UEFA

Real Madrid និង Juventus ត្រូវហាលអាវត្រឹមវគ្គ១៦ក្រុម Champions League

ជើងឯក Champions League ១៣សម័យកាល Real Madrid ត្រូវបានទំលាក់ចេញពីការប្រកួតត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុម Manchester City ដោយលទ្ធផលសរុបទាំងពីរជើង 4-2។

ក្រុមដដែលដឹកនាំដោយលោក Pep Guardiola បានយកឈ្នះ Real Madrid ដល់ក្នុងផ្ទះដោយលទ្ធផល 2-1 ហើយពួកគេបន្ដទទួលបានជ័យជំនះ 2-1 នៅក្នុងទឹកដី Etihad ដែលធ្វើឲ្យរូបលោក ក្លាយជាគ្រូបង្វឹកដំបូង ដែលទំលាក់ក្រុមដឹកនាំដោយលោក Zinedine Zidane ចេញពីការប្រកួតវគ្គ Knockout របស់ Champions League។

ដោយឡែកក្រុមជើងឯកលីគកំពូលអ៊ីតាលី Juventus ក៏ត្រូវហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះផងដែរ បើទោះបីជាពួកគេទទួលបានជ័យជំនះ 2-1 នៅទឹកដីរបស់ខ្លួន ទៅលើក្រុម Lyon ដោយសារតែក្រុមភ្ញៀវមានគ្រាប់បាល់ចំណេញក្រៅដី។

ទោះយ៉ាងណាក្ដី តារាឆ្នើម Cristiano Ronaldo បានបំបែកកំណត់ត្រាគ្រាប់បាល់ច្រើនបំផុតក្នុងមួយរដូវកាល សម្រាប់ក្រុម Juventus ក្នុងជំនួបទល់នឹងក្រុម Lyon នៅ Champions League។

Cristiano Ronaldo

បន្ទាប់ពីត្រូវបានក្រុមភ្ញៀវរកគ្រាប់បាល់នាំមុខដោយ ខ្សែប្រយុទ្ធ Memphis Depay ដោយបាល់ពិន័យ១១ម៉ែត្រ ក្រុមម្ចាស់ផ្ទះសេះបង្កង់ រកបានមួយគ្រាប់តាមស្មើវិញ ដោយបាល់ប៉េណាល់ទី ដែលស៊ុតដោយ Ronaldo មុនចប់តង់ទី១។

Memphis Depay

ហើយម្ចាស់ពាន Ballon d’Or ៥សម័យកាលរូបនេះ បានរកគ្រាប់បាល់ទី២របស់ខ្លួននៅក្នុងការប្រកួត ដែលជាគ្រាប់បាល់ទី៣៧សម្រាប់ Juve គ្រប់ការប្រកួតពានរង្វាន់ទាំងអស់។

Cristiano Ronaldo

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ បានបំបែកកំណត់ត្រាជាង៨០ឆ្នាំ របស់វីរបុរស Felice Borel នៅរដូវកាល ១៩៣៣/៣៤ សម្រាប់ក្លឹបសេះបង្កង់ ៣៦គ្រាប់ គ្រប់ការប្រកួតពានរង្វាន់៕

អានអត្ថបទបន្ទាប់៖ តារាឆ្នើម R.Madrid ម្នាក់ ថាគេនឹងមិនបដិសេធចំពោះឱកាសផ្ទេរមក PL នោះទេ ក្រោយ Chelsea ចាប់ចិត្តខ្លាំង

ខ្សែការពារ Sergio Reguilon របស់ក្រុម Real Madrid បានទទូចថារូបកេកំពុងផ្តោតលើការបញ្ចប់លក្ខខណ្ឌខ្ចីជើងជាមួយក្រុម Sevilla ពី Real Maddrid ប៉ុន្តែខ្សែការពាររូបនេះក៏មិនបានបដិសេធចំពោះការផ្លាស់ប្តូរណាមួយមកកាន់ទឹកដី Premier League រដូវក្តៅនេះផងដែរ ។

Sergio Reguilon

ជាក់ស្តែងក្រុម Chelsea កំពុងសម្លឹងរកខ្សែការពារឆ្វេងថ្មីម្នាក់ ដែលអាចមកពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀត ដោយកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកីឡាករវ័យ ២៣ ឆ្នាំដែលកំពុងជាប់កុងត្រាខ្ចីជើងជាមួយក្លឹប Sevilla ប៉ុន្តែក្លឹបអេស្ប៉ាញមួយនេះ នៅមិនទាន់បញ្ចប់រដូវកាល ២០១៩-២០២០ របស់ពួកគេនៅឡើយទេ ដោយនៅតែប្រកួតនៅក្នុងក្របខ័ណ្ឌ Europa League នៅឡើយ ។

Sergio Reguilon

ហើយយ៉ាងណាមិញ Reguilon បានបង្ហាញភាពមុតមាំថាគេនឹងមិនទាន់គិតគូអំពីអនាគតរបស់ខ្លួនទេ ដរាបណារដូវកាលនេះនៅតែមិនទាន់ត្រូវបញ្ចប់ ប៉ុន្តែរូបគេក៏បានបើកចំហចំពោះលទ្ធភាពក្នុងការផ្ទេរទៅលេងនៅទឹកដីអង់គ្លេសផងដែរ ។

មិនតែប៉ុណ្ណោះដោយនិយាយទៅកាន់កាសែត Marca កីឡាករ Reguilon និយាយថា ៖ ” ប្រសិនបើឆ្នាំរបស់ខ្ញុំនៅ Sevilla នៅមិនបញ្ចប់ទេ នោះរឿងអ្វីក៏នៅមិនទាន់អាចកើតឡើងដែរ ។  ប្រសិនបើខ្ញុំសុខសប្បាយនៅក្នុងក្រុមនេះ ក្លឹបក៏ល្អដែរ អ្នករាល់គ្នាសប្បាយចិត្ត។ ប៉ុន្តែខ្ញុំនៅមិនទាន់គិតគូពីលទ្ធភាពក្នុងការផ្លាស់ទៅកន្លែងផ្សេងទេ ។

Sergio Reguilon

គេបន្តទៀតថា ៖ ” ខ្ញុំធ្លាប់បាននិយាយតាំងពីពេលដែលខ្ញុំត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកថារហូតដល់រដូវកាលមិនទាន់ចប់ ខ្ញុំនឹងមិននិយាយពីអនាគតរបស់ខ្ញុំទេ ” ៕

ប្រភព: Daily Mail 

You may also like