fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Sancho នឹងមិនព្រមផ្លាស់ទៅ Man Utd នោះទេ ប្រសិនបើពួកគេមិនអាចធ្វើរឿងសំខាន់មួយនេះបាន

បើយោងតាមរបាយការណ៍មួយបានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United នឹងបរាជ័យក្នុងការតាមប្រមាញ់យកខ្សែប្រយុទ្ធ Jadon Sancho ប្រសិនបើពួកគេមិនទទួលបានកៅអីលេងនៅក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយទេនោះ ។

Jadon Sancho 

គួរបញ្ជាក់ថាកីឡាករវ័យ ២០ ឆ្នាំរូបនេះ ជាគោលដៅដ៏សំខាន់មួយរបស់ក្រុមបិសាចក្រហមសម្រាប់ការដោះដូរនៅរដូវក្តៅខាងមុខនេះ ប៉ុន្តែវានឹងអាចក្លាយជារឿងមិនប្រាកដប្រជាសម្រាប់ការផ្លាស់ប្តូរនេះវិញ ក្រោយពីរដូវកាលទាំងមូលត្រូវបានផ្អាកដោយសារវីរុសឆ្លងកូវីដ ដែលធ្វើឲ្យក្រុម United ត្រូវរង់ចាំមើលចំណាត់ថ្នាក់របស់ពួកគេ ក្នុងតារាក្របខ័ណ្ឌ Premier League ។

Jadon Sancho

ជាក់ស្តែងក្រុមបិសាចក្រហម ត្រូវបានគេរំពឹងថានឹងធ្វើការដេញថ្លៃដ៏ធំមួយសម្រាប់ Sancho ប៉ុន្តែរបាយការណ៍ថ្មីមួយបានបង្ហាញថាឱកាសនៅក្នុងការចូលលេងនៅក្របខ័ណ្ឌ Champions League នឹងក្លាយជារឿងដ៏សំខាន់មួយ បើចង់ឲ្យខ្សែប្រយុទ្ធរូបនេះ ផ្លាស់មកលេងនៅ Old Trafford ។

Jadon Sancho

មិនតែប៉ុណ្ណោះរបាយការណ៍ពី The Sun បានរាយការណ៍ទៀតថាខ្សែប្រយុទ្ធរូបនេះ នឹងចាប់អារម្មណ៍តែជាមួយក្លឹបណា ដែលអាចលេងនៅក្នុងពាន UCL ប៉ុណ្ណោះ ហើយប្រសិនបើ Manchester United បរាជ័យក្នុងការចូលលេងពាននេះ​ វាអាចនឹងផ្តល់ឱកាសសម្រាប់ក្លឹប Chelsea និង Liverpool វិញ ក្នុងការប្រជែងចុះហត្ថលេខាលើ Sancho ។

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ De Ligt ត្រូវគេទម្លាយថា មិនបានស្តាយក្រោយទេ ដែលចូលរួម Juve ហើយបដិសេធក្រុមកំពូលនៅ PL មួយនេះ

កីឡាករ Matthijs De Ligt មិនមានការសោកស្តាយទេ ចំពោះការសម្រេចចិត្តផ្លាស់មកលេងនៅក្រុម Juventus កាលពីរដូវក្តៅមុន បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើន នៅក្នុងការផ្លាស់ទៅកាន់ក្រុម Manchester United ។

Matthijs De Ligt

គួរបញ្ជាក់ថាកីឡាករវ័យ ២០ ឆ្នាំរូបនេះ បានផ្លាស់ពីក្លិប Ajax ទៅកាន់ក្រុមជើងឯក Serie A ក្នុងតម្លៃខ្លួនប្រមាណ ៦៧,៥ លានផោនកាលពីរដូវក្តៅមុន ក្នុងកិច្ចសន្យារយ:ពេល ៥ ឆ្នាំ ។

ហើយយ៉ាងណាមិញមានការអះអាងថា De Ligt នឹងផ្លាស់ទៅកាន់ទឺកដី Premier League នៅរដូវក្តៅខាងមុខនេះ ក្រោយមានរបាយការណ៍មួយបង្ហាញថាក្រុម Man Utd ចង់បានកីឡាករវ័យក្មេងរូបនេះ ជាថ្នូរក្នុងការលក់ខ្សែបម្រើ Paul Pogba ទៅឲ្យក្រុម Juve វិញ ។

Matthijs De Ligt

ប៉ុន្តែទោះជាយ៉ាងណាលោក Keje Molenaar ដែលត្រូវជាឪពុកក្មេករបស់ De Ligt បានធ្វើការចេញមុខបដិសេធ ចំពោះការលើកឡើងទាំងនេះ ដោយបាននិយាយថា ៖ ” ទាំងនេះគឺជាពាក្យចចាមអារាមសាមញ្ញ ដែលមិនមានអ្វីត្រូវនិយាយទៀតទេ ” ។

លោកបន្តទៀតថា ៖ ” Matthijs មិនសោកស្តាយទេ ដែលបានជ្រើសរើសយក Juve ។ គាត់និង Annekee ពិតជារីករាយនៅក្នុងទីក្រុង Turin ហើយប្រហែលជាពួកគេអាចចំណាយពេលបន្ថែមទៀតនៅក្នុងប្រទេសអ៊ីតាលី ។ មិនតែប៉ុណ្ណោះក្រុម Juventus ក៏មើលថែពួកគេបានយ៉ាងល្អឥតខ្ចោះផងដែរ ” ៕

Matthijs De Ligt

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker