fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Sancho បង្ហើបប្រាប់ពីក្លឹបមួយណាដែលគេចង់ទៅលេងឲ្យ រវាង Man Utd និង Chelsea

ខ្សែប្រយុទ្ធ Jadon Sancho បានបង្ហាញការពេញចិត្តក្នុងការផ្លាស់ទៅកាន់ក្រុម Manchester United ជាជាងទៅក្រុមតោខៀវ Chelsea ព្រោះរូបគេជឿជាក់ថាគ្រូបង្វឹកលោក Ole Gunnar Solskjaer អាចកសាងក្លឹបបិសាចក្រហមឡើងវិញ ដោយផ្តោតលើកីឡាករវ័យក្មេងៗ ។

Jadon Sancho

គួរបញ្ជាក់ផងដែរថាក្រុមតោខៀវកំពុងធ្វើការប្រជែងជាមួយក្រុមបិសាចក្រហម ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ខណ:គ្រូបង្វឹកលោក Frank Lampard កំពុងសំលឹងឃើញការចុះហត្ថលេខាលើកីឡាករថ្មីៗចូលក្រុម បន្ទាប់ពីរួចផុតពីការហាមប្រាមមិនឲ្យមានការចុះហត្ថលេខា កាលពីរដូវក្តៅមុន  ។

Jadon Sanch

ប៉ុន្តែទោះជាយ៉ាងណា Sancho ជឿជាក់ថាអនាគតរបស់គេ នឹងទទួលបានភាពល្អប្រសើនៅឯទឹកដី Old Trafford ជាកន្លែងដែលលោក Solskjaer កំពុងព្យាយាមកសាងក្រុម Man Utd ឡើងវិញ ដោយការទុកចិត្តលើកីឡាករវ័យក្មេងៗ ។

បញ្ជាក់ផងដែរថាថាកីឡាករ Romelu Lukaku, Ander Herrera, Alexis Sanchez, Marcos Rojo, Ashley Young និង Marouane Fellaini ត្រូវបានលក់ចេញ និងធ្លាក់ចេញពីការចាប់អារម្មណ៍ ចាប់តាំងពីលោក Solskjaer ឡើងកាន់តំណែង ខណ:កីឡាករវ័យក្មេងដូចជា Brandon Williams, Scott McTominay, Marcus Rashford, Daniel James និង Aaron Wan-Bissaka ហាក់ទទួលបានឱកាសច្រើន នៅក្នុងក្រុមចាប់តាំងពីនោះមក ៕

ក្រុម Manchester United

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker