fbpx
Loading...
អាល្លឺម៉ង់អ៊ីតាលី

Ronaldo ប្រាប់ Juventus អោយគិតគូរ ពីអតីតមិត្តរួមក្រុមម្នាក់ មកជួយតំបន់ប្រយុទ្ធរដូវកាលក្រោយ

Cristiano Ronaldo ចង់បញ្ចុះបញ្ចូលអោយ ខ្សែប្រម្រើ James Rodriguez ព្រមផ្លាស់មកកាន់ ក្លឹប Juventus នៅរដូវក្ដៅខាងមុខ បន្ទាប់ពីកីឡាករសញ្ជាតិកូឡុំប៊ី ត្រូវបញ្ចប់កិច្ចសន្យាខ្ចីជើងពី Bayern Munich ប្រសិនបើក្លឹបអាល្លឺម៉ង់ គ្មានគំរោងចុះកុងត្រាយករូបគេមកចូលរួមជាផ្លូវការទេនោះ។

មានម្ដងនោះ Ronaldo បាននិយាយថា Jveutnsu មិនត្រូវការកីឡាករដូចជា James, Gareth Bale ឬ Marco Asensio ទេ ដោយសារក្លឹបមានកីឡាករប្រភេទនេះរួចទៅហើយ។

ប៉ុន្ដែ ខ្សែប្រយុទ្ធព័រទុយហ្គាល់បានប្ដូរចិត្ត ដោយគិតខុសពីអ្វីដែលបាននិយាយ ពោលគឺរូបគេចង់បាន James មកចូលរួមលេងជាមួយគ្នានៅទីក្រុងទូរីន។

បើយោងតាមស្ថានភាពបច្ចុប្បន្ន ម្ចាស់ពានស្បែកជើងមាស World Cup 2014 មិនមានបំណងចង់បន្ដលេងអោយក្លឹបអាល្លឺម៉ង់ទៀតឡើយ ហើយរូបគេនឹងត្រលប់មកកាន់ទឹកដី Santiago Bernabeu វិញ ប៉ុន្ដែគោលដៅរបស់គេអាចប្រែប្រួល ក្រោយ Ronaldo ពិភាក្សាជាមួយ Juve៕

ប្រភព៖ Marca

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker