fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Rashford ដាក់ឈ្មោះជើងចាស់់ Barca រូបនេះ ថាជាកីឡាករតែម្នាក់គត់ ដែលខ្លួនចង់លេងជាមួយ នៅក្នុងអាជីព

ខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Marcus Rashford បានដាក់ឈ្មោះវីរបុរសប្រេស៊ីល និង Barcelona លោក Ronaldinho ថាជាកីឡាករតែម្នាក់គត់ ដែលគេចង់ចំណាពេលលេងជាមួយគ្នាឲ្យបានម្តង នៅក្នុងអាជីពខ្លួន ។

Marcus Rashford   

គួរបញ្ជាក់ផងដែរថា Ronaldinho ត្រូវបានគេចាត់ទុកថាជាកីឡាករបាលទាត់មួយរូប ដែលពោពេញទៅដោយភាពបុិនប្រសប់ និងបច្ចេកខ្ពស់បំផុត នៅលើទីលាន ខណ:គាត់ទទួលបានភាពជោគជ័យបំផុត នៅក្នុងអាជីពជាមួយក្រុមជម្រើសជាតិប្រេសុីល និង Barcelona ។

Ronaldinho

ហើយយ៉ាងណាមិញ Rashford ដែលបានចូលរួមក្នុងកម្មវីធីសំណួរនិងចម្លើយ នៅលើបណ្តាញសង្គម Instagram បានបង្ហាញឲ្យដឹងគ្មានសល់ថា Ronaldinho, Wayne Rooney និង Cristiano Ronaldo គឺជានិមិត្តរូបរបស់ខ្លួន នៅអំឡុងពេលដែលកំពុងធំធាត់ឡើង ។

Ronaldinho

មិនតែប៉ុណ្ណោះ Rashford បាននិយាយថា ៖ “ ខ្ញុំនឹងនិយាយថាជា Rooney និង Ronaldo ។ គ្រាន់តែមើលពួកគេលេងនៅទីលាន យើងអាចដឹងភ្លាមថាពួកគេកំពុងលេងដោយថាមពល ។ វាជាបទពិសោធមិនគួរឱ្យជឿ ដែលមើលពួកគេលេងជាមួយគ្នា ។ ពួកគេគឺជាមនុស្សពីរនាក់ដែលខ្ញុំមើល នឹងយកគម្រូតាម ” ៕

Rooney និង Ronaldo

លើសពីនេះខ្សែប្រយុទ្ធក្រុម United រូបនេះ បានបន្ថែមទៀតថា ៖ “ ខ្ញុំតែងប្រាថ្នាចង់ចាប់ដៃគូលេងជាមួយ Ronaldinho ។ បើនិយាយពីភាពបុិនប្រសប់ និងភាពច្នៃប្រឌិត ដែលគាត់ធ្លាប់ធ្វើនៅលើទីលានគឺមិនគួរឱ្យជឿ ។ វាពិតជាកិត្តិយសធំណាស់ ប្រសិនបើបានលេងជាមួយគាត់” ៕

ប្រភព: Talksport

អានអត្ថបទបន្ទាប់៖ ក្លឹបកំពូលៗនៅអឺរ៉ុបទាំង ៣ នេះ កំពុងបង្ហាញចិត្តចង់បាន Hakimi ខ្លាំង នៅរដូវក្តៅខាងមុខនេះ

ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានចូលរួមក្នុងការប្រណាំងប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្រុម Real Madrid កីឡាករ Achraf Hakimi នៅរដូវក្តៅខាងមុខនេះ ។

Achraf Hakimi

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិម៉ារ៉ុករូបនេះ នឹងត្រូវវិលត្រលប់មកទឹកដី Bernabeu វិញ នៅពេលដែលលក្ខខណ្ឌខ្ចីជើងរយ:ពេល ២ ឆ្នាំរបស់គេនៅឯក្រុម Borussia Dortmund បញ្ចប់ រដូវកាលក្រោយ ។

Achraf Hakimi

ហើយយ៉ាងណាមិញក្រុម Bundesliga មួយនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរជាអចិន្រ្តៃយ៍មួយសម្រាប់កីឡាករវ័យ ២១ ឆ្នាំនេះ ខណ:ក្រុម Chelsea និង Juventus ក៏មានទំនាក់ទំនងខ្លាំង ក្នុងការចុះហត្ថលេខាលើ Hakimi នៅរដូវក្តៅខាងមុខនេះផងដែរ ។

Achraf Hakimi

មិនតែប៉ុណ្ណោះយោងតាមរបាយការណ៍ចុងក្រោយមួយរបស់ Diario AS បានឲ្យដឹងថាឥឡូវនេះក្រុមយក្សនៅក្របខ័ណ្ឌ Ligue 1 , PSG ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើខ្សែការពារវ័យក្មេងរូបនេះផងដែរ ខណ:កិច្ចសន្យារបស់គេជាមួយក្រុម Madrid និងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker