បាល់ទាត់អឺរ៉ុប

Ronaldo អាចនឹងត្រលប់មកចូលរួមការប្រកួតទល់នឹងស៊ុយអែត ក្រោយខកខានដោយសាររបួសម្រាមជើង

Cristiano Ronaldo អាចនឹងបង្ហាញវត្តមានសម្រាប់ការប្រកួតឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅក្នុងជំនួបទល់នឹង ក្រុមស៊ុយអែតនៅរាត្រីនេះ បន្ទាប់ពីខកខាននៅក្នុងការប្រកួតជ័យជំនះ 4-1 ទល់នឹងក្រុមក្រូអាត ដោយសារដំបៅម្រាមជើង។

Cristiano Ronaldo

មុនពេលការប្រកួតទល់នឹងក្រូអាតមកដល់ គ្រូបង្វឹកក្រុមព័រទុយហ្គាល់លោក Fernando Santos បានទំលាយថាបញ្ហារបួសនេះ បណ្ដាលមកពី កូនក្រុមរបស់លោកត្រូវឃ្មុំទិច។

Cristiano Ronaldo

ទោះបីជាគ្មានវត្តមានកីឡាករសំខាន់រូបនេះក៏ពិតមែនប៉ុន្ដែ ក្រុមព័រទុយហ្គាល់នៅតែធ្វើបានល្អនៅក្នុងការប្រកួត ដោយ Joao Cancelo, Diogo Jota, Joao Felix និង Andre Silva រកបានម្នាក់មួយគ្រាប់ជូនក្រុមរបស់ពួកគេ។

Portugal

ហើយក្រុមការពារជើងឯក Nations League រំពឹងថា CR7 អាចនឹងមានវត្តមានសម្រាប់ការប្រកួតទល់នឹងស៊ុយអែត ហើយខ្សែប្រយុទ្ធរូបនេះ នៅសល់តែមួយគ្រាប់ទៀតប៉ុណ្ណោះ ដើម្បីបង្កើតកំណត់ត្រា គ្រាប់បាល់១០០គ្រាប់ជូនជាតិរបស់ខ្លួន៕

ប្រភព៖ Be Soccer

You may also like