fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

Rugan យល់ថារូបគេមានសំណាង ក្រោយក្លាយជាកីឡាករ Juve ដំបូងគេ ដែលតេស្តឃើញថាមានផ្ទុកវីរុស Covid-19

កីឡាករ Daniele Rugani កំពុងស្ថិតនៅក្នុងដំណាក់កាលជាសះស្បើយឡើងវិញ បន្ទាប់ពីពិនិត្យឃើញថាមានផ្ទុកវីរុស Covid-19 កាលពីពេលថ្មីៗកន្លងទៅ ដែលបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

Daniele Rugani

ប៉ុន្តែទោះជាយ៉ាងណាខ្សែការពាររបស់ក្រុម Juventus រូបនេះ បានចាត់ទុកថារូបគេមានសំណាង ដែលអាចជួយបង្កើនការយល់ដឹងដល់មនុស្សគ្រប់គ្នា អំពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺឆ្លងថ្មីនេះ ដែលកំពុងរាតត្បាតគ្រប់ទិសទី ។

គួរបញ្ជាក់ថាក្រោយការរីករាលដាលនៃវីរុសនេះ បានធ្វើឲ្យក្របខ័ណ្ឌ Serie A ត្រូវបានផ្អាករហូតដល់ថ្ងៃទី ៣ ខែមេសា ហើយសន្និសីទព័ត៌មានជាវីដេអូរបស់ UEFA បានបញ្ជាក់ថានឹងមានការពិភាក្សាចំពោះអំពីវិធីសាស្រ្តល្អបំផុត ដើម្បីបន្តការប្រកួតដណ្តើមពានរង្វាន់ Champions League, Europa League, Euro ២០២០ និងការប្រកួតពានរង្វាន់ក្នុងស្រុកឡើងវិញ ខណៈពេលដែលវិបត្តិកំពុងតែបន្ត ។

Daniele Rugani

លើសពីនេះ Rugani ដែលកំពុងស្ថិតនៅក្នុងស្ថានភាពល្អប្រសើឡើងវិញ ក្រោយពីបានឆ្លងជំងឺនេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់គេថា ៖ “ ខ្ញុំចង់ធានាដល់អ្នករាល់គ្នា ដោយនិយាយថាខ្ញុំមិនអីទេ។ ខ្ញុំតែងតែមានសុខភាពល្អ ។ ខ្ញុំមិនមានរោគសញ្ញាធ្ងន់ធ្ងរណាមួយ ដូចដែលគេបានលើកឡើងនោះទេ ” ។

Daniele Rugani

គេបន្តទៀតថា ៖ ” ខ្ញុំគិតថាខ្លួនខ្ញុំមានសំណាងណាស់ ទោះបីវាជារងសម្ពាធដោយសារឆ្លងវីរុសនេះក៏ដោយ ព្រោះខ្ញុំគឺជាមនុស្សដំបូងគេ នៅក្នុងពិភពរស់នៅរបស់យើង ដែលបានបង្កើនការយល់ដឹងបន្ថែមទៀត ដល់អ្នកទាំងអស់គ្នា ដែលមិនបានយល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ” ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ ឆ្លៀតពេលទំនេរពីការប្រកួត Man City ត្រៀមពន្លឿនការពិភាក្សាជាមួយតារាឆ្នើមពីររូប ជុំវិញរឿងកុងត្រាថ្មី

ក្រុម Manchester City ត្រៀមខ្លួនរួចស្រេច ដើម្បីចំណាយពេលវេលារបស់ពួកគេ ដើម្បីព្យាយាមបញ្ចុះបញ្ចូលទាំងកីឡាករ Kevin De Bruyne និង Raheem Sterling ឲ្យយល់ព្រមចុះហត្ថលេខាត្រាថ្មី ស្នាក់នៅក្លឹបបន្តទៀត ។

Kevin De Bruyne និង Raheem Sterling

គួរបញ្ជាក់ថាបាល់ទាត់ទាំមូល ត្រូវបានផ្អាក ដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ហើយការប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League ក៏ត្រូវបានផ្អាករហូតដល់ថ្ងៃទី ៣ ខែមេសា ផងដែរ ។

ហើយយ៉ាងណាមិញបើយោងតាមសារព័ត៌មាន The Sun បានអោយដឹងថាក្រុមរបស់លោក Pep Guardiola កំពុងប្រើប្រាស់ការពន្យារពេលនៃការប្រកួតក្នុងក្របខ័ណ្ឌ Premier League នេះ ដើម្បីពន្លឿនលើកិច្ចពិភាក្សាចំពោះកុងត្រាថ្មី ជាមួយកីឡាករឆ្នើមពីររូបរបស់ពួកគេវិញ គឺខ្សែបម្រើ De Bruyne និងខ្សែប្រយុទ្ធ Raheem Sterling ។

Kevin De Bruyne

បញ្ជាក់ផងដែរថាតារាឆ្នើមទាំងពីររូបនេះ មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៣ បន្ទាប់ពីពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ កាលពីឆ្នាំ ២០១៨ កន្លងមក ។

ជាក់ស្តែងក្រុម Man City កំពុងមានការភ័យខ្លាចថាកីឡាករឆ្នើមពួកគេ នឹងត្រូចាកចេញពីក្រុម ដោយសារតែមានការដាក់បម្រាមពី UEFA ដោយមិនអនុញ្ញាតឲ្យលេងនៅក្នុងក្របខ័ណ្ឌ Champions League ពីររដូវកាល ក្រោយមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៃបទប្បញ្ញត្តិហិរញ្ញ ៕

Raheem Sterling

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker