fbpx
បារាំងពត៌មានដោះដូរកីឡាករអាល្លឺម៉ង់អេស្ប៉ាញ

PSG សំលឹងឃើញកីឡាករគោលដៅធំរបស់ R.Madrid ម្នាក់ មកជំនួសតំណែងរបស់ Mbappe បើត្រូវចាកចេញ

ក្រុម Paris Saint-Germain និង Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងប្រកួតប្រជែងគ្នា ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ  Erling Haaland នៅរដូវក្តៅខាងមុខនេះ ។

Erling Haaland

គួរបញ្ជាក់ផងដែរខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវែសរូបនេះ បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូង សម្រាប់ការវិលត្រលប់មកវិញរបស់ក្របខ័ណ្ឌ Bundesliga កាលពីចុងសប្តាហ៍មុន ដែលជាគ្រាប់បាល់ទី ៤១ របស់គេ សម្រាប់រដូវកាលនេះផងដែរ ។

Erling Haaland

ហើយយ៉ាងណាមិញបើយោងតាមរបាយករណ៍េពី Marca បានឲ្យដឹងថាឥឡូវនេះក្រុមយក្សបារាំង PSG បានចូលរួមប្រកួតប្រជែងជាមួយក្រុម Real Madrid ដើម្បីចុះហត្ថលេខាលើ Haaland ​ចំពេលដែលអនាគតរបស់កីឡាករ Kylian Mbappe នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ។

ជាក់ស្តែង Mbappe នៅសល់រយ:ពេល ២ ឆ្នាំទៀតប៉ុណ្ណោះ សម្រាប់កិច្ចបច្ចុប្បន្នរបស់គេនៅឯទឹកដី Parc des Princes ហើយវានៅតែមានភាពភ័យខ្លាចថាតារាឆ្នើមវ័យ ២១ ឆ្នាំរូបនេះ នឹងមិនអាចបន្តការស្នាក់នៅក្របខ័ណ្ឌ Lique1 បន្តទៀតឡើយ ។

Kylian Mbappe

ដោយឡែកក្រុម PSG ជឿជាក់ថា Haaland នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់មកជំនួសតំណែងនេះ ខណ:ពេលដែលខ្សែប្រយុទ្ធ Mauro Icardi និង Edinson Cavani ក៏ទំនងជាចង់ចាកចេញពីក្លឹបផងដែរ នៅក្នុងទីផ្សារដោះដូរខាងមុខនេះ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Sanchez បង្ហើបប្រាប់ពីបុគ្គលម្នាក់ ដែលធ្វើឲ្យអាជីពរបស់គេ នៅក្នុងក្រុម Man Utd ត្រូវធ្លាក់ចុះទាំងស្រុង

Alexis Sanchez បានសារភាពថារូបគេ មិនចូលចិត្តគ្រូបង្វឹកលោក Jose Mourinho នោះទេ ចំពោះវិធីដែលគាត់បានបំផ្លាញទំនុបចិត្ត នៅឯក្រុមបិសាចក្រហម Manchester United  ។

គួរបញ្ជាក់ផងដែរថា Sanchez បានតស៊ូជាមួយនឹងការលំបាកយ៉ាងខ្លាំង នៅឯក្រុម United បន្ទាប់ពីផ្លាស់ប្តូរមកពីក្រុមកាំភ្លើង Arsenal ក្នុងឆ្នាំ ២០១៨ ក្រោយពីក្រុមបិសាចក្រហម បានមើលឃើញទម្រង់លេងដ៏ល្អរបស់គេសម្រាប់ក្រុមកាំភ្លើងធំ ។

ប៉ុន្តែទោះជាយ៉ាងណាក្រោយមកដល់ Old Trafford ខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះ ហាក់មិនទទួលបានឱកាសលេចច្រើនោះទេ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Mourinho ហើយ Sanchez បានសារភាពថានេះ គឺជាការបរាជ័យដ៏ធំបំផុត សម្រាប់អាជីពជាកីឡាករបាល់របស់ខ្លួន ។

មិនតែប៉ុណ្ណោះ Sanchez បានរៀបរាប់ប្រាប់ BBC ថា ៖ “ ខ្ញុំនិយាយតែពីអ្វី ដែលពួកគេបានធ្វើជាក់ស្តែងដាក់ខ្ញុំ និងតាមគំនិតរបស់ខ្ញុំប៉ុណ្ណោះ ។ លោក Mourinho គឺជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់នៅលើពិភពលោក តាមរបៀបដែលគាត់បង្វឹក របៀបដែលគាត់សិក្សាទៅលើវីដេអូ និងវិធីដែលគាត់អាចយកអ្វីមួយមកបាន ”  ។

គេបន្តទៀតថា ៖ ” ប៉ុន្តែបន្ទាប់មក ខ្ញុំមានអារម្មណ៍ថាមិនបាននៅក្នុងក្រុមទៀតទេ ។ ពេលខ្លះខ្ញុំមិនបានលេង ពេលខ្លះបានលេង ហើយបន្ទាប់មកខ្ញុំមិនបានលេងវិញ ។ ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ នោះវានឹងធ្វើឲ្យអ្នកបាត់ទំនុបចិត្តមិនខាន ។ ខ្ញុំលេងបាល់ទាត់តាំងពីខ្ញុំអាយុ ៥ ឆ្នាំមកហើយ ហើយប្រសិនបើដកខ្ញុំពីបាល់ វាដូចជាដកក្តីរីករាយពីខ្ញុំអ៊ីចឹងដែរ ” ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker