fbpx
Loading...
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

Real Madrid ត្រៀមវ៉ៃចេញកីឡាករ៦រូប ដើម្បីបង្គ្រប់លុយទិញកីឡាករឆ្នើមចូល រដូវកាលក្រោយ

ក្រោយការត្រលប់មកវិញរបស់គ្រូបង្វឹក Zinedine Zidane ក្លឹប Real Madrid ទំនងជាត្រូវចាយលុយធំ ដើម្បីនាំយកកីឡាករឆ្នើមណាម្នាក់មកចូលរួមនៅរដូវកាលក្រោយ ប៉ុន្ដែក្លឹបក៏ត្រូវពិចារណាលក់កីឡាករចេញទៅវិញខ្លះ។

បច្ចុប្បន្ន មានកីឡាករ៦រូប ដែលមិនសូវប្រាកដពីអនាគតរបស់ខ្លួន ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំង ហើយកាសែតអេស្ប៉ាញ El Confidencial បានព្យាករណ៍ថា ក្លឹបនឹងទទួលបានប្រមាណ ១៣០លានផោន(១៧៣លានដុល្លារ) ពីការលក់កីឡាករទាំងនេះ។

កីឡាករពីររូប ដែលមានភាគរយខ្ពស់ក្នុងការចាកចេញនៅរដូវក្ដៅខាងមុខគឺ Mateo Kovacic និង James Rodriguez។

បច្ចុប្បន្នកីឡាករសញ្ជាតិក្រូអាត កំពុងប្រកបអាជីពជាមួយនឹងក្លឹប Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង ហើយក្លឹបអាចទទួលបាន ៥០លានផោន បើសិន Chelsea ឬ ក្លឹបណាមួយទិញរូបគេ។

ដោយឡែក James ដែលបច្ចុប្បន្នកំពុងលេងអោយក្លឹបអាល្លឺម៉ង់ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង ទំនងជាមានភាគរយខ្ពស់ក្នុងការចាកចេញពីទឹកដី Santiago Bernabeu ជាអចិន្ដ្រៃយ៍ ដោយហេតុថា រូបគេមិនទទួលបានឱកាសពីលោក Zidane ឡើយ ហើយក្លឹប អាល្លឺម៉ង់ អាចនឹងចំនាយ ៣៦លានផោន ដើម្បីទិញផ្ដាច់កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ ហើយបើរូបគេចូលរួមជាមួយនឹងក្លឹបដទៃ តំលៃអាចកើនដល់ ៤០លានផោន។

ចំណែកឯកីឡាករ៤រូបផ្សេងទៀត កំពុងត្រូវបានក្លឹបដាក់អោយ ក្លឹបដទៃខ្ចីជើង ហើយអាចនឹងត្រូវលក់ចេញនៅរដូវក្ដៅខាងមុខ។ ខ្សែការពារ Theo Hernandez កំពុងលេងអោយ Real Sociedad, Martin Odegaard លេងនៅ Vitesse, Borja Mayoral លេងនៅ Levante និង Lucas Silva លេងនៅ Cruzeiro។ ហើយក្លឹបរំពឹងថា អាចនឹងទទួលបាន ៤០លានផោន ពីការលក់កីឡាករទាំង៤រូបនេះ៕

ប្រភព៖ Be Soccer

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker