fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

Ronaldo និយាយ​ពាក្យ​មួយ​ឃ្លា ធានា​អនាគត​នឹងន​ជាមួយ Juventus នា​រដូវ​កាល​ក្រោយ

ត្បិត​បើ Cristiano Ronaldo ឆ្នាំ​នេះ បាន​ខកខាន​ឱកាស​ប្រជែង​ពាន​បុគ្គល និង​ពាន​មួយ​ចំនួន​ផ្សេង​ទៀត​ជាមួយ​ក្លឹប​ក្តី ប៉ុន្តែ​ភាព​ប្រាកដប្រជា​ក្នុង​ការ​បន្ត​ឈរ​ជើង​នៅ Juventus សម្រាប់​លោក​នៅ​តែ​បន្ត​ឈរ​លើ​គំនូស​ភ្លើង​ខៀវ​ដដែល ពោល​គឺ​គ្មាន​ចិត្ត​ចង់​ចាកចេញ​អ្វី​នោះ​ឡើយ។

Cristiano Ronaldo

CR7 ដែល​ផ្ទេរ​ចេញ​ពី Real Madrid នៅ​តម្លៃ​ខ្លួន ១០០ លាន​អឺរ៉ូ ថ្មីៗ​នេះ​ទើប​តែ​ឈ្នះ​ពាន Serie A ជាមួយ​នឹង​ក្លឹប​សេះ​បង្កង់ ហើយ​លោក​ក៏​បាន​បង្ហោះ​ពាក្យ​ចាក់ដោត​មួយ​ឃ្លា បង្ហើប​ចំៗ​ថា​លោក​មាន​ឆន្ទៈ​ចង់​ប្រជែង​ឲ្យ​បាន​ពាន​លីគ​ទី ៣ នៅ​រដូវ​កាល​បន្ទាប់​ទៀត។

Cristiano Ronaldo

នេះ​ជា​ពាន Serie A ទី​ពីរ​សម្រាប់ Ronaldo ​ក្នុង​ចំណោម​ពាន​ទាំង ៩ បណ្តាក់​គ្នា​របស់​សេះ​បង្កង់។ CR7 សរសេរ​លើ Instagram បែប​នេះ​ថា៖ “ពិត​ជា​រីករាយ​នឹង​ការ​បាន​ឈ្នះ​ពាន ២ ចុង​ក្រោយ​ក្នុង​ចំណោម​ពាន​ជាប់​គ្នា​ទាំង ៩ របស់ Juventus ដោយ​មើល​ទៅ​វា​ដូច​ងាយ តែ​ការ​ពិត​មិន​ដូច្នោះ​ទេ”។

លោក​បន្ថែម​ទៀត​ថា៖ “ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជាមួយ​នឹង​ទេពកោសល្យ ការ​ខិតខំ​ប្រឹងប្រែង​ទើប​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក​បាន និង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​ពី​មុន តុះ​ឆ្ពោះ​ទៅ​រក​ពាន​ទី ៣ សម្រាប់​ខ្ញុំ”។

Cristiano Ronaldo

រំឭក​ថា​ចចាមអារ៉ាម​ចុង​ក្រោយ ធ្លាប់​ល្ហៀងៗ​ថា CR7 មាន​ភាព​រកាំរកូស​ជាមួយ​នឹង​អ្នកចាត់ការ​លោក Sarri ហើយ​ទ្រនំ​បន្ទាប់​របស់​លោក​អាច​ជា​នៅ​លីគ Ligue 1 ពោល​គឺ​ចង់​ឈ្នះ​ពាន​នៅ​បារាំង​មួយ​បន្ថែម​ទៀត៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ ឃើញ​តែ​ឈ្នះ​ពាន​ តែបើ​មើល​ឲ្យ​ស៊ី​ជម្រៅ ស្ថិតិ​លេង Juve ឆ្នាំ​នេះ អន់​ខ្លាំង​មិន​ធ្លាប់​មាន

Juventus បាន​ឈ្នះ​ពាន​ Serie A ៩ រដូវ​កាល​ជាប់​គ្នា ដោយ​រាប់​ចាប់​ពី​រដូវ​កាល ២០១១-១២ រៀង​មក ប៉ុន្តែ​ក្នុង​ចំណោម​រដូវ​កាល​ទាំង​នោះ គឺ​មាន​តែ​រដូវ​កាល ២០១៩/២០ នេះ​ទេ ដែល​សេះ​បង្កង់​បង្ហាញ​ទម្រង់​លេង និង​ទទួល​បាន​លទ្ធផល​អាក្រក់​បំផុត។

Juventus

ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ Sarri ក្លឹប​អ៊ីតាលី​មួយ​នេះ បាន​រង​បរាជ័យ​ដ៏​មិន​គួរ​ឲ្យ​ជឿ ដូច​ជា​កាល​ប៉ះ Cagilari ២-០, Udinese ២-១ និង​ចាញ់ Roma ថ្មីថ្មោង ៣-១ ជា​ដើម។ ជាង​នេះ​នៅ UCL នា​ជើង​ទី ១ ក៏​ចាញ់ Lyon ១-០ ថែម​ទៀត ពោល​ប្រសិន​ជើង​ទី ២ មិន​អាច​ស្រោចស្រង់​ទៀត​គឺ​កាន់​តែ​ធ្លាក់​កូដ​ខ្លាំង​បំផុត​ហើយ។

Maurizio Sarri

នៅ​តារាង​ពិន្ទុ Juventus បញ្ចប់​រដូវ​កាល​នៅ ៨៣ ពិន្ទុ នាំ​មុខ​ក្រុម​លេខ ២ Inter Milan តែ ១ ពិន្ទុ​គត់ ហើយ​របូត​គ្រាប់​បាល់​ដល់​ទៅ ៤៣ គ្រាប់​រដូវ​កាល​នេះ ដោយ​វា​ជា​រដូវ​កាល​ដែល​របូត​ច្រើន​គ្រាប់​បំផុត ធៀប​នឹង​ឆ្នាំ​ឈ្នះ​ពាន​ទាំង ៨ នៅ​រយៈ​ពេល​ចុង​ក្រោយ។

Juventus

មួយ​ផ្សេង​ទៀត នៅ ៣៨ ប្រកួត​សរុប គឺ​សេះ​បង្កង់​ទទួល​បរាជ័យ​ដល់​ទៅ ៧ លើក​ឯ​ណោះ រុញ​ឲ្យ​ការ​បាត់បង់​ពិន្ទុ​ពី​ការ​ប្រកួត​មាន​ដល់​ទៅ ២១ ពិន្ទុ​នាម​ជា​ក្រុម​ឈ្នះ​ជើង​ឯក បំបែក​កំណត់ត្រា​អាក្រក់​របស់ Roma ធ្លាប់​កើត​មាន​នា​រដូវ​កាល ១៩៨២-៨៣ បាត់បង់​តែ ២០ ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Goal

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker