fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអង់គ្លេស

Sterling ហាក់បើកចិត្តចង់វិលទៅទ្រនំចាស់វិញ បន្ទាប់ពីលើកឡើងថាខ្លួននៅតែស្រលាញ់ Liverpool

ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City កីឡាករ Raheem Sterling បានសារភាពថាអតីតក្លឹប Liverpool នៅតែស្ថិតក្នុងបេះដូងរបស់គេជានិច្ច ខណ:ដែលរូបគេក៏មិនបានបដិសេធចំពោះលទ្ធភាព ក្នុងការវិលត្រលប់ទៅកាន់ទឹកដី Anfield វិញផងដែរ ។

Raheem Sterling 

គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានឆ្លងកាត់ថ្នាលយុវជនរបស់ក្រុម Liverpool និងបានបង្ហាញខ្លួនជាលើកដំបូងនៅក្របខណ្ឌ Premier League សម្រាប់ក្លឹបកំពូលអង់គ្លេសមួយនេះ នៅក្នុងវ័យ ១៧ កាលពីឆ្នាំ ២០១២ ។

Raheem Sterling

ហើយយ៉ាងណាមិញដោយថ្លែងនៅកាន់គណនី Instagram របស់ Colossal Sports Management កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បាននិយាយថា ៖ “ តើខ្ញុំអាចនឹងត្រលប់ទៅ Liverpool វិញទេ? និយាយឱ្យត្រង់ទៅ ខ្ញុំតែងស្រឡាញ់ក្លឹប Liverpool ជានិច្ច ” ។

Raheem Sterling

គេបន្តទៀតថា ៖ “ កុំយកវាមករំខានអារម្មណ៍ខ្ញុំ ព្រោះថាក្លឹបនេះ តែងតែនៅក្នុងបេះដូងខ្ញុំជានិច្ច តើអ្នកដឹងទេថា ខ្ញុំចង់និយាយពីអ្វី? ទីនោះជាក្រុមមួយ ដែលបានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ អំឡុងពេលដែលខ្ញុំធំធាត់ឡើង ” ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker