fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Solskjaer ត្រូវប្រាប់ឲ្យដកឈ្មោះកីឡាកររូបនេះ ចេញពីក្រុមដំបូង បើមិនចង់ស្តាយក្រោយ

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer ត្រូវបានគេប្រាប់ថាគួរតែទម្លាក់ Daniel James ចេញពីក្រុមដំបូង ព្រោះខ្សែប្រយុទ្ធរូបនេះមើលទៅហាក់ដូចជាធ្លាក់ទម្រង់លេង ។

Daniel James

ហើយយ៉ាងណាមិញនេះបើតាមគំនិតរបស់អតីតជើងចាស់លោក Paul Merson ដែលនិយាយថាកីឡាករសញ្ជាតិវេលស៍រូបនេះ ត្រូវបានគេជ្រើសសម្រាប់លេងនៅជម្រើសដំបូង ដោយសារតែល្បឿនរបស់គេប៉ុណ្ណោះ ។

Paul Merson

គួរបញ្ជាក់ថា James បានបង្ហាញទម្រង់លេងល្អមួយ សម្រាប់ក្រុមបិសាចក្រហម Manchester United ក្នុងជ័យជម្នះ ២-០ លើក្រុម Chelsea នៅទឹកដី Stamford Bridge កាលពីពេលកន្លងទៅ ។

Daniel James

មិនតែប៉ុណ្ណោះ James ធ្វើបានយ៉ាងល្អក្នុងជ័យជម្នះរបស់ក្រុម United លើគូប្រជែងកំពូលទាំងបួនរបស់ពួកគេក្នុងលីគ ប៉ុន្តែទោះជាយ៉ាងណាជើងចាស់លោក Merson ជឿជាក់ថាវាដល់ពេលហើយ ដែលគ្រូបង្វឹកលោក Solskjaer ផ្តល់ឱ្យកីឡាករវ័យក្មេងរូបនេះសម្រាក ។

Daniel James

លើសពីនេះលោក Merson បានប្រាប់ទូរទស្សន៍ Sky Sports ថា ៖ “ ជាមួយនឹងក្រុម Manchester United អ្នកកំពុងនិយាយអំពីក្លឹបធំបំផុតមួយនៅលើពិភពលោក ។ ពួកគេកំពុងដាក់ James ឲ្យលេងគ្រប់ពេលវេលា ខណ:មើលទៅខ្សែប្រយុទ្ធរូបនេះ កំពុងធ្លាក់ទម្រង់លេងក្តី ។ ហើយមិនយូរមិនឆាប់ អ្នកនឹងមានអារម្មណ៍សោកស្តាយចំពោះកីឡាករវ័យក្មេងរូបនេះ ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Werner ចេញមុខឆ្លើយតប ចំពោះរឿង Liverpool ចង់បានខ្លួនទៅលេងឲ្យ នៅរដូវក្តៅខាងមុខនេះ

កីឡាករ Timo Werner បានបង្ហើបថារូបគេពិតជាមានមោទនភាព ដែលត្រូវបានក្រុមខ្លាំងបំផុតនៅលើពិភពលោក Liverpool បង្ហាញចិត្តចង់បានរូបគេទៅលេងឲ្យ ។

Timo Werner

ប៉ុន្តែទោះជាយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះបានលើកឡើងថារូបគេប្រហែលជាមិនទាន់ល្អគ្រប់គ្រាន់ ដើម្បីលេង ឲ្យក្រុមម្ចាស់ជើងឯកទ្វីពអឺរ៉ុបមួយនេះបាន នៅឡើយទេ ។

គួរបញ្ជាក់ថា Werner បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុម RB Leipzig ក្នុងក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃពុធ ខណៈដែលក្រុមនៅក្របខណ្ឌ Bundesliga មួយនេះ បានយកឈ្នះដោយលទ្ធផល ១-០ លើក្រុម Tottenham ។

Timo Werner

ហើយយ៉ាងណាមិញក្រោយចប់ការប្រកួតនោះ Werner ត្រូវបានគេស្នើសុំឱ្យបកស្រាយ រឿងក្រុម Liverpool ចាប់អារម្មណ៍ចង់បានរូបគេ ខណ:ខ្សែប្រយុទ្ធរូបនេះ បានសារភាពថាវាមិនទាន់ឆាប់រហ័សពេកទេ ដែលត្រូវគិតគូចំពោះរឿងអនាគគរបស់គេ ។

Timo Werner

លើសពីនេះ Werner បាននិយាយទៅកាន់ ViasportFotball ថា ៖ ” “ បាទ!​ ខ្ញុំដឹងថា Liverpool គឺជាក្រុមល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ។ នៅពេលអ្នកមានទំនាក់ទំនងជាមួយក្រុមនោះ វាធ្វើឱ្យអ្នកមានមោទនភាពខ្លាំងណាស់ប៉ុន្តែក្នុងករណីនោះវាគឺជាការរីករាយមួយផ្នែក ប៉ុន្តែខ្ញុំដឹងថា Liveprool មានកីឡាករល្អៗ ជាច្រើន ។ ខ្ញុំត្រូវតែកែលម្អខ្លួនឯង និងរៀនអ្វីៗជាច្រើនទៀត ដើម្បីទទួលបានការលេងនៅក្នុងកម្រិតនោះ ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker