ពត៌មានដោះដូរកីឡាករ

PSG ព្រមឲ្យ Arsenal ចូលចែចូវតារាឆ្នើមរបស់ពួកគេរូបនេះ សម្រាប់លក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេផ្តល់ឱកាស ដើម្បីចុះហត្ថលេខាលើអ្នកចាំទី Alphonse Areola របស់ក្លឹប Paris Saint-Germain ក្នុងលក្ខខណ្ឌខ្ចីជើង នៅរដូវក្តៅនេះ ។

ជាក់ស្តែងកីឡាករសញ្ជាតិបារាំងរូបនេះ បានស្ថិតនៅក្នុងជម្រើសទី ៣ សម្រាប់តំណែងអ្នកចាំទីនៅក្នុងក្រុម PSG ដោយតាមពីក្រោយកីឡាករ Keylor Navas និង Sergio Rico បន្ទាប់ពីវិលត្រលប់មកទឹកដី Ligue 1 វិញ ក្រោយបញ្ចប់កុងត្រាខ្ចីជើងជាមួយក្រុម R.Madrid ។

Alphonse Areola

ហើយស្របពេលជាមួយគ្នានេះក្រុមកាំភ្លើងធំ Arsenal កំពុងប្រឈមនឹងការបាត់បង់អ្នកចាំទីដៃទី ២ របស់ខ្លួន គឺកីឡាករ Emiliano Martinez ក្រោយត្រូវបានក្រុម Aston Villa ដាក់គោលដៅលើ ខណ:អ្នកចាំទីបច្ចុប្បន្នរបស់ពួកគេ គឺកីឡាករ Tom Heaton នឹងត្រូវខកខានការចាប់ផ្តើមរដូវកាលថ្មីនាពេលខាងមុខនេះ  ។

យ៉ាងណាមិញយោងតាមសារព័ត៌មានពី The Evening Standard បានរាយការណ៍ថា Areola ត្រូវបានក្លឹប PSG ផ្តល់ជូនឱកាសឲ្យក្រុមកាំភ្លើងធំ Arsenal ចុះហត្ថលេខាលើ ខណៈពេលដែលគ្រូបង្វឹកលោក Mikel Arteta កំពុងតែស្វែងរកអ្នកចាំទីថ្មីម្នាក់ ដោយសារតែ Martinez អាចនឹងត្រូវចាកចេញ ។

Alphonse Areola

លើសពីនេះវាត្រូវបានគេជឿថា Areola ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចូលរួមជាមួយក្រុមនៅក្របខ័ណ្ឌ Premier League នារដូវក្តៅនេះផងដែរ ៕

ប្រភព: Daily Mail 

You may also like