fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអេស្ប៉ាញ

Ronaldo ហៅ​ឲ្យ​កីឡាករ Barca មួយ​រូប​មក​ចុះចូល​នៅ Juve តែ​ក្រោយ​ដឹង​តម្លៃ ក៏​ដក​ថយ​វិញ

តាម​សារព័ត៌មាន​ប្រចាំ​ប្រទេស​ក្រូអាត​កឺ 24sata.hr ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម​នៅ​ក្លឹប Juventus គឺ​កីឡាករ Cristiano Ronaldo ​បាន​ពិភាក្សា​ដោយ​សម្ងាត់​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ Ivan Rakitic ផ្លាស់​មក​ជួយ​ពង្រឹង​ប្រព័ន្ធ​បម្រើ​នៅ​សេះ​បង្កង់ ប៉ុន្តែ​ចម្លើយ​បាន​បដិសេធ​ទៅ​វិញ ក្រោយ​ Barca ដាក់​តម្លៃ​ចេញ​មក។


Ivan Rakitic
Cristiano Ronaldo

Rakitic ដំបូង​ឡើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី Paris Saint-Germain ផង​ដែរ តែ​ជុំវិញ​តម្លៃ​ខ្លួន​ដែល​ក្លឹប​យក្ស​កាតាឡាន់​កំណត់​មក​នោះ គឺ​ថ្លៃ​ពេក​ដល់​ទៅ ៥០ លាន​អឺរ៉ូ ទាំង​ដែល​ខ្សែ​បម្រើ​រូប​នេះ​មាន​វ័យ ៣១ ឆ្នាំ​ទៅ​ហើយ។

Ivan Rakitic

នៅ​រដូវ​កាល​ថ្មី Rakitic ទើប​បង្ហាញ​ខ្លួន​បាន ១៨៦ នាទី​លើ​ទីលាន​ប្រកួត ហើយ​លោក​ក៏​ហាក់​មាន​ការ​អាក់អន់​ចិត្ត ដោយ​និយាយ​ពី​ស្ថានភាព​ជាក់ស្តែង​ថ្មីៗ​នេះ​ថា៖ “ខ្ញុំ​មិន​ដឹង​ថា​ទៅ​មុខ​ទៀត​វា​បែប​ណា​ទេ ពោល​គឺ​វា​ពិត​ជា​ពិបាក​និង​គួរ​ឲ្យ​ខ្មាស​អៀន​ខ្លាំង​បំផុត ព្រោះ​ខ្ញុំ​ចង់​លេង​ឲ្យ Barcelona ​ដោយ​មិន​មែន​ជា​ផ្នែក​មួយ​ក្នុង​ក្រុម​នោះ​ទេ”។

Ivan Rakitic

កីឡាករ​ជួយ​ឲ្យ​ក្រូអាត​ឈរ​ជើង​ឯក​រង​ WC បន្ត៖ “ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ផ្លាស់ប្តូរ​ស្ថានការណ៍​នេះ​នៅ​ប្រកួត​បន្ទាប់ៗ ដោយ​ខ្ញុំ​សេសសល់​កុងត្រា​នៅ​ទី​នេះ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត ហើយ​ក៏​គ្មាន​កន្លែង​ណា​ល្អ​ជាង Barcelona នោះ​ដែរ តែ​ខ្ញុំ​ចង់​ចូល​លេង មិន​មែន​គ្រាន់​តែ​រីករាយ​ក្នុង​ការ​ដំណើរ​កម្សាន្ត​ក្នុង​ទីក្រុង​ឬ​នៅ​សមុទ្រ​ទទេៗ​នោះ​ឡើយ”៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ រួមរស់ ១៩ ឆ្នាំ ​លើក​ពាន ២១ លើក ទី​បំផុត​កីឡាករ Bayern សុំ​ក្លឹប​ចែកផ្លូវ​ហើយ

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន Bleacher Report ​បាន​ឲ្យ​ដឹង​ថា​តារា​ឆ្នើម​ដាំ​ខ្ទឹម​មួយ​រូប​នៅ​ក្លឹប FC Bayern Munich គឺ​កីឡាករ Thomas Muller ​ថ្មីៗ​នេះ​បាន​ស្នើ​ក្លឹប​ចង់​ចាកចេញ​នា​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ​នេះ​ហើយ។

Thomas Muller
Thomas Muller

បុរស​វ័យ ២០ ឆ្នាំ ​បាន​មក​រួមរស់​នៅ Bayern Munich ចាប់​តាំង​ពី​ឆ្នាំ ២០០០ ពោល​មក​ទល់​ពេល​នេះ​ចាយ​ពេល​អស់​ជិត ២ ទសវត្សរ៍ បង្ហាញ​ខ្លួន​សរុប​ប្រមាណ ៤៩៥ ប្រកួត និង​លើក​ពាន​ចំនួន ២១ ពាន​ឯ​ណោះ។

Thomas Muller

នា​រដូវ​កាល ២០១៩/២០ នេះ Muller ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​បាន ៧ ប្រកួត​នៅ Bundelisga ចូលរួម Assist ​បាន ៤ លើក ខណៈ​នៅ UCL ​បង្ហាញ​ខ្លួន​មួយ​លើក ស៊ុត​បាន​មួយ​គ្រាប់​ផង​ដែរ៕

ប្រភព៖ ​BR/Football

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker