fbpx
អង់គ្លេស

Shearer បង្ហាញឈ្មោះក្រុម ៣ ដែលអាចប្រជែងពានលីគជាមួយ Liverpool រដូវកាលក្រោយនេះ

ជើងចាស់លោក Alan Shearer រំពឹងថា Liverpool អាចប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង នៅរដូវកាលក្រោយនេះ ដោយសារតែក្រុមកំពូលៗទាំង ៣ នេះ កំពុងឡើងជើងខ្លាំង ដែលអាចមានភាគរយខ្ពស់ក្លាយជាម្ចាស់ជើងឯពានរង្វាន់ក្របខ័ណ្ឌ Premier League រដូវកាលក្រោយ ។

Alan Shearer
Chelsea

គួរបញ្ជាក់ថាក្រុមហង្សក្រហមរីករាយជាមួយនឹងរដូវកាលដ៏អស្ចារ្យមួយ នៅក្រោមការដឹកនាំរបស់លោក Jurgen Klopp ហើយថែមទាំងអាចជួយក្រុមនេះ ឲ្យឈ្នះពានរង្វាន់លីគលើកដំបូង រយ:ពេល ៣០ ឆ្នាំចុងក្រោយនេះ ។

Liverpool

ហើយយ៉ាងណាមិញទាំងក្រុម Man City, Chelsea និង Man United ហាក់មិនមានលទ្ធភាព ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុម Liverpool ក្នុងរយៈពេល ១២ ខែកន្លងមកនេះទេ ប៉ុន្តែជើងចាស់លោក Shearer រំពឹងថាក្លឹបធំទាំង ៣ នឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រជែងក្រុមរបស់លោក Klopp នៅរដូវកាលក្រោយ ។

Manchester United

មិនតែប៉ុណ្ណោះលោក Shearer បាននិយាយទៅកាន់ BBC Sport ថា ៖ “ បើទោះបីជាគ្មាន David Silva ក៏ដោយក៏ក្រុម Manchester City នៅតែរំពឹងថាក្លាយជាបញ្ហាប្រឈមសម្រាប់ Liverpool នៅរដូវកាល ២០២០-២១ ។  ដូចគ្នានឹងក្រុម Manchester United នឹង Chelsea ដែរ ។ ខ្ញុំអាចមើលឃើញពួកគេកំពុងមានទម្រង់លេងល្អ ” ៕

Manchester City

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Man Utd ត្រូវគេបញ្ចុះបញ្ចូលឲ្យចុះហត្ថលេខាលើតារាឆ្នើមនៅ PL រូបនេះ មកចាប់ដៃគូជាមួយ Maguire

អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Tim Sherwood កំពុងជំរុញឱ្យក្រុមបិសាចក្រហម Manchester United ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Leicester City កីឡាករ Caglar Soyuncu នៅរដូវក្តៅខាងមុខនេះ ដោយគាត់ជឿជាក់ថានឹងក្លាយជាដៃគូដ៏សក្តិសមបំផុតមួយរបស់កីឡាករ Harry Maguire ។

Harry Maguire 

គួរបញ្ជាក់ផងដែរថាក្លឹបបិសាចក្រហមបានចំណាយទឹកប្រាក់ ៨០ លានផោន ចុះហត្ថលេខាលើ Maguire កាលពីរដូវក្តៅមុន ប៉ុន្តែពួកគេត្រូវរង់ចាំរហូតដល់ពេលចុងក្រោយទើប អាចបញ្ចប់កិច្ចព្រមព្រៀងមួយនេះបាន ដោយសារក្រុមកញ្ច្រោងខៀវរំអុកយកតម្លៃខ្លួនបំបែកកំណត់ត្រា ។

Caglar Soyuncu

មិនតែប៉ុណ្ណោះក្រុមបិសាចក្រហមបានរក្សាមិនក្រុមគូប្រជែងស៊ុតចូល រហូតដល់ ៧ លើកចុងក្រោយ បន្ទាប់ពី Maguire ចាប់ដៃគូបានយ៉ាងល្អជាមួយកីឡាករ Victor Lindelof នៅក្នុងតំបន់ការពាររបស់ក្រុម ។

Caglar Soyuncu

ប៉ុន្តែទោះយ៉ាងណាក្រុមបិសាចក្រហមនៅតែសំលឹងរកជម្រើសខ្សែការពារកណ្តាលបន្ថែមទៀត ហើយជើងចាស់លោក Sherwood ជឿជាក់ថា Soyuncu នឹងក្លាយជាជម្រើសដ៏សក្តិសមបំផុតមួយសម្រាប់ពួកគេ ដើម្បីមកចាប់ដៃគូជាមួយ Maguire  ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker