fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអេស្ប៉ាញ

Setien សារភាពថា Barca នៅតែចង់បាន Martinez ប៉ុន្តែក្នុងចិត្តលោក ចង់ធ្វើជាគ្រូបង្វឹករបស់តារាឆ្នើមរូបនេះជាង

ក្រុមអ្នកមានបុណ្យ Barcelona នៅតែត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមតាមចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមកីឡាករ Lautaro Martinez មកកាន់ក្លឹបឱ្យបាននៅរដូវកាលក្រោយនេះ ខណ:គ្រូបង្វឹកលោក Quique Setien ក៏នឹងធ្វើការសាទរចំពោះការមកដល់របស់តារាឆ្នើមក្រុម Inter Milan រូបនេះផងដែរ ដោយគាត់ជឿជាក់ថារូបគេ នឹងអាចលេងបានល្អនៅក្នុងក្រុម Barca របស់គាត់ ។

Lautaro Martinez 

ប៉ុន្តែទោះជាយ៉ាងណា Neymar ក៏នៅតែបន្តបង្កើនការរំពឹងទុកកាន់តែខ្លាំងឡើង ចំពោះលទ្ធភាពនៅក្នុងការវិលត្រលប់កាន់ទឹកដី Camp Nou ពីក្រុម PSG វិញផងដែរ ចំពេលដែលលោក Setien បានសារភាពថាគាត់នឹងរីករាយខ្លាំង បើបានដឹកនាំខ្សែប្រយុទ្ធឆ្នើមរបស់ប្រេសុីលរូបនេះ ។

Neymar

រំលឹកផងដែរថា Neymar បានចាកចេញពីក្រុម Barcelona ទៅក្លឹប Paris-Saint Germain ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃខ្លួនបំបែកកំណត់ត្រា ២០០ លានផោន កាលពី ៣ ឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងវានៅតែមានការលើកឡើងជាប្រចាំ ដែលថាកីឡាកររូបនេះ នឹងអាចវិលត្រឡប់មកកាន់ទឹកដី Catalonia វិញ ។

Neymar

គួរបញ្ជាក់ផងដែរថាគ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះ ធ្លាប់បាននិយាយរួចហើយថាលោកពិតជាមានកិត្តិយសខ្លាំងណាស់ នៅក្នុងការបង្វឹកកីឡាករឆ្នើមៗ ដូចជា Lionel Messi ខណ:ដែលលោកក៏នឹងស្វាគមន៍ចំពោះឱកាសនេះដូចគ្នា បើបានដឹកនាំ Neymar ម្នាក់ទៀតនោះ ៕

 ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ធ្លាប់ចាយពេលនៅ Man Utd ២៤ ឆ្នាំ Giggs ថាមានតែម្នាក់នេះមួយគត់ ដែលជាកីឡាករពិបាកទប់ទល់បំផុត

Ryan Giggs ធ្លាប់បានចំណាយពេលលេងជាមួយកីឡាករដ៏៏អស្ចារ្យមិនគួរឱ្យជឿមួយចំនួន ក្នុងអំឡុងពេលវេលារបស់គាត់នៅឯក្រុមបិសាចក្រហម Manchester United ប៉ុន្តែទោះជាយ៉ាងណាគាត់បានបញ្ជាក់ថាមានតែ ២ រូបនេះប៉ុណ្ណោះ ដែលជាកីឡាករល្អបំផុត ។

Ryan Giggs

ជាក់ស្តែង Giggs ដែលធ្លាប់ឆ្លងកាត់ថ្នាលយុវជនរបស់ក្រុមបិសាចក្រហម រហូតទទួលបានឱកាសឡើងមកលេងនៅឈុតធំរូបនេះ បានឈ្នះរាល់រង្វាន់ធំៗ ជាច្រើននៅក្នុងបាល់ទាត់អង់គ្លេស និងទ្វីបអឺរ៉ុប ក្នុងអំឡុងពេលអាជីពដ៏ជោគជ័យរបស់គាត់ សម្រាប់រយៈពេលជាង ២០ ឆ្នាំ ។

ប៉ុន្តែទោះជាយ៉ាងណានៅពេលត្រូវបានគេសួរថា តើកីឡាករ Man Utd រូបណាខ្លះ ដែលគាត់គិតថាល្អបំផុត អំឡុងពេលចំណាពេលលេងជាមួយគ្នា ? ខណ:លោក Giggs បានប្រាប់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុម Manchester United វិញថា “ កីឡាករល្អបំផុត ដែលខ្ញុំធ្លាប់លេងជាមួយគឺ Cristiano Ronaldo” ។ ច្បាស់ណាស់ថាគាត់នៅទីនោះតែមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែគាត់ពិតជាអស្ចារ្យណាស់ណាស់សម្រាប់ក្រុម United ហើយយើងមិនបាច់ឆ្ងល់ទេ ព្រោះថាគាត់អាចល្អនៅគ្រប់ទីកន្លែង មិនថាតែនៅ Man Utd នោះទេ ” ។

Cristiano Ronaldo

លោកបន្តទៀតថា ៖ “Paul Scholes ក៏ជាកីឡាករល្អបំផុតដែលខ្ញុំធ្លាប់បានលេងជាមួយនៅ United ផងដែរ ។ អ្នកបានឃើញហើយនៅពេលហ្វឹកហាត់ម្តងៗ ព្រោះអ្នក​នឹងមិនអាចចូលទៅជិតគាត់បាននោះទេ ” ៕

Paul Scholes

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker