fbpx
បាល់ទាត់អឺរ៉ុប

Sneijder ថាបើមើលការលេងរដូវកាលមុន មានតែក្រុមពីរទេ ដែលមានសង្ឃឹមច្រើន កាន់ពាន UCL រដូវកាលនេះ

អតីតតារាឆ្នើមហូឡង់ Wesley Sneijder បានអះអាងថា Liverpool និង Barcelona មានភាគរយខ្ពស់ក្នុងការឈ្នះពាន Champions League ប៉ុន្ដែលោករំពឹងថា Inter Milan នឹងទទួលបានភាពជោគជ័យ បន្ទាប់ពីចុះហត្ថលេខាទិញយក ខ្សែប្រយុទ្ធ Romelu Lukaku។

អតីតខ្សែបម្រើក្រុម Inter រូបនេះទើបតែប្រកាសចូលនិវត្តពីបាល់ទាត់កាលពីថ្មីៗកន្លងទៅ ហើយលោកបានចូលរួមក្នុងកម្មវិធីចាប់ឆ្នោតចែកពូល Champions League កាលពីយប់ម៉ិញផងដែរ។

លោក Sneijder បានថ្លែងប្រាប់ Sky Sports Italia ថា៖ “វាពិតជាពិបាកក្នុងការនិយាយ នូវអ្វីដែលយើងនឹងបានឃើញនៅរដូវកាលនេះ ព្រោះវាទើបតែចាប់ផ្ដើមប៉ុណ្ណោះ ដូច្នេះខ្ញុំមិនសូវច្បាស់នោះទេ ប៉ុន្ដែដោយផ្អែកទៅលើរដូវកាលមុន ខ្ញុំអាចនិយាយបានថា Barcelona និង Liverpool មានភាគរយខ្ពស់ជាងគេ។

“Inter ធ្វើបានល្អច្រើន និងចាប់ផ្ដើមខ្លាំង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Antonio Conte ហើយបានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធដូចជា Lukaku ជាដើម។ ខ្ញុំជូនពរអោយ Inter មានភាពជោគជ័យ ហើយសង្ឃឹមថាពួកគេនឹងមានរដូវកាលមួយដ៏ល្អ ទាំងនៅ Serie A និង Champions League។”

ប្រភព៖ Football Italia

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker