fbpx
បារាំងពត៌មានដោះដូរកីឡាករអ៊ីតាលី

PSG ទំនងមិនទិញ Icardi ផ្តាច់នោះទេ ខណ:ភរិយាខ្សែប្រយុទ្ធរូបនេះ ប្រាប់ពីកន្លែងមួយ ដែលប្តីខ្លួនអាចទៅលេងបន្ទាប់

យោងតាមរបាយការណ៍មួយនៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា PSG ទំនងជាមិនចង់ចុះហត្ថលេខាលើលក្ខខណ្ឌជាអចិន្ត្រៃយ៍លើ Mauro Icardi ពីក្រុម Inter Milan នោះទេ នៅរដូវក្តៅខាងមុខនេះ ។

Mauro Icardi 

រំលឹកថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះ មានរដូវកាលដ៏អស្ចារ្យមួយ នៅក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុម PSG ដោយអាចរកបាន ១៩ គ្រាប់ ក្នុងចំណោម ២៨ ប្រកួត ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាបង្ហាញថាក្លឹប PSG ហាក់មិនទុកចិត្តចំពោះជម្រើសទិញផ្តាច់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ជាមួយនឹងតម្លៃខ្លួនប្រមាណ ៥៨ លានផោន ដែលមិនស្ថិតស្ថេរនេះឡើយ ។

Mauro Icardi

លើសពីនេះវាត្រូវបានគេយល់ថាភរិយា និងជាទីភ្នាក់ងាររបស់ Icardi  អ្នកនាង Wanda Nara ហាក់ចង់បិទផ្លូវស្វាមីរបស់ខ្លួន ក្នុងការផ្លាស់ទៅកាន់ក្រុម R.Madrid ដោយពេញចិត្តលើជម្រើសក្រុម Juve ច្រើនជាង ។

មិនតែប៉ុណ្ណោះ Nara បាននិយាយថា ៖ “ តើ Mauro នឹងមិនទៅ Juve មែនទេ? ខ្ញុំគ្រាន់តែមិនដឹង ។ ខ្ញុំមិនដឹងថាតើឆ្នាំក្រោយយើងនឹងរស់នៅក្នុងទីក្រុង Milan ឬប៉ារីស ជាមួយនឹងបាល់ទាត់ អ្នកមិនអាចដឹងមុនទេ ។ គាត់នឹងជ្រើសរើស ហើយយើងនឹងធ្វើតាម ” ៕

Mauro Icardi

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់ ៖ Van Persie ផ្ញើសារមួយនេះភា្លម ទៅមេធំ Man Utd ទាក់ទិនរឿងអនាគតរបស់លោក Solskjaer ជាមួយក្លឹប​

អតីតជើងចាស់លោក Robin van Persie បានជំរុញឱ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹប Manchester United ផ្តល់ពេលវេលាឱ្យលោក Ole Gunnar Solskjaer ឱ្យបានច្រើនបន្ថែមទៀត ខណ:ដែលតំណែងរបស់គាត់កំពុងស្ថិតនៅភាពសង្ស័យ ។

Ole Gunnar Solskjaer 

គួរបញ្ជាក់ថាអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបនេះ បាននិយាយថាសូម្បីតែលោក Sir Alex Ferguson ក៏ត្រូវការពេលវេលាយូរ ដើម្បីស្រោចស្រង់ក្រមនៅ Old Trafford មួយនេះដែរ ហើយថាលោក David Moyes, Louis van Gaal និង Jose Mourinho ក៏មិនទទួលបានពេលវេលា ដើម្បីធ្វើវាផងដែរ ។

Ole Gunnar Solskjaer

ហើយយ៉ាងណាមិញ Van Persie ប្រាប់ទូរទស្សន៍ Sky Sports ថា ៖  “បន្ទាប់ពីលោក Alex Ferguson បានចាកចេញ គ្រប់ៗគ្នាបានដឹងថាវាពិតជាលំបាកណាស់ ក្នុងការប្រកាន់ខ្ជាប់នូវកម្រិតកំពូលមួយ ដែលលោក Ferguson បានសាកវាឡើង សម្រាប់ក្រុមនេះ ” ។

លោកបន្តទៀតថា ៖ ” ខ្ញុំគិតថាអ្នករាល់គ្នាអាចឃើញវា ។ ឥឡូវនេះ លោក David] Moyes បាននៅទីនោះ ហើយ Louis van Gaal, Jose Mourinho និង Solskjaer ក៏កំពុងជួបស្ថានភាពដូចគ្នានេះផងដែរ ។ ដូចដែលបានដឹងហើយថាលោក Ferguson បានចំណាយពេលយូរមួយ ដើម្បីកែប្រែ និងឈានដល់កម្រិតកំពូលមួយ។ ខ្ញុំមិនគិតថាវាល្អសម្រាប់ក្លឹប ក្នុងការផ្លាស់ប្តូរអ្នកចាត់ការក្រុម រៀងរាល់មួយ ឬពីរឆ្នាំម្តងនោះទេ ” ។

Ole Gunnar Solskjaer

” ប្រសិនបើអ្នកក្រឡេកមកមើលលោក Solskjaer វិញ អ្នកគ្រាន់តែផ្តល់ពេលវេលាឱ្យគាត់បន្ថែមទៀតនោះ ខ្ញុំគិតថាក្លឹប United នឹងអាចមានភាពល្អប្រសើឡើងវិញ ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker