ពត៌មានដោះដូរកីឡាករ អ៊ីតាលី អេស្ប៉ាញ

Suarez កាន់តែខិតជិតផ្លាស់ទៅ Juve ក្រោយទាក់ទងតាមទូរស័ព្ទទៅកាន់ Chiellini ដើម្បីសុំទោសចំពោះកំហុសធំមួយ

យោងតាមរបាយការណ៍ចុងក្រោយមួយនៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា Luis Suarez បានទាក់ទងតាមទូរស័ព្ទទៅកាន់កីឡាករ Giorgio Chiellini ចំពេលដែលរូបគេកំពុងមានទំនាក់ទំនងខ្លាំង ក្នុងការផ្លាស់ទៅលេងក្រុម  Juventus ពី Barcelona នៅរដូវក្តៅនេះ ។

Giorgio Chiellini
Luis Suarez

រំលឹកផងដែរថា Chiellini ត្រូវបាន Suarez ខាំចំស្មា អំឡុងពេលក្រុមអ៊ីតាលីប្រកួតទល់អ៊ុយរូហ្គាយ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ ខណ:ខ្សែប្រយុទ្ធក្រុម Barca រូបនេះ ត្រូវបានគេពិន័យមិនឲ្យចូលរយ:ពេល ៩ ខែជុំវិញការបង្ករកំហុសនេះ ហើយរូបគេក៏បានធ្វើការសុំទោសទៅកាន់ Chiellini  ផងដែរ ។

Luis Suarez

ហើយយ៉ាងណាមិញបច្ចុប្បន្ននេះ ពួកគេទាំង ២ ហាក់កំពុងខិតជិតក្លាយជាមិត្តរួមក្រុមនឹងគ្នា បន្ទាប់ពី Suarez ត្រូវគេរាយការណ៍ថាកំពុងខិតជិតក្នុងការផ្ទេរទៅលេងឲ្យក្រុម Juventus នៅរដូវកាលក្រោយ ។

Luis Suarez

មិនតែប៉ុណ្ណោះបើយោងទៅតាមរបាយការណ៍ពី La Gazzetta dello Sport បានឲ្យដឹងថា Suarez ក៏បានទាក់ទងតាមទូរស័ព្ទដើម្បីធ្វើការសុំទោស Chiellini ជាថ្មីម្តងទៀតផងដែរ ខណ:របាយការណ៍ដដែលនេះ ក៏បានអះអាងទៀតថា Suarez ក៏បានទូរស័ព្ទទៅមិត្តរួមក្រុមជម្រើសអ៊ុយរូហ្គាយរបស់គេ គឺកីឡាករ Rodrigo Bentancur ដែលបច្ចុប្បន្នក៏កំពុងនៅឯក្លឹប Juventus ផងដែរ ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ ភ្នាក់ងារ Jorginho ថា Juve ឲ្យ​កីឡាករ​មួយ​រូប​ចង់​ប្តូរ​ស្មើ តែ Chelsea មិន​ខ្ចី​យក​ទៅ​ពិចារណា

ភ្នាក់ងារ​រត់ការ​របស់​កីឡាករ Jorginho គឺ​លោក Joao Santos បាន​បញ្ជាក់​ថ្មីៗ​នេះ​ថា ក្លឹប​សេះ​បង្កង់ Juventus ពិត​ជា​ធ្លាប់​បាន​ដាក់​សំណើ​ចង់​បាន​កីឡាករ​អ៊ីតាលី ឲ្យ​ទៅ​ចូលរួម​ជាមួយ​លោក Maurizio Sarri ពិត​មែន ប៉ុន្តែ​ចុង​ក្រោយ​ក្លឹប Chelsea ជា​អ្នក​បដិសេធ។

c
Sarri/Jorginho

បុរស​វ័យ ២៨ ឆ្នាំ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ភាព​ស្អិត​រមួត​ជាមួយ​គ្រូ​ចាស់​លោក Sarri ជា​ខ្លាំង ហើយ​អនាគត​របស់​គេ​ក្រោម​ការ​ដឹកនាំ​របស់​លោក Lampard ហាក់​មិន​ប្រាកដប្រជា​ទាល់​តែ​សោះ​នៅ​រយៈ​ពេល​ចុង​ក្រោយ។

​ប្រាប់​សារព័ត៌មាន Tuttomercatoweb លោក Santos និយាយ៖ “Juventus ធ្លាប់​បាន​ដាក់​សំណើ​ដោះដូរ​ស្មើ​ ដោយ​ប្រើប្រាស់​កីឡាករ Miralem Pjanic ប៉ុន្តែ​ភាគី​ខាង​ក្លឹប​អង់គ្លេស [Chelsea] ​មិន​យក​ទៅ​ពិចារណា”។

Sarri/Jorginho

លោក​បន្ត៖ “Paratici [នាយក​ផ្នែក​កីឡា​របស់ Juventus] មិន​ធ្លាប់​តេ​មក​ខ្ញុំ​ទេ តែ​បើ​សួរ​ថា Jorginho គេ​អាច​នឹង​សម្រេច​ចិត្ត​ផ្ទេរ​ទៅ Juve ជាមួយ Sarri ឬ​អត់? ពិត​ណាស់​ខ្ញុំ​គិត​ថា​គេ​អាច​ជា​យល់​ព្រម”។

បញ្ជាក់​ថា ក្រោយ​ពេល​ដែល​សេះ​បង្កង់​បរាជ័យ​ការ​ចរចា​ដាក់​សំណើ​បញ្ជូន Pjanic ទៅ​ក្លឹប​អង់គ្លេស ទី​បំផុត​ក៏​ជោគជ័យ​ជាមួយ​ភាគី​ខាង​ក្លឹប Barcelona របស់​អេស្ប៉ាញ​ឯ​ណោះ​វិញ ហើយ​ទទួល​បាន Arthur Melo ដែល​គិត​ជា​តម្លៃ​ខ្លួន​ថ្លៃ​ប្រមាណ ៧២ លាន​អឺរ៉ូ៕ ប្រភព៖ AF

You may also like