fbpx
បារាំងបាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករ

PSG ដាច់​ចិត្ត​ចរចា​យក Icardi ហើយ ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ចំណេញ ១ ទ្វេ​ជា ៤ ដល់ Inter Milan

ក្លឹប​បារាំង Paris Saint-Germain ដែល​បាន​ខ្ចី​ជើង Mauro Icardi ចេញ​ពី Inter Milan ទី​បំផុត​សម្រេច​ចិត្ត​លើ​ការ​ចរចា​ទិញ​ផ្តាច់​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ហើយ។ នេះ​បើ​តាម​របាយការណ៍​ពី Sky Sports បាន​ចុះ​ផ្សាយ។

ប្រធានក្លឹប PSG
Mauro Icardi

ប្រភព​បាន​ឲ្យ​ដឹង​ថា​ក្លឹប​សេដ្ឋី​បារាំង ព្រម​ដាក់​សំណើ​តម្លៃ ៥០ លាន​អឺរ៉ូ បូក​នឹង ១០ លាន​អឺរ៉ូ​ផ្សេង​ទៀត​លើ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​សម្រាប់​ការ​នាំ​យក Icardi មក​កាន់​ទីក្រុង​ប៉ារីស​ជា​កីឡាករ​ពេញ​ជើង។

ទំហំ​នេះ​គឺ​មើល​ឃើញ​ថា​ចំណេញ​ ១ ទ្វេ​ជា ៤ សម្រាប់ Inter ដែល​កាល​ទិញ Icardi ពី Sampdoria នៅ​ឆ្នាំ ២០១៣ គឺ​ចាយ​អស់​តែ​ជាង ១០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

Mauro Icardi

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ Icardi ​រក​បាន ២០ គ្រាប់​នៅ ២៨ ប្រកួត​សរុប​ឲ្យ​ក្លឹប​ PSG ក្រោយ​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លឹប​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ។ នៅ​លក្ខខណ្ឌ​ដំបូង​គឺ Inter ទារ ៧០ លាន​អឺរ៉ូ​សម្រាប់​តម្លៃ​ទិញ​ផ្តាច់ តែ​មក​ទល់​ពេល​ចុង​ក្រោយ​នេះ​គឺ​ត​ថ្លៃ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​បន្តិច៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖​ Borussia Dortmund ប្រកាសចែកផ្លូវគ្នា ជាមួយនឹងខ្សែប្រយុទ្ធមួយរូប ពេលចប់រដូវកាល ២០១៩/២០

Borussia Dortmund បានបញ្ជាក់ថា កីឡាករឆ្នើម Mario Gotze នឹងចាកចេញពីក្លឹប នៅពេលដែលកុងត្រារបស់គេផុតកំណត់នៅចុងរដូវកាលនេះ។

កីឡាករវ័យ២៧ឆ្នាំមិនសូវទទួលបានឱកាសបង្ហាញខ្លួនលើទីលានប្រកួតនោះទេ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Lucien Favre នៅរដូវកាលនេះ ហើយការប្រកួតទល់នឹង Wolfburg កាលពីយប់ម៉ិញក៏រូបគេមិនបានចូលលេងដែរ។

គួររំឮកថា Gotze បានចាប់ផ្ដើមអាជីពរបស់ខ្លួនពីថ្នាលយុវជនរបស់ Dortmund ហើយរូបគេទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលដែលរកគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ទល់នឹងអាហ្សង់ទីន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2014។

ខ្សែប្រយុទ្ធរូបនេះ បានត្រលប់មកចូលរួមជាមួយ Dortmund កាលពីឆ្នាំ ២០១៦ ក្រោយចំណាយពេល៣រដូវកាលជាមួយ Bayern Munich ហើយពេលនេះរូបគេត្រូវចាកចេញពី Dortmund ម្ដងទៀត៕

ប្រភព៖ Marca

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker