fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

R.Madrid ត្រៀមខ្លួនរួចស្រេច ដើម្បីបដិសេធសំណើធំពីក្រុម Man City សម្រាប់តារាឆ្នើមខ្លួនមួយរូប

យោងតាមគេហទំព័រ Defensa Central បានឲ្យដឹងថាក្រុម Real Madrid បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបដិសេធការដេញថ្លៃណាមួយពីសំណាក់ក្រុម Manchester City សម្រាប់ខ្សែ Raphael Varane ។

Raphael Varane 

គួរបញ្ជាក់ផងដែរថាក្រុម Man City កំពុងស្ថិតក្នុងទីផ្សារដោះដូរ សម្រាប់ស្វែងរកការចុះហត្ថលេខាលើខ្សែការពារឆ្នើមថ្មីម្នាក់ ខណៈកីឡាករ John Stones និង Nicolas Otamendi ហាក់មិនអាចបំពេញតួនាទីនៅតំបន់ការពារកណ្តាលរួមជាមួយ កីឡាករ Aymeric Laporte បានល្អនោះទេ ។

John Stones

ហើយយ៉ាងណាមិញវាត្រូវបានគេយល់ថាក្លឹបកំពូលនៅក្របខណ្ឌ Premier League កំពុងសំលឹងឃើញការចុះហត្ថលេខានាំយក Varane ពីក្រុម R.Madrid ខណ:ពួកគេក៏បានរៀបចំសំណើដេញថ្លៃដ៏មួយ សម្រាប់កីឡាកររូបនេះ នៅរដូវក្តៅខាងមុខនេះផងដែរ ។

Raphael Varane

ប៉ុន្តែទោះជាយ៉ាងណាក្រុម Madrid ហាក់គ្មានចេតនាលក់ខ្សែការពារឆ្នើមរបស់ពួកគេរូបនេះ ក្នុងតម្លៃណាមួយឡើយ ដោយសារតែ Varane ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមរបស់លោក Zidane ៕

ប្រភព: Goal 

អានអត្ថបទបន្ទាប់៖ Ighalo បញ្ជាក់សារជាថ្មីចំពោះអនាគតរបស់ខ្លួនជាមួយក្រុម Man Utd ក្រោយក្លឹបដើមគេ ផ្តល់ជូនប្រាក់ឈ្នួលថ្មីខ្ពស់មួយ

ខ្សែប្រយុទ្ធខ្ចីជើងរបស់ក្លឹប Manchester United កីឡាករ Odion Ighalo បានបញ្ជាក់យ៉ាងច្បាស់ថារូបគេចង់បន្តស្នាក់់នៅទឹកដី Old Trafford បើទោះត្រូវបានគេផ្តល់ជូននូវកិច្ចព្រមព្រៀងថ្មីដ៏ធំបំផុតមួយ ដើម្បីស្នាក់នៅក្លឹប Shanghai Shenhua ទៀតក៏ដោយ ។

Odion Ighalo

ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចាប់តាំងពីផ្ទេរមកកាន់ទឹកដី Old Trafford ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ដោយស៊ុតបញ្ចូលទីបានចំនួន ៤ គ្រាប់ នៅក្នុងការប្រកួតទាំងអស់ ។

Odion Ighalo

តែទោះយ៉ាងណាកិច្ចព្រមព្រៀងរបស់ Ighalo នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣១ ខែឧសភាខាងមុខនេះ ដែលមានន័យថា United ទំនងជាចង់ផ្តល់ជូនកិច្ចសន្យាជាអចិន្ត្រៃយ៍មួយ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ដោយពឹងផ្នែកទៅលើទម្រង់លេងរបស់គេ ចំពេលរដូវកាលនៅក្នុងក្របខ័ណ្ឌត្រូវបានផ្អាក ។

ប៉ុន្តែទោះជាយ៉ាងណាភាគីចិនហាក់មិនចង់បាត់បង់ Ighalo ទៅនោះទេ ដោយពួកគេកំពុងព្យាយាមផ្តល់ជូនសំណើផ្ទាល់ខ្លួនមួយ ដែលមានតម្លៃពលកម្មប្រមាណ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ ដើម្បីបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះ បដិសេធក្លិបបិសាចក្រហម ។

Odion Ighalo

ប៉ុន្តែឥឡូវនេះ Ighalo បានបញ្ជាក់យ៉ាងច្បាស់ថារូបគេ នៅតែចង់បន្តស្នាក់នៅទឹកដី Old Trafford ហើយគេក៏នឹងព្រមកាត់បន្ថយប្រាក់ពលកម្មផ្ទាល់ខ្លួនផងដែរ ដើម្បីផ្តល់ឱកាសឲ្យក្រុម United អាចចុះហត្ថលេខាលើកិច្ចសន្យាអចិន្ត្រៃយ៍របស់គេកាន់តែងាយស្រួល ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker