បាល់ទាត់អឺរ៉ុប អង់គ្លេស

Rojo ថាគ្រាន់តែគេហៅ Zlatan បែបនេះភ្លាម ស្រាប់តែផ្ទុះជម្លោះជាមួយគ្នា រហូតដល់លោក Mourinho ចូលមកបំបែក

ខ្សែការពារក្រុមបិសាចក្រហម Manchester United កីឡាករ Marcos Rojo បង្ហើបថា នៅពេលមួយខ្លួនបានហៅ Zlatan Ibrahimovic ថាច្រមុះធំ ពេលនោះពួកគេសម្រាប់តែផ្ទុះជំលោះ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ។

Marcos Rojo  

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអាហ្សង់ទីន ដែលកំពុងលេងនៅក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹបស្រុកកំណើត  Estudiantes រូបនេះ ធ្លាប់បានចំណាយពេលលេងជាមួយ Zlatan នៅឯទឹកដី Old Trafford សម្រាប់រដូវកាល ២០១៦ ដល់ ២០១៨ ។

Marcos Rojo

មិនតែប៉ុណ្ណោះ Rojo បានទម្លាយឲ្យដឹងថា Zlatan បានខឹងរូបគេយ៉ាងខ្លាំង បន្ទាប់ពីខ្លួនមិនបានបញ្ជូនបាល់ឲ្យអំឡុងការប្រកួតមួយ រហូតដល់មានការទាស់ទែងគ្នានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយត្រូវបានបំបែកដោយគ្រូបង្វឹកលោក Mourinho ផងដែរ ។

Zlatan Ibrahimovic

លើសពីនេះ Rojo បានប្រាប់ Infobae ថា ៖ “ គាត់ចង់បានបាល់លេងទាំងអស់ ដូចអ្នកធ្លាប់បានឃើញហើយ ។ យើងបានឈ្នះដោយលទ្ធផល ១-០ នៅ Old Trafford ។ ពេលនោះខ្ញុំលេងជាខ្សែការពារកណ្តាល ខ្ញុំឃើញ Pogba កំពុងស្ថិតនៅជំហរទំនេរម្នាក់ឯងនៅខាងឆ្វេង ហើយខ្ញុំក៏ប៉ះឲ្យគាត់ ប៉ុន្តែ Zlatan បែរជាដើរមកបន្ទោសខ្ញុំ ដោយមិនព្រមបញ្ជូនបាល់ទៅឲ្យគាត់ ” ។

Zlatan Ibrahimovic

គេបន្តទៀតថា ៖ ” ខ្ញុំបាននិយាយទៅគាត់វិញថា ‘ បិទមាត់!​ ច្រមុះធំ អ្នកតែងចង់បានបាល់ទាំងអស់លេងម្នាក់ឯង’ ។ ហើយក្រោយបញ្ចប់ការប្រកួតតង់ទី ១ យើងបានដើរចូលទៅក្នុងបន្ទប់សម្លៀកពាក់ ហើយនៅពេលខ្ញុំកំពុងដោះស្បែកជើង គាត់ដើរចូលមកទាំងកំហឹង និងបានទាត់របស់របរទាំងឡាយ ។ បន្ទាប់មកគាត់បានដើរមករកខ្ញុំ ហើយយើងក៏មានការឈ្លោះប្រកែកគ្នា រហូតដល់ពេលលោក Mourinho ដើរចូលហើយស្រែកឲ្យយើងបញ្ឈប់វា ” ៕

ប្រភព: Talksport

អានអត្ថបទបន្ទាប់៖ Ajax ចង់បានកូនក្រុមលោក Mourinho ម្នាក់មកជំនួស Hakim Ziyech ដែលចាកចេញទៅ Chelsea

ក្លឹប Ajax ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យក្មេង Ryan Sessegnon របស់ក្លឹប Tottenham Hotspur មកចូលរួមក្រុមដើម្បីជំនួសតំណែង Hakim Ziyech ដែលបានផ្ទេរទៅ Chelsea។

Ryan Sessegnon

បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Telegraph បានឲ្យដឹងថា Sessegnon អាចនឹងផ្សងវាសនា នៅទ្រនំថ្មី បន្ទាប់ពីចាប់ផ្ដើមរដូវកាលដំបូងមិនសូវបានល្អជាមួយ Spurs។

Ryan Sessegnon

បន្ទាប់ពីបានផ្ទេរចេញពី Fulham កាលពីឆ្នាំមុន Sessegnon បងបង្ហាញវត្តមាននៅលើទីលានបានតែ១២ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមមាន់ខ្នាយមាស ហើយមិនទទួលបានឱកាសចូលលេងនោះទេ ចាប់តាំងពី បាល់ទាត់បានត្រលប់មកវិញ កាលពីខែមិថុនា។

ទោះបីជាយ៉ាងណាក្ដី កីឡាករវ័យ២០ឆ្នាំរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើន ដែលរួម Fulham ដែលជាអតីតក្លឹបរបស់គេ ក្រោយពេលបានឡើងមកកាន់ Premier League សារជាថ្មី។

Hakim Ziyech

ប៉ុន្ដែក្លឹបយក្សហូឡង់ Ajax ក៏ចង់បាន ខ្សែបម្រើវ័យក្មេងរូបនេះទៅចូលរួម ជំនួសតំណែងតារាឆ្នើម Ziyech ដែលបានផ្ទេរទៅកាន់ក្លឹបតោខៀវ កាលពីខែកុម្ភៈកន្លងទៅ៕

ប្រភព៖ talkSPORT

You may also like