fbpx
អ៊ីតាលី

Sanchez ទំលាយពីអ្នក ដែលបានបញ្ចុះបញ្ចូលរូបគេ អោយចេញពី United មកចូលរួមជាមួយ Inter

Alexis Sanchez បាននិយាយថា អតីតមិត្តរួមក្រុមនៅបិសាចក្រហម Romelu Lukaku ជាអ្នកជម្រុញទឹកចិត្តអោយរូបគេព្រមផ្លាស់មកកាន់ Inter Milan។

Sanchez បានចុះហត្ថលេខាចូលរួមជាមួយនឹង Inter ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលនេះ ហើយរូបគេបានមកកាន់ទឹកដីអ៊ីតាលី មួយខែក្រោយពីខ្សែប្រយុទ្ធបែលហ្ស៊ិកផ្ទេរមកកាន់ ក្លឹបនៅ Serie A មួយនេះ ក្នុងតំលៃខ្លួន ៧៣លានផោន។

Sanchez បានថ្លែងប្រាប់ Sky Italia ថា៖ “ខ្ញុំរីករាយក្នុងការត្រលប់មកកាន់បាល់ទាត់អ៊ីតាលីវិញ ពេលនោះយើងនឹងរង់ចាំមើល។ ខ្ញុំចង់ធ្វើអ្វីដែលល្អបំផុតតាមលទ្ធភាពរបស់ខ្ញុំ សំរាប់ក្រុម និង សំរាប់អ្នកគាំទ្ររបស់ Inter។

“យើងអាចនិយាយអំពីពានរង្វាន់ ខ្ញុំមកទីនេះដើម្បីឈ្នះវា។ ក្រុមរបស់យើង មិនទាន់បានឈ្នះពាន៨ឆ្នាំមកហើយ ប៉ុន្ដែ យើងធ្វើគ្រប់យ៉ាងដើម្បីបានវា។ ក្រុមរបស់យ់ើងមានកីឡាករវ័យក្មេង ហើយខ្លាំងក្លា និង មានគ្រូបង្វឹកដែលចង់ឈ្នះ។

“វត្តមានរបស់ Conte គឺសំខាន់ណាស់ គាត់បានផ្ដល់អោយនូវទំនុកចិត្តសំរាប់កីឡាករ។ Lukaku រីករាយនឹងការមកកាន់ទីនេះ គេក៏បានបញ្ចុះបញ្ចូលអោយខ្ញុំមកទីនេះផងដែរ។”

R

គួរបញ្ជាក់ថា Sanchez បានសំរេចចិត្តផ្ទេរមកកាន់ Inter ក្រោយដឹងថារូបគេ មិនស្ថិតនៅក្នុងជម្រើសរបស់គ្រូបង្វឹក Ole Gunnar Solskjaer សំរាប់រដូវកាលថ្មី របស់ Manchester United នោះទេ៕

ប្រភព៖ Sky Sports

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker