fbpx
អង់គ្លេស

Redknapp ធីបចោល Klopp &Pep ហើយដាក់ឈ្មោះគ្រូបង្វឹករូបនេះវិញ ដែលសមឈ្នះពានអ្នកចាត់ការក្រុមល្អបំផុត

អតីតជើងចាស់លោក Jamie Redknapp បានបដិសេធឈ្មោះរបស់លោក Jurgen Klopp ក្រោយពីបានធ្វើការជ្រើសរើសយកលោក Chris Wilder ជំនួសវិញ ដើម្បីឈ្នះពានអ្នកចាត់ការក្រុមល្អបំផុតប្រចាំឆ្នាំ ។

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Klopp បានដឹកនាំក្រុមហង្សក្រហម Liverpool ទទួលបានពានរង្វាន់លីគកំពូលអង់គ្លេសជាលើកដំបូងរបស់ពួកគេ ហើយក៏អាចបំបែកកំណត់ត្រាឈ្នះពានលឿនផងដែរ ពោលគឺនៅសល់ការប្រកួត ៣ ទៀត នៅរដូវកាលនេះ ។

Chris Wilder

ប៉ុន្តែទោះជាយ៉ាងនាក៏ដោយអតីតជើងចាស់លោក Redknapp បានសម្តែងការកោតសរសើរយ៉ាងខ្លាំងទៅលើការងាររបស់លោក Wilder នៅឯទឹកដី Bramall Lane ខណ:ពេលដែល Sheffield United បានយកឈ្នះទៅលើក្រុម Chelsea ដោយលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ ដើម្បីរក្សាក្តីសង្ឃឹមរបស់ពួកគេ ក្នុងការទៅលេងនៅពានរង្វាន់ទ្វីបបាល់ទាត់អឺរ៉ុប រដូវកាលក្រោយ ។​

Chris Wilder

មិនតែប៉ុណ្ណោះ ដោយនិយាយទៅកាន់ Daily Mail លោក Redknapp  បានបញ្ជាក់ថា ៖ “ Wilder បាននាំយកកីឡាករមួយក្រុម ដែលមិន​មានអ្នកគោរព ឬស្ទើតែមិនធ្លាប់បានដើរលើព្រំក្រហមនៅក្នុងអាជីពរបស់ពួកគេ ដើម្បីក្លាយជាក្រុមកីឡាករមួយ ត្រូវបានគេទទួលស្គាល់ នឹងមានការប្រកួតប្រជែងខ្លាំក្លា ។ ហើយគាត់បានប្រកាន់គោលជំហរ ជាមួយនឹងប្រព័ន្ធលេងមួយដែលមានលក្ខណៈប្លែកខុសគេ ៣-៥-២ ដោយតំបន់បម្រើហាក់មានចំនួនច្រើន ប៉ុន្តែប្រកបដោយប្រសឹទ្ធភាព ” ៕

Chris Wilder

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ទោះអនាគតទាន់មិនច្បាស់លាស់ តែតារាឆ្នើម PL ម្នាក់ សុខចិត្តបដិសេធសំណើធំពីក្លឹប Inter Miami របស់ Beckham

Willian បានច្រានចោលការផ្តល់ជូនដ៏ធំមួយពីសំណាក់ក្រុម Inter Miami របស់អតីតជើងចាស់លោក David Beckham ចំពេលអនាគតរបស់គេនៅឯក្លឹបតោខៀវ Chelsea នៅតែមិនទាន់មានភាពច្បាស់លាស់ ។

Willian 

គួរបញ្ជាក់ថាក្លឹបចំណូលថ្មីរបស់ក្របខ័ណ្ឌ MLS មួយនេះ មានបំណងចង់បន្ថែមខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលរូបនេះ ចូលទៅក្នុងក្រុមរបស់ពួកគេ ដើម្បីទទួលបានភាពប្រសើឡើងមួយកំរិតទៀត ។

Willian

ជាក់ស្តែងកិច្ចព្រមព្រៀងរបស់ Willian នៅឯទឹកដី Stamford Bridge កាន់តែខិតជិតបញ្ចប់ហើយ ខណ:ភាគីទាំងពីរនៅតែមិនទាន់ទទួលបានដំណោះស្រាយណាមួយរហូតមកដល់ពេលនេះ ។

ហើយចំពោះបញ្ហានេះ បានធ្វើឲ្យ Willian ហាក់កំពុងត្រៀមខ្លួនរួចស្រេច ដើម្បីទទួលការចាកចេញដោយគ្មានតម្លៃខ្លួន នឹងអាចចូលរួមជាមួយក្លឹបណាមួយ ប៉ុន្តែបើតាមរបាយការណ៍ចុងក្រោយពី The Telegraph បានអះអាងថាខ្សែប្រយុទ្ធប្រេសុីលរូបនេះ បានច្រានចោលសំណើផ្តល់ជូនដ៏ធំមួយ ពីសំណាក់ក្លឹបនៅរដ្ឋ Florida របស់សហរដ្ឋអាមេរិក ។

Willian

មិនតែប៉ុណ្ណោះ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ហាក់មានបំណងចង់ចុះកុងត្រាថ្មី រយ:ពេល ៣ បន្ថែមទៀត ដើម្បីបន្តស្នាក់នៅទឹកដី Stamford Bridge ប៉ុន្តែក្រុមតោខៀវ Chelsea មិនមានឆន្ទៈក្នុងការផ្តល់ជូនលើសពីពីរឆ្នាំឡើយ ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker