fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Spurs ត្រៀមវ៉ៃចេញកីឡាករនៅក្នុងក្រុមរូបនេះចេញ ដើម្បីជៀសវៀងមានវាសនាដូច Eriksen

ក្រុម Tottenham ត្រូវបានគេរាយការណ៍ថានឹងលក់ចេញកីឡាករ Eric Dier នៅរដូវក្តៅខាងមុខនេះ ប្រសិនបើខ្សែបម្រើរូបនេះនៅតែមិនព្រមចុះកុងត្រាថ្មី ។

Eric Dier 

ជាក់ស្តែងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Dier នឹងត្រូវផុតកំណត់នៅចុងរដូវកាលក្រោយ ហើយក្រុម Spurs ចង់ជៀសពីស្ថានភាពដដែលៗ ដែលបានកើតឡើងលើកីឡាករដូច Christian Eriksen, Toby Alderweireld និង Jan Vertonghen ខណ:ដែលចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ពួកគេ ។

Eric Dier

គួររំលឹកផងដែរថាមានការរំពឹងទុកជាច្រើនជុំវិញអនាគតរបស់ Eriksen កាលពីរដូវក្តៅមុន ខណ:នៅទីបំផុតខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះ បានបញ្ចប់ដោយការចូលរួមជាមួយក្រុម Inter Milan នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាកន្លងទៅ ។

Christian Eriksen

ហើយយ៉ាងណាមិញក្រុម Tottenham មិនចង់ស្ថិតក្នុងស្ថានភាពដូចគ្នា ជាមួយ Dier នោះទេ ដោយយោងតាម ​​Daily Mail បានអោយដឹងថាកីឡាកររូបនេះ មានការស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តលើកិច្ចព្រមព្រៀងថ្មីមួយ បន្ទាប់ពីមិនសូវទទួលបានឱកាសលេង ចាប់តាំងពីលោក Jose Mourinho បានចូលមកកាន់កាប់ជាអ្នកចាត់ការ កាលពីចុងឆ្នាំមុន ។

Eric Dier

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ អត់ពិចារណាច្រើន Robertson ថាម្នាក់នេះ សក្តិសមឈ្នះពានរង្វាន់កីឡាករឆ្នើមប្រឆាំរបស់ PFA បំផុត

យោងតាមសំដីមិត្តរួមក្រុមហង្សក្រហម Liverpool កីឡាករ Andy Robertson បានអោយដឹងថាកីឡាករ Jordan Henderson គឺជាបេក្ខជននាំមុខគេ សម្រាប់ពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ PFA ។

Andy Robertson 

គួរបញ្ជាក់ថាកីឡាករទាំងពីររូបនេះបានដើរតួយ៉ាងសំខាន់ សម្រាប់រដូវកាលដ៏អស្ចារ្យរបស់ហង្សក្រហម Liverpool ដោយកំពុងនាំមុខលើក្រុមដទៃទៀតចំនួន ២២ ពិន្ទុ នៅកំពូលតារាងលីគ ខណ:អាចឈានដល់ការឈ្នះពានលីគជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ ផងដែរ ។

Andy Robertson

មិនតែប៉ុណ្ណោះ Robertson បានប្រាប់ទូរទស្សន៍ Sky Sports News ថា ៖ “ សម្រាប់ខ្ញុំ ខ្ញុំគិតថា Henderson គឺជាបេក្ខភាពឈានមុខគេ (សម្រាប់ពានកីឡាករឆ្នើមប្រចាំឆ្នាំ) ។

គេបន្តទៀតថា ៖ ” នៅរដូវកាលនេះ នៅពេលដែលយើងជួបប្រទះបញ្ហា Hendo គឺកម្លាំងដ៏សំខាន់មួយ ដែលជំរុញយើងឲ្យឆ្ពោះទៅមុខ ។ គាត់ជាមនុស្សម្នាក់ ដែលបានធ្វើឲ្យយើងទទួលបានការលើកទឹកចិត្ត មិនព្រមចុះចាញ់ ដើម្បីធ្វើឱ្យសម្រេចគោលដៅសំខាន់ណាមួយ ” ៕

Jordan Henderson

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker