fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអេស្ប៉ាញ

R.Madrid ពិចារណាវ៉ៃចេញតារាឆ្នើមខ្លួនម្នាក់ ឲ្យទៅក្លឹបនៅ PL ក្រោយល្មើសបទបញ្ជា ក្នុងការនៅដាច់ដោយឡែកពីគេ

ក្លឹប Real Madrid អាចនឹងផ្តល់ឱកាសដល់ក្លឹប Chelsea និង Tottenham ដើម្បីធ្វើការចុះហត្ថលេខាលើកីឡាករ Luka Jovic នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីក្លឹបអេស្ប៉ាញ បានបង្ហាញពីភាពមិនសប្បាយចិត្តចំពោះអកប្បកិរិយារបស់ខ្សែប្រយុទ្ធរូបនេះ ជុំវិញការមិនព្រមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ ចំពេលវីរុសកូវីដ១៩ កំពុងរីករាលដាលខ្លាំង ។

Luka Jovic 

គួរបញ្ជាក់ផងដែរថាកីឡាកររបស់ក្រុម R.Madrid ទាំងអស់ ត្រូវបានណែនាំឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ បន្ទាប់ពីសមាជិកក្រុមបាល់បោះរបស់ក្លឹបអេស្ប៉ាញនេះម្នាក់ ត្រូវបានរកឃើញថាមានផ្ទុកវីរុសឆ្លងថ្មីមួយនេះ ។

ហើយយ៉ាងណាមិញ Jovic ដែលត្រូវបានក្លឹបចុះហត្ថលេខាមកកាន់ទឹកដី Bernabeu ក្នុងតម្លៃខ្លួន ៥០ លានផោនរូបនេះ ហាក់មិនបានគោរពតាមគោលការណ៍របស់ក្លឹបនោះទេ ដោយគេបានធ្វើការហោះហើរទៅកាន់ស្រុកកំណើតនៅឯប្រទេសស៊ែប៊ី កាលពីសប្តាហ៍មុន ហើយត្រូវបានបង្ខំឱ្យមានការសុំទោសជាសាធារណ:ផងដែរ ។

Luka Jovic

លើសពីនេះទៀត ប្រទេសនៅទ្វីបអ៊ឺរ៉ុបមានច្បាប់យ៉ាងតឹងរឹង ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩ ដោយមិនត្រូវបានអនុញ្ញាតឲ្យដើរហើរសេរីបាននោះទេ ខណ:កីឡាករ Jovic ហាក់មិនបានគោរពតាមគោលការណ៍ ដើម្បីដាក់ខ្លួនឲ្យនៅដាច់ដឡែកពីគេ ដែលជាហេតុធ្វើឲ្យក្លឹប Madrid មានការអាក់អន់ចិត្តជាខ្លាំង ។

Luka Jovic

មិនតែប៉ុណ្ណោះរបាយការណ៍ថ្មីចុងក្រោយមួយ បានឲ្យដឹងថាក្រុមតោខៀវ Chelsea និង Tottenham ហាក់កំពុងបង្ហាញការចាប់អារម្មណ៍របស់ពួកគេ មកលើខ្សែប្រយុទ្ធរូបនេះ ខណ:ក្លឹប Madrid អាចនឹងពិចារណាផ្តល់ឱកាសដល់ក្លឹបនៅ PL ទាំងពីររូបនេះ ចុះហត្ថលេខាលើ Jovic នៅរដូវក្តៅខាងមុខនេះ ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker