fbpx
បារាំងពត៌មានដោះដូរកីឡាករអង់គ្លេស

PSG សំលឹងឃើញតារាកំពូលរបស់ Arsenal ម្នាក់ មកជំនួសតំណែង Cavani ដែលនឹងត្រូវចាកចេញ

ក្រុម Paris Saint-Germain បានជួបជាមួយអ្នកតំណាងរបស់កីឡាករ Pierre-Emerick Aubameyang នៅមុនពេលមានការផ្លាស់ប្តូរដ៏មានសក្តានុពល ក្នុងខែមករានេះ ។

Pierre-Emerick Aubameyang

គួរបញ្ជាក់ផងដែរថាម្ចាស់ជើងឯកលីគកំពូលបារាំងមួយនេះ កំពុងពិចារណាក្នុងការចុះហត្ថលេខាជាមួយតារាឆ្នើមរបស់ក្រុម Arsenal រូបនេះ នេះបើយោងទៅតាមសារព័ត៌មាន FootMercato ដែលបានលើកឡើង ។

Pierre-Emerick Aubameyang

ជាក់ស្តែងក្រុម PSG កំពុងសំឡឹងមើលការជំនួសមួយ នៅក្នុងករណីដែលកីឡាករ Edinson Cavani ត្រូវចាកចេញ នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា ។

Edinson Cavani

ហើយយ៉ាងណាមិញបើយោងតាម ​​Mundo Deportivo បានឱ្យដឹងទៀតថាពួកគេនឹងត្រូវចាត់វិធានការយ៉ាងឆាប់រហ័សទោះបីជា Aubameyang បង្ហាញពីឆន្ទ:របស់គេ ក្នុងការផ្លាស់ទៅលេងនៅក្រុម Barcelona ក្នុងខែនេះក៏ដោយ ។

រំលឹកផលងដែរខ្សែប្រយុទ្ធក្រុម Arsenal រូបនេះមានកុងត្រានៅឯទឹកដី Emirates រហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយ ប៉ុន្តែរហូតមកដល់ពេលនេះរូបគេបានបដិសេធ ចំពោះការចុះកុងត្រាថ្មីជាមួយក្លឹប ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ គ្រាន់ក្លឹបកំពូលនៅ PL មួយនេះ ដាក់សំណើជូនភ្លាម Cavani ចេញមុខច្រានចោលវិញភ្លែត

យោងតាមសេចក្តីរាយការណ៍មួយបានអោយដឹងថាកីឡាករ Edinson Cavani បានច្រានចោលការផ្តល់ជូនដ៏ធំមួយ ពីសំណាក់ក្លឹប Manchester United ។

Edinson Cavani 

គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះ អាចនឹងចាកចេញពីក្រុម Paris Saint-Germain ក្នុងខែនេះ ជាមួយនឹងកុងត្រារបស់គេ​ ដែលនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ។

Edinson Cavani

ជាក់ស្តែងក្រុមបិសាចក្រហម Manchester United និងក្រុមតោខៀវ Chelsea សុទ្ធតែចាប់អារម្មណ៍ជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ប៉ុន្តែក្រុម Atletico Madrid នៅតែស្ថិតនៅក្នុងជម្រើសអាចទៅរួចមួយសម្រាប់កីឡាកររូបនេះ ។

ហើយយ៉ាងណាមិញរបាយការណ៍មួយនៅក្នុងប្រទេសបារាំងបានបង្ហាញថាក្លឹប Man Utd បានផ្តល់កិច្ចសន្យាបណ្តោះអាសន្នមួយដល់ Cavani ក្នុងគោលបំណងទាក់ទាញរូបគេឲ្យផ្លាស់មកលេងនៅទឹកដី Old Trafford ។

Edinson Cavani

ប៉ុន្តែទោះជាយ៉ាងណា Cavani បានច្រានចោលសំណើពីក្រុម United វិញភ្លាមៗ ខណៈដែលរូបគេត្រូវបានកំណត់ថានឹងត្រូវផ្លាស់ទៅកាន់រដ្ឋធានីរបស់ប្រទេសអេស្ប៉ាញជំនួសវិញ ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker