fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអេស្ប៉ាញ

R.Madrid ​ឲ្យ Dortmund រើស ១ ក្នុង​ចំណោម ៧ នាក់​នេះ ​ក្នុង​កិច្ច​ដោះដូរ​នាំ​យក Haaland

ក្លឹប Real Madrid នៅ​តែ​បន្ត​ឈរ​លើ​កិច្ច​ចរចា​ជាមួយ​នឹង​ក្លឹប Borussia Dortmund ជុំវិញ​ការ​ចង់​បាន Erling Haaland ដែល​ជា​យុវជន​ឡើង​ជើង និង​មាន​តម្លៃ​សមរម្យ​មួយ​រូប។

Erling Haaland

កីឡាករ​ន័រវែស​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នា​រដូវ​កាល ២០១៩/២០ ទាំង​អំឡុង​ពេល​លេង​ឲ្យ​ក្លឹប​ចាស់ Salzburg និង​នៅ​ក្លឹប​ថ្មី Dortmund បាន​ពាក់​កណ្តាល​រដូវ​កាល។

តាម​របាយការណ៍​ពី Diario Madridista ទម្លាយ​ឲ្យ​ដឹង ក្លឹប​យក្ស​អេស្ប៉ាញ​ចាប់​ចិត្ត​លើ​កីឡាករ​វ័យ ១៩ ឆ្នាំ​រូប​នេះ​ជា​ខ្លាំង ហើយ​បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប​អាល្លឺម៉ង់ ដោយ​ឲ្យ​ជ្រើសរើស​ក្នុង​ចំណោម​កីឡាករ​មួយ​រូប នៃ​ជម្រើស​កីឡាករ​ទាំង ៧ រូប (មិន​បញ្ជាក់​ថា​បន្ថែម​ប្រាក់​ពី​លើ​ផ្សេង​ទៀត​ឬ​អត់)។ ក្នុង​នោះ​កីឡាករ​ទាំង ៧ រូប​មាន​ដូច​ជា Oscar Rodriguez, Dani Ceballos, Alvaro Odriozola, Brahim Diaz, Lucas Vazquez, Mariano Diaz និង Takefusa Kubo។

Lucas Vazquez
Brahim Diaz

បញ្ជាក់​ថា​កីឡាករ​ដូច​បាន​បញ្ជាក់​ឈ្មោះ​ខាង​លើ សុទ្ធ​សឹង​លែង​សំខាន់​សម្រាប់ Real ត​ទៅ​ទៀត​ហើយ ខណៈ​មួយ​ផ្នែក​ខ្លះ​ក៏​កំពុង​ខ្ចី​ជើង​ឲ្យ​ក្លឹប​ដទៃ។ ចំពោះ​តម្លៃ​របស់ Haaland ល្ហៀងៗ​ថា​អាច​នឹង​ប្រហែល ៧៥ លាន​អឺរ៉ូ បែប​នេះ​ប្រសិន​ឲ្យ​កីឡាករ ១ រូប​ក្នុង​ចំណោម​ខាង​លើ ក៏​ត្រូវ​ថែម​យ៉ាង​ហោច ២០-៣០ លាន​អឺរ៉ូ​ទៀត​ដែរ៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ Man City ផ្ដល់ឲ្យ Joao Cancelo ជាថ្នូរនៃការដោះដូរយក កីឡាកររបស់ Barcelona ម្នាក់

ខ្សែការពារ Nelson Semedo ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុប ខណៈដែលបច្ចុប្បន្នក្លឹប Barcelona មានបំណងចង់លក់រូបគេចេញនៅរដូវក្ដៅខាងមុខនេះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Sun បានឲ្យដឹងថា ក្លឹប Manchester City របស់លោក Pep Guardiola បានចូលរួមជាបេក្ខភាពក្នុងការចុះហត្ថលេខា ខ្សែការពារព័រទុយហ្គាល់រូបនេះ ដើម្បីប្រជែងតំណែងជាមួយ Kyle Walker។

គួររំឮកថា Man City បានចុះហត្ថលេខាខ្សែការពារ Joao Cancelo ពីក្លឹប Juventus ដើម្បីធ្វើឲ្យមានការប្រកួតប្រជែងជម្រើសដំបូងជាមួយ Walker ប៉ុន្ដែរូបគេមិនបានបង្ហាញទម្រង់លេងល្អដូចរំពឹងទុកឡើយ។

ហើយប្រភពខាងលើកបានឲ្យដឹងថា ក្លឹបអង់គ្លេសនឹងប្ដូរ Cancelo ជាថ្នូរនាំយក Semedo ពីក្លឹបអ្នកមានបុណ្យ ប៉ុន្ដែ Barca ចង់ប្រើប្រាស់ខ្សែការពាររបស់ពួកគេសម្រាប់សំណើដទៃផ្សេងទៀត៕

ប្រភព៖ SPORT

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker