fbpx
បារាំងបាល់ទាត់អឺរ៉ុប

Silva ទម្លាយពីចំណុចសំខាន់មួយ ដែលធ្វើឲ្យ Mbappe ក្លាយខ្លួនជាកីឡាករកំរិតកំពូល ទាំងវ័យក្មេងបែបនេះ

តារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Bernardo Silva បានលើកឡើងពីមូលហេតុធំមួយ ដែលធ្វើឲ្យខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe អាចអភិវឌ្ឍខ្លួន ក្លាយជាកីឡាករកំពូលបានយ៉ាងឆាប់រហ័សបែបនេះ ។

Kylian Mbappe 

គួររំលឹកផងដែរថា  Silva ធ្លាប់បានចំណាយពេលលេងជាមួយកីឡាករសញ្ជាតិបារាំងរូបនេះ នៅឯក្រុម AS Monaco ហើយថែមទាំងបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Ligue1 លើកដំបូង កាលពីរដូវកាលឆ្នាំ ២០១៧ ជាមួយគ្នាផងដែរ ។

Kylian Mbapp

ហើយយ៉ាងណាមិញ រហូតមកដល់ពេលនេះ Mbappe បានក្លាយជាកីឡាករដ៏សំខាន់បំផុតមួយ ចាប់តាំងពីចូលរួមជាមួយក្រុម PSG ដោយសារតែល្បឿន និងទម្រង់លេងដ៏ល្អឥតច្ចោះ ដោយធ្វើឲ្យក្លឹបក្លឹបធំៗនៅអឺរ៉ុបជាច្រើន ដូចជា Real Madrid , Barcelona និង Liverpool កំពុងបង្ហាញពីចិត្តចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះផងដែរ ។

មិនតែប៉ុណ្ណោះ Silva  ដែលវបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Man City ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោក ដោយនិយាយទៅកាន់ Sky Sports ថា ៖ ” វាជារដូវកាលពិសេស ព្រោះគ្មាននរណាម្នាក់រំពឹងថាយើងនឹងធ្វើអ្វីដែលយើងបានដូចនេះទេ រហូតដល់ពេលដែលក្រុមរបស់យើងឈ្នះពានលីគលើកដំបូង ” ។

Kylian Mbappe

គេបន្តទៀតថា ៖ ” នៅពេលដែលយើងមានកីឡាករពិសេសដូចជា Mbappe គឺវាសំខាន់ណាស់ក្រុម ។ រូបគេមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាមួយនឹងចិត្តគំនិតល្អ ដូច្នេះហើយទើបធ្វើឲ្យរូបគេមានការអភិវឌ្ឍខ្លួនបានយ៉ាងល្អបំផុត ”  ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ក្តៅ! តារាកំពូល Bayern ម្នាក់ ព្រមទម្លាក់ចុងប៊ិចលើកុងត្រាថ្មី ដើម្បីបន្តអនាគតជាមួយក្លឹប រហូតដល់ឆ្នាំ ២០២៣

អ្នកចាំទីដៃស្អិត Manuel Neuer បានចេញមុខបំបិទពាក្យចចាមអារ៉ាមទាំងឡាយណា ដែលបានថារូបគេចង់ចាកចេញពីក្លឹប Baynern Munich ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្ថែមទៀត ដែលនឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២៣ ។

Manuel Neuer

គួរបញ្ជាក់ផងដែរថា Neuer មិនបានសប្បាយចិត្តចំពោះការលេចធ្លាយនូវព័ត៌មាន ដែលថារូបគេចង់ដើរចេញពីក្រុម Bayern ខណ:កិច្ចសន្យារបស់គេខិតជិតត្រូវបញ្ចប់ រួមជាមួយការមកដល់របស់អ្នកចាំទីវ័យក្មេង Alexander Nubel នៅរដូវក្តៅនេះនោះទេ ។

Manuel Neuer

ប៉ុន្តែទោះជាយ៉ាងណាការសង្ស័យចំពោះអនាគតរបស់គេទាំងអស់នោះឥឡូវនេះបានរលាយបាត់ទៅវិញ បន្ទាប់ពីក្លឹបអាល្លឺម៉ង់មួយនេះ បានប្រកាសអំពីការពន្យារកិច្ចសន្យាថ្មី សម្រាប់ Neuer រយ:ពេល ៣ រដូវទៀត ។

ជាក់ស្តែងតារាឆ្នើមវ័យ ៣៤ ឆ្នាំរូបនេះ បានឈ្នះពានក្របខ័ណ្ឌ Bundesliga ចំនួន ៧ ដង, League Cup ចំនួន ៥ ដង, Champions League និង Club World Cup ផងដែរ ។ មិនតែប៉ុណ្ណោះ Neuer ក៏បានឈ្នះការពានរង្វាន់បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់នៅឆ្នាំ ២០១៤ ដែរ ៕

Manuel Neuer

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker