fbpx
FIFAវីដេអូហាយឡាយ

Real Madrid ក្លាយជាម្ចាស់ពាន Club World Cup បីឆ្នាំជាប់ៗគ្នា

Real Madrid ឈ្នះពាន Club World Cup បីឆ្នាំជាប់ៗគ្នា បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមម្ចាស់ផ្ទះ Al Ain កាលពីយប់ថ្ងៃសៅរ៍នេះ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងកីឡដ្ឋាន Sheikh Zayed នៃទីក្រុង អាប៊ូដាប៊ី ជាមួយនឹងលទ្ធផល ៤-១។

ម្ចាស់ពាន Ballon d’Or ខ្សែបម្រើ Luka Modric រកគ្រាប់បាល់បើកឆាកនៅនាទីទី១៤ អោយ Real Madrid នាំមុខ ហើយ Marcos Llorente ស៊ុត volley មួយគ្រាប់បន្ថែមទៀត នៅនាទីទី៦០ មុនពេលដែលប្រធានរក្រុម Sergio Ramos តែតបញ្ចូលទីគ្រាប់ទី៣។

ក្រុមម្ចាស់ផ្ទះបានវាយបកមួយគ្រាប់វិញ ដោយខ្សែការពារជប៉ុន Tsukasa Shiotani ប៉ុន្ដែត្រូវរបូតមួយគ្រាប់បន្ថែមទៀត ដោយខ្សែបម្រើ Yahia Nader ធ្វើអោយបាល់ចូលទីខ្លួនឯងនៅចុងម៉ោង។

ក្រុមការពារជើងឯក Champions League បានឆ្លងផុតពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបានយកឈ្នះក្រុមជប៉ុន Kashima Antlers ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ ដោយតារាឆ្នើម Gareth Bale រកបានហេតទ្រីគ ដែលធ្វើអោយរូបគេរកគ្រាប់បាល់សរុបបាន ៦គ្រាប់ឈរនៅលេខរៀងទី២ ក្នុងតារាង Top Scorer តាមពីក្រោយអតីតមិត្ដរួមក្រុម ដែលជាអ្នករកបាន ៧គ្រាប់។

ពាន FIFA Club World Cup 2018
រូបភាពកំឡុងពេលប្រកួត
រូបភាពកំឡុងពេលប្រកួត
រូបភាពកំឡុងពេលប្រកួត
រូបភាពកំឡុងពេលប្រកួត
រូបភាពកំឡុងពេលប្រកួត
រូបភាពកំឡុងពេលប្រកួត

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker