​បាល់ទាត់ Ronaldo ក៏​អាច​ក្លាយ​ជា​អត្តពលិក​ដ៏​ល្អ​ក្នុង​វិស័យ​កីឡា​នេះ​ដែរ

Miralem Pjanic ចំណូល​ថ្មី​ដែល​ត្រៀម​ខ្លួន​ផ្ទេរ​មក​ចូលរួម​នៅ Barcelona និង​ជា​មិត្ត​ចាស់​របស់ Cristiano Ronaldo នៅ Juventus ថ្មីៗ​នេះ បាន​និយាយ​អំពី​កីឡាករ​ព័រទុយហ្គាល់​ថា​លោក​សក្តិសម​អាច​នឹង​ក្លាយ​ជា​កីឡាករ​បាល់បោះ​ដ៏​ជោគជ័យ​ម្នាក់ បន្ទាប់​ពី​វិស័យ​កីឡា​បាល់ទាត់។

Miralem Pjanic
Ronaldo/Pjanic

ខ្សែ​បម្រើ​សញ្ជាតិ​បូស្នី ​បាន​ផ្តល់​បទសម្ភាសន៍​នៅ​កម្មវិធី NBA Virtual Celebrity Row ឆ្លើយតប​ទៅ​នឹង​សំណួរ​ចោទ​សួរ​ថា កីឡាករ​បាល់ទាត់​ណា​អាច​ក្លាយ​ជា​កីឡាករ​បាល់បោះ​លំដាប់​កំពូល​មួយ​រូប៖ “ខ្ញុំ​គិត​ថា​ Cristiano ព្រោះ​គាត់​មាន​គ្រោង​ល្អ​ស្រាប់​ហើយ គាត់​អាច​លោត​បាន​ខ្ពស់ គាត់​ល្បឿន​លឿន ហើយ​ដៃ​ក៏​មិន​ណយ​ដែរ អ៊ីចឹង​ខ្ញុំ​គិត​ថា​គាត់​អាច​ក្លាយ​ជា​កីឡាករ​បាល់បោះ​ដ៏​ល្អ​ម្នាក់”។

Ronaldo/Jordan

បញ្ជាក់​ថា CR7 ក៏​មាន​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ស្ថិត​ក្នុង​វិស័យ​កីឡា​បាល់បោះ​នេះ​ដូច​គ្នា នោះ​គឺ​កីឡាករ​បាល់បោះ​ដ៏​ល្បី​ឈ្មោះ Michael Jordan ដោយ​អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​ជួប​ជជែក​គ្នា​កាល​ពី​ពេល​កន្លង​ទៅ ហើយ​រូបភាព​មួយ​សន្លឹក​របស់​លោក​បាន​ធ្វើ​ឲ្យ​មហាជន​ផ្សាភ្ជាប់​ទៅ​អត្ថន័យ​ល្អ​មួយ​ផ្សេង​ទៀត នោះ​គឺ​ការ​មិន​ប្រកាន់​ពណ៌​សម្បុរ ជាតិសាសន៍ ដែល​អ្នក​ទាំង​ពីរ​នៅ​តែ​អាច​រាប់អាន​គ្នា​បាន៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ រំឭក​បន្តិច នេះ​កីឡាករ ៧ រូប មាន​ស្ថិតិ Goal+Assist ច្រើន​បំផុត​នៅ UCL

នៅ​រាត្រី​នេះ នឹង​មាន​ការ​ផ្សាយផ្ទាល់​នៅ​ជំនួប​គូ​ពិសេស ២ លើ​ទំព័រ CTS Sports នៃ​ការ​ប្រកួត​ UCL វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជើង​ទី ២។

មុន​ឈាន​ដល់​ការ​ប្រកួត យើង​ក៏​ចង់​បង្វែរ​អារម្មណ៍​អ្នក​គាំទ្រ​បាន​ដឹង​ពី​ស្ថិតិ​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ជ្រុង​មួយ នៃ​កីឡាករ​ដែល​ចូលរួម​ចំណែក​រក​គ្រាប់​បាល់ Goal+Assist ច្រើន​បំផុត​នៅ​ប្រវត្តិសាស្រ្ត​ UEFA Champions League។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

Zlatan Ibrahimovic

៧) Zlatan Ibrahimovic: ៤៩ គ្រាប់&២៦ Assists សរុប ៧៥ គ្រាប់
៦) Ruud van Nistelrooy: ៦០ គ្រាប់&១៦ Assists សរុប ៧៦ គ្រាប់
៥) Robert Lewandowski: ៦៤ គ្រាប់&១៥ Assists សរុប ៧៩ គ្រាប់
៤) Raul: ៧១ គ្រាប់&១៦ Assists សរុប ៨៧ គ្រាប់

Raul

៣) Karim Benzema: ៦៤ គ្រាប់&២៧ Assists សរុប ៩១ គ្រាប់
២) Lionel Messi: ១១៤ គ្រាប់&៣៥ Assists សរុប ១៤៩ គ្រាប់

Cristiano Ronaldo

១) Cristiano Ronaldo: ១២៩ គ្រាប់&៤០ Assists សរុប ១៦៩ គ្រាប់៕

ប្រភព៖ SportBible

You may also like