fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

R.Madrid រៀបគម្រោងផ្តល់ជូនកុងត្រាថ្មីរយ:ពេលវែងមួយ ដល់តារាឆ្នើមខ្លួនម្នាក់ នៅរដូវក្តៅខាងមុខនេះ

ក្រុម Real Madrid ត្រៀមផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្សែការពារ Achraf Hakimi ជាមួយនឹងកិច្ចសន្យារយៈពេលវែងថ្មីមួយ នៅពេលដែលរូបគេ នឹងត្រូវវិលត្រឡប់មកទឹកដី Bernabeu វិញ ក្រោយបញ្ចប់លក្ខខណ្ឌខ្ចីជើងពីក្រុម Borussia Dortmund នៅរដូវក្តៅខាងមុខនេះ ។

Achraf Hakimi 

គួរបញ្ជាក់ថា Hakimi កំពុងស្ថិតក្នុងឆ្នាំទី ២ និងក៏ជាឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងខ្ចីជើងរបស់គេ នៅឯក្លឹប Bundesliga មួយនេះ ហើយវាក៏ជាកន្លែងដែលរូបគេបានអភិវឌ្ឍខ្លួនក្លាយជាខ្សែការពារដ៏ឆ្នើមម្នាក់របស់អឺរ៉ុបផងដែរ ។

Achraf Hakimi

ហើយយ៉ាងណាមិញដោយមើលឃើញពីការបង្ហាញទម្រង់លេងដ៏ល្អរបស់កីឡាកររូបនេះ បានធ្វើឲ្យអ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane មានអារម្មណ៍ថា Hakimi នឹងក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ក្រុមរបស់គាត់ ក្នុងតំបន់ការពារ នៅរដូវកាលក្រោយនេះ ។

ជាក់ស្តែងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Hakimi នៅទឹកដី Santiago Bernabeu នឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២១ តែទោះបីជាយ៉ាងណាយោងតាមរាបាយការណ៍ថ្មីចុងក្រោយមួយរបស់ Mundo Deportivo បានរាយការណ៍ថាក្លឹបមានឆន្ទៈក្នុងការផ្តល់ជូន ខ្សែការពារសញ្ជាតិម៉ារ៉ុករូបនេះ នូវកិច្ចសន្យាថ្មីវែងមួយ ដែលត្រូវបន្តរហូតដល់ឆ្នាំ ២០២៥ ឯណោះ ៕

Achraf Hakimi

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker