fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអង់គ្លេស

Rashford ប្រាប់ឈ្មោះមិត្តរួមជាតិអង់គ្លេសម្នាក់់ ដែលគេប្រាថ្នាចង់ចាប់ដៃគូលេងជាមួយគ្នា ក្នុងក្រុម Man Utd

កីឡាករ Marcus Rashford បានសារភាពថារូបគេនឹងពេញចិត្តខ្លាំង បើ Jadon Sancho យល់ព្រមចុះហត្ថលេខាជាមួយក្រុម Manchester United នៅរដូវក្តៅខាងមុខនេះ ព្រោះខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មានលក្ខណ:សម្បត្តិទាំងអស់ ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោកនៅថ្ងៃអនាគត ។

Jadon Sancho

ជាក់ស្តែងតារាឆ្នើមរបស់ក្រុម Borussia Dortmund រូបនេះ មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់មកកាន់ក្រុម United បន្ទាប់ពីមានរដូវកាលដ៏អស្ចារ្យមួយផ្សេងទៀត ក្នុងប្រទេសអាល្លឺម៉ង់ ។

Jadon Sancho

ហើយយ៉ាងណាមិញ Rashford ដែលបានមើលឃើញពីទេពកោសល្យដ៏អស្ចារ្យរបស់ Sancho ហើយក៏មានភាពស្និតស្នាលជាមួយគ្នាខ្លាំងផងដែរ អំំលុងពេលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស ខណ:រូបគេបានសារភាពថា Sancho នឹងក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ សម្រាប់ក្រុមបិសាចក្រហម ប្រសិនបើរូបគេយល់ព្រមផ្លាស់មក ។

Marcus Rashford

មិនតែប៉ុណ្ណោះដោយនិយាយនៅលើបណ្តាញសង្គម Instagram ក្នុងកម្មវីធី Q&A ជាមួយ Bleacher Report កីឡាករ Rashford បាននិយាយថា ៖ “ វាពិតជាល្អណាស់ ។  Sancho គឺជាកីឡាករឆ្នើម និងជាកីឡាករជំនាន់ថ្មី ។ ហើយវាពិតជារំភើបណាស់ ដែលបានមើលឃើញគាត់កំពុងតែរីកចម្រើនខ្លាំង ។ ខ្ញុំសង្ឃឹមថាយើងទាំងពីរ អាចបានលេងជាមួយគ្នា ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Man Utd ជូនដំណឹងទៅក្រុម​ At Madrid ថាពួកគេអាចឲ្យតម្លៃខ្លួនចំនួននេះប៉ុណ្ណោះ សម្រាប់ Saul នៅរដូវក្តៅខាងមុខ

យោងតាមសេចក្តីរាយការណ៍មួយបានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានធ្វើការបដិសេធក្នុងការបំពេញតាមតម្រូវការរបស់ក្លឹប Atletico Madrid ខណៈដែលពួកគេកំពុងព្យាយាមនាំយកកីឡាករ Saul Niguez ពីក្លឹប La Liga នៅរដូវក្តៅខាងមុខនេះ ។

Saul Niguez 

គួរបញ្ជាក់ថា Niguez ស្ថិតនៅលើរ៉ាដារបស់ United ដោយពួកគេកំពុងស្វែងរកអ្នកមកជំនួសតំណែងរបស់ Paul Pogba ខណ:កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថានឹងអាចចាកចេញពីទឹកដី Old Trafford នារដូវក្តៅនេះ ។

Paul Pogba

ហើយយ៉ាងណាមិញ ចំពោះក្លឹបមួយណា ដែលចង់ចុះហត្ថលេខាលើ Niguez ពួកគេត្រូវតែបំពេញតាមការដាក់ចេញតម្លៃខ្លួនពីសំណាក់ក្លឹប At Madrid នៅក្នុងចំនួនប្រមាណ ១៣២ លានផោន ដោយកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ទើបតែបានចំណាយពេល ៣ ឆ្នាំ នៅក្នុងកុងត្រា ៩ ឆ្នាំរបស់គេ នៅក្រុម Atletico ។

Saul Niguez

ប៉ុន្តែទោះជាយ៉ាងណាយោងតាមរបាយការណ៍ AS នៅក្នុងប្រទេស្ប៉ាញអេស្ប៉ាញ បានឲ្យដឹងថាក្រុម United មានឆន្ទៈក្នុងការចំណាយទឹកប្រាក់ត្រឹមតែ ៧០ លានផោនប៉ុណ្ណោះ សម្រាប់ Niguez ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker