fbpx
អ៊ីតាលី

Ronaldo បង្ហាញអារម្មណ៍ពិត ក្នុងបណ្ដាញសង្គម ក្រោយ Juve យកឈ្នះ Inter ឡើងកំពូលតារាង Serie A

Cristiano Ronaldo បានបង្ហាញក្ដីរីករាយ ក្រោយពីក្រុម Juventus ទទួលបានជ័យជំនះទៅលើ Inter Milan ហើយក្រុមការពារជើងឯក Serie A បានរំកិលមកកំពូលតារាង។

Ronaldo អបអរជាមួយមិត្តរួមក្រុម

ក្រុមសេះបង្កង់បានឈានមកកាន់កំពូលតារាងលីគកំពូលអ៊ីតាលី ក្រោយពីបានយកឈ្នះ Inter ក្នុងជំនួប derby d’Italia ដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ នៅទឹកដី San Siro។

Ronaldo កំឡុងការប្រកួត

ដោយឡែក Ronaldo ដែលព្យាយាមស៊ុតប៉ះរបារទី ហើយស៊ុតចូលមួយគ្រាប់ប៉ុន្ដែ មិនត្រូវបានផ្ដល់ឲ្យដោយសារបាល់ offside បានសរសេរសារមួយនៅលើគណនី Instagram ដើម្បីបញ្ជាក់ពីអារម្មណ៍របស់ខ្លួន ក្រោយ Juve ទទួលបានជ័យជំនះ ក្នុងលីគ៤ប្រកួតជាប់គ្នា។

Ronaldo អបអរជាមួយមិត្តរួមក្រុម

ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះបានសរសេរថា៖ “ពិតជាការបង្ហាញទម្រង់លេងខ្លាំងរបស់ក្រុមនៅថ្ងៃនេះ! អារម្មណ៍ល្អ ដែលឡើងមកកំពូលតារាងសារជាថ្មី!”

ប្រភព៖ AS

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker