ដំណើរការ​ចរចា​រវាង​ភាគី​កីឡាករ​និង​ក្លឹប មិន​ទាន់​ឈាន​ដល់​ការ​សម្រេច​នៅ​ឡើយ ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ចូល Adrien Rabiot មក​កាន់​ក្លឹប Manchester United។ ខណៈ​ពេល​ចុង​ក្រោយ ភ្នាក់ងារ​រត់ការ​ដែល​ជា​ម្តាយ​បង្កើត​របស់ Rabiot ផ្ទាល់ គឺ​អ្នក​ស្រី Veronique បាន​ទាមទារ​ខ្ពស់ ពោល​សុំ​ប្រាក់​ឈ្នួល ១០ លាន​អឺរ៉ូ/ឆ្នាំ ទើប​ព្រម​ចុះ​ហត្ថលេខា​ឲ្យ​ក្លឹប​បិសាច​ក្រហម។ បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ​ថា វា​ជា​សំណើ​ដែល Rabiot សុំ​ដំឡើង​ថ្លៃ​ពលកម្ម ហើយ​ម្តាយ​បង្កើត​ជា​ភ្នាក់ងារ​ដើរ​តួ​ចាត់ចែង​ការងារ​នេះ​ទាំង​ស្រុង រួច​ក៏​ជា​ចំណែក​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ​ផង​ដែរ មុន​ទីផ្សារ​ដោះដូរ​ប្រកាស​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី ០១ ​កញ្ញា​ខាង​មុខ។ ប្រភព​បន្ត​ថា បញ្ហា​ប្រាក់​ឈ្នួល​ទាមទារ​ខ្ពស់​ជ្រុល អាច​នឹង​រាំង.ស្ទះ​ដំណើរ​ផ្ទេរ​ចូល​របស់​កីឡាករ​បារាំង ព្រោះ​អី United ក៏​មាន​កីឡាករ​គោលដៅ​ផ្សេង​ទៀត​ដែរ ក្រោម​ការ​ចង់​បាន​របស់​លោក Erik ten ...