fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Rooney ទម្លាយ​ថា​ដោយសារ​ប្រកួត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ Sir Alex លក់ Pique ចេញ​ពី​ក្លឹប

Gerrard Pique កីឡាករ​លេង​នៅ​តំណែង​ការពារ​ដ៏​ល្អ​បំផុត​មួយ​រូប​ឲ្យ​ក្លឹប FC Barcelona នា​ពេល​បច្ចុប្បន្ន ក្រឡេក​ទៅ​អតីតកាល​ក៏​ធ្លាប់​ជា​កូន​បិសាច​ដែល​លេង​ឲ្យ​ Man Utd បាន​រយៈ​ពេល ៤ ឆ្នាំ​ផង​ដែរ។

Sir Alex/Pique
Pique/Rooney

ប៉ុន្តែ​កីឡាករ​អេស្ប៉ាញ​ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ដោយ​ជានិច្ចកាល​មិន​សូវ​លេច​វត្តមាន​លើ​ទីលាន​ប្រកួត​ឡើយ ព្រោះ​មិន​អាច​បង្ហាញ​ទម្រង់​លេង​ដូច​អ្វី​ដែល​លោក Sir Alex ចង់​បាន។ លុះ​ឆ្នាំ ២០០៨ ក្លឹប​ម្ចាស់ដី Old Trafford ក៏​សម្រេច​លក់​ Pique ឲ្យ​ទៅ Barcelona តែ​ម្តង​ទៅ។ ពី​ក្រោយ​រឿង​នេះ Wayne Rooney បាន​ទម្លាយ​នូវ​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក។

Gerard Pique

​ប្រាប់ Sunday Times ខ្សែ​ប្រយុទ្ធ Rooney និយាយ៖ “ការ​ប្រកួត​ទល់ Bolton គឺ​ជា​ថ្ងៃ​បញ្ចប់​នៃ​អាជីព​របស់ Gerard Pique នៅ United ដោយ​កាល​នោះ​គេ​នៅ​ក្មេង​ពេក ហើយ​លោក Sir Alex ក៏​គិត​នៅ​ពេល​នោះ​ដែរ ថា​គេ​មិន​សក្តិសម​នឹង​ការ​លេង​នៅ Premier League ឡើយ”។

Pique/Rooney

បញ្ជាក់​ថា​កាល​នោះ គឺ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ ២០០៧ ដែល Man Utd បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Bolton ១-០ ហើយ Pique ត្រូវ​បាន​លោក Sir Alex ប្តូរ​ចេញ​នៅ​នាទី ៥៩ និង​ដាក់ Anderson ឲ្យ​ចូល​លេង​ជំនួស៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ កីឡាករព័រទុយហ្គាល់ម្នាក់ មានអារម្មណ៍ខ្លាច Sir Alex ពេលទើបផ្លាស់ចូល Man United

Nani បានទំលាយពីទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងគ្រូបង្វឹក Sir Alex Ferguson ដោយបានលើកឡើងថា រូបគេខ្លាចគ្រូបង្វឹក Manchester United កំឡុងពេលប្រកបអាជីពនៅទឹកដី Old Trafford។

អតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានលោក Ferguson ទិញពីក្លឹប Sporting Lisbon នៅក្នុងឆ្នាំ ២០០៧ ក្នុងតម្លៃ ២៣លានផោន ដោយរូបគេរកគ្រាប់បាល់បាន ៤០គ្រាប់ នៅក្នុងការបង្ហាញខ្លួនលើទីលាន ២៣០ប្រកួត ក្នុងរយៈពេល៨ឆ្នាំ ជាមួយនឹងក្លឹបបិសាចក្រហម។

នៅក្នុងបទសម្ភាសន UTD Podcast, Nani បាននិយាយពីជំនាញរបស់លោក Ferguson ក្នុងការដឹកនាំ និង ជួយឲ្យរូបគេសម្របនឹងការប្រកួតបាល់ទាត់នៅលីគកំពូលអង់គ្លេស។

Nani បាននិយាយថា៖ “នៅពេលចាប់ផ្ដើម ខ្ញុំពិតជាខ្លាចគាត់ណាស់។ ប៉ុន្ដែខ្ញុំខ្លាចគាត់រហូតដល់ ខ្ញុំបានរៀនសូត្រស្វែងយល់ ហើយអាចជឿជាក់លើខ្លួនឯង។”

“ខ្ញុំនិយាយអង់គ្លេសមិនដែលបានល្អទេ ប៉ុន្ដែនៅពេលនោះវាពិបាកស្ដាប់ជាងពេលនេះ ហើយនៅពេលដែលគាត់ដឹងថាខ្ញុំអាចនិយាយបានច្រើនជាមួយគាត់ គាត់បានចាប់ផ្ដើមដើតម្រង់មកខ្ញុំ ហើយផ្ដល់ការយកចិត្តទុកដាក់មកខ្ញុំច្រើនជាងមុន។ ហើយពីពេលនោះមក ខ្ញុំរៀនបានច្រើនពី Sir Alex Ferguson នូវអ្វីដែលគាត់ចង់ធ្វើ ហើយទំនាក់ទំនងចាប់ផ្ដើមល្អប្រសើរ។”

ប្រភព៖ Sky Sports

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker